ព័ត៌មាន

គម្រប ឬសម្បកម៉ូដែល Samsung ប្រភេទ Avengers ជិតមកដល់ហើយ តើអ្្នករើសតួរអង្គរបស់ខ្លួនហើយឬនៅ?

image

 

យោងតាមប្រភពព័ត៌មាន Korean media  ក្រុមហ៊ុន  Samsung នឹងដាក់បង្ហាញ Avenger Edition versions ជាប្រភេទស្មាតទូរស័ព្ទ flagship ម៉ូដែល Galaxy S6  និង Galaxy S6 edge

 image

ចាប់ផ្តើមដំបូង មានម៉ូដែល Avenger Edition version ចំនួនប្រាំពីរសម្រាប់ណែនាំឱ្យអ្នក ហើយម៉ូដែលនីមួយៗនឹងងមានព័ណ៌ខុសៗគ្នាតំណាងលក្ខណៈរបស់ Marvel តួអង្គនីមួយៗ។

 

image

Avengers-themed Samsung Galaxy S6  និង  Galaxy S6 edge នឹងមានព័ណ៌ខុសៗគ្នា សម្រាប់ឱ្យការជ្រើរើសរបស់អ្នកកាន់តែពិសេសតម្រូវចិត្តរបស់ខ្លួនដែលបានពេញចិត្តតួ Marvel ។  ឧទាហរណ៍ ម៉ូដែល Iron Man version នឹងមានព័ណ៌ក្រហម ហើយម៉ូដែល Hulk version នឹងមានព័ណ៌បៃតង។

 

image

ការផលិតព័ម៉ូដែលមានច្រើនព័ណ៌ជាគំនិតច្នៃប្រឌិតរបស់លោក Lee Young-hee  បំផុសឡើងក្រោយពីមើលរឿង Avengers: Age of Ultron movie នៅក៉ូរ៉េខាងត្បូង។ លោកបញ្ជាក់ថា លក្ខណៈរបស់ស្មាតហ្វូនថ្មីនេះនឹងយកលំនាំតាមចរិកលក្ខណៈរបស់តួអង្គ Marvel ហើយនឹងត្រូវដាក់លក់ជាផ្លូវការនៅដើមខែឧសភា ឬអាចនៅចុងដើមខែមិថុនា។

image

 

សូមរង់ចាំព័ត៌មានក្រោយ នឹងបង្ហាញលក្ខណៈពិសេសរបស់ម៉ូដែល Galaxy S6  និង  Galaxy S6 edge

 

 

 image

អត្តបទ៖លក្ខិណា

អាន៖ប្រាំពីរយ៉ាង អ្នកអានហើយក៏ចាប់ចិត្ត LG G4

ប្រភព៖Samsung