ព័ត៌មាន

Snapdragon 810 រងពាក្យចច៉ាមអារ៉ាមថាមានបញ្ហា

image

 

 

ពាក្យចច៉ាមអារ៉ាមថា ម៉ូដែល HTC One M9 មានបញ្ហា chipset  លើប្រព័ន្ធខួរក្បាល Qualcomm  មិនស្គាល់ជាមួយឧបករណ៍នៅក្នុងជុំមុនពេលសម្រេច។

 image

ក្នុងកិច្ចសម្ភាសន៍មួយសមា្រប់ក្រុម Forbes  ស្តីពីទីផ្សារលក់ Qualcomm បានឱ្យដឹងថា មានបញ្ហាលើ Snapdragon 810  មានលក្ខណៈតិចតួចប៉ុណ្នោះ ហើយបញ្ហាដែលចោទឡើងនោះមិនទាន់ជាជះឥទ្ធិពលខ្លាំងលើការភ្ជាប់លើទូរស័ព្ទនៅឡើយ។

 image

សម្រាប់ការចែកចាយលើឧបករណ៍របស់ក្រុមហ៊ុន  Samsung  លោក  Donough  ហ៊ានអះអាងថា ការភ្ជាប់ chipset  លើ Galaxy S4  និង  Galaxy S5 មិនមានបញ្ហានោះទេ។  ទាក់ទងនឹងពាក្យចច៉ាមអារ៉ាម លោក Donough បានឱ្យដឹងថា Snapdragon 810  ប្រហែលជាអាចមានបញ្ហាលើម៉ូដែល  LG G4 ស្មាតហ្វូនដែលទើបតែប្រកាសបានមួយសប្តាហ៍កន្លង មិនមែនលើម៉ូដែល Galaxy S4  និង  Galaxy S5 និង HTC One M9 ទេ ។

ជាការពិតពេលនេះទូរស័ព្ទរបស់ក្រុមហ៊ុន  LG ភាគច្រើនបានជ្រើសរើសប្រព័ន្ធ Snapdragon 808 chipset ប្រើ ជាពិសេសលើម៉ូដែល  G4  ជាងប្រព័ន្ធ  Snapdragon 810 ដែលប្រឈមនឹងបញ្ហាដូចពាក្យចច៉ាអារ៉ាមទាំងនោះ៕

 

ព័ត៌មានយ៉ាងណា ក្រុមការងារនឹង Update ព័ត៌មានជាបន្តបន្ទាប់។

 

អត្តបទ៖ក លក្ខិណា

អាន៖ជិតដល់ថ្ងៃដាក់បង្ហាញម៉ូដែល SONY XPERIA Z4 តើម៉ូដែលនេះមាន…..

ប្រភព៖Qualcomm