ព័ត៌មាន

SUHD TV4K ដែលជាទូរទស្សន៍ជំនាន់ថ្មី នឹងនាំមុខគេក្នុងទីផ្សារកម្ពុជា និងអន្តរជាតិ ក្នុងឆ្នាំ 2015 នេះ

 ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានសម្ពោធផលិតផលថ្មី ដែលទទួលបានពានរង្វាន់ក្នុងពិពណ៌អេឡិចត្រូនិកពិភពលោក CES 2015 របស់ខ្លួននោះគឺ​ 4K SUHD TV ដែលទើបតែចេញលក់នៅលើ ទីផ្សារនៃប្រទេសកម្ពុជា​ នៅថ្ងៃ ទី 7  ខែ ឧសភា ឆ្នាំ 2015 ដើម្បីឆ្លើយតបទៅនឹងសម័យកាលផ្នែកអេឡិចត្រូនិចដែលមានការអភិវឌ្ឍន៍ជឿនលឿន ឥតឈប់ ។​

កម្មវិធីសម្ពោធដ៏អធិកអធមនេះត្រូវបានប្រារព្ធឡើង នៅហាងលក់សម្ភារៈអេឡិចត្រូនិក KFour Electronics ​

 ដែលមានការ​ចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលគាំទ្រផលិតផល​ សាមសុង បណ្តាដៃគូពាណិជ្ជកម្ម​  អ្នកសារព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗរបស់ក្រុមហ៊ុន Samsung។

 image

បើតាមប្រសាសន៍របស់លោកហ្គីហាន់ លី នាយកគ្រប់គ្រងសាមស៊ុង ថៃអេឡិកត្រូនិច ប្រចាំកម្ពុជា ឡាវ បានលើកឡើងថា៖ “សាមសុងតែងតែនាំមកនូវទូរទស្សន៍ដែលមានគុណភាពរូបភាពល្អផ្តាច់គេ  ដែលធ្វើអោយទូរទស្សន៍ Samsung ជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក  រយ:ពេល៩ឆ្នាំជាប់ៗគ្នា ។ សម្រាប់ទូរទស្សន៍ប្រភេទ SUHD នេះ បានផ្តល់ផងដែរ នូវបទពិសោធន៍ល្អ ផ្តាច់គេ សម្រាប់ការកម្សាន្តកាន់តែអស្ចារ្យនៅតាមគេហដ្ឋាន ។ SUHD4K គឺជាប្រភេទទូរទស្សន៍ជំនាន់ថ្មី ដែលអ្នកអាចរីករាយជាមួយនឹងពណ៌ ជម្រៅនៃរូបភាព និងភ្លឺច្បាស់មិនគួរឲ្យជឿ ដែលលោកអ្នកអាចទទួលបានពីទូរទស្សន៍ប្រភេទថ្មី។”

 image

ជាមួយគ្នានោះដែរ ក៏មានការផ្តល់កិត្តិយសចូលរួមពីតារាដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោក ឆន សុវណ្ណារាជ និង​ កញ្ញា មាន​ សុនីតា​ ដែលញ៉ាំងឲ្យ កម្មវិធីទាំងមូលរឹតតែមានភាពអ៊ូអរពីសំណាក់ភ្ញៀវ កិត្តិយស​ និងអ្នកគាំទ្រតារាទាំងពីរមកចូលរួមយ៉ាងច្រើនកុះករ។ លោកឆន សុវណ្ណារាជ បានមានប្រសាសន៍ ថា “ពេលមើលទូរទស្សន៍ SUHD TV នេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែមើលភាពយន្តនៅក្នុងរោងកុន។ វាផ្តល់នូវពណ៌ ធម្មជាតិនិង ភ្លឺច្បាស់។”

 image

ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុនរហូតទៅដល់ 64ដង នៃការ​បញ្ចេញពណ៍រូបភាព និងទទួលបានពន្លឺភ្លឺជាងមុនដល់ទៅ 2.5ដង លើសពីទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវកម្រិតច្បាស់នៃរូបភាពជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung។

 image

លើសពីនេះទៅទៀត គ្រប់បណ្តា​ ទូរទស្សន៍SUHD សុទ្ធតែប្រើនូវប្រព័ន្ធ​ Tizen។ Tizenគឺប្រព័ន្ធប្រតិបត្តិការ ភ្ជាប់ជាមួយនឹងអ៊ីនធឺណែត ដែលផ្តល់នូវកម្មវិធីប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការបន្ថែមនូវជម្រើសកម្សាន្ត លើសពីអ្វីដែលអ្នករំពឹងទុក ដែលផ្តល់នូវការប្រើប្រាស់ដ៏ទូលំទូលាយ និងការភ្ជាប់ ទំនាក់ទំនងឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោកតាមរយៈឧបករណ៍ដែលអាចផ្តល់នូវការកម្សាន្តគ្រប់ កាលៈទេសៈ។

 image

image

សូមកុំភ្លេចឈាងចូលទស្សនាទូរទស្សន៍ប្រភេទថ្មីនេះ នៅតាមបណ្តសាខាហាងលក់អេឡិចត្រូនិក ក៏ដូចជា​ Samsung Brand Shop នានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យដឹងថាវាល្អស៊ីជម្រៅកម្រិតណា។