ទាញយកដោយឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 174 FOR APRIL 2015
កាន់តែពិសេស កាន់តែថ្មី ដើម្បីបំពេញសេចក្តីត្រូវការក្នុងការប្រើប្រាស់ទូរស័ព្ទកាន់តែទំនើប ក្រុមហ៊ុន Microsoft បានធ្វើការលើម៉ូដែលថ្មីចំនួនពីរគ្រឿងផ្សេងទៀតដែលប្តូរមកឱ្យមានដំណើរការជាមួយ Windows Phone។ ‘Windows 10′ គឺជាប្រព័ន្ធដំណើរការទំនើបចុងក្រោយបំផុតដែលក្រុមហ៊ុននឹងភ្ជាប់លើម៉ូដែល Lumia ពីរគ្រឿងចុងក្រោយ។
ម៉ូដែល Lumia ម៉ាក ប្រើកូដ ‘Cityman’ ដែលនឹងភ្ជាប់ប្រព័ន្ធដំណើរការប្រភេទ Qualcomm octa-core (processor) (អាច Snapdragon 810 chip) ភ្ជាប់អង្គចងចាំទំហំ 3GB (RAM) និង មេម៉ូរ៉ីទំហំ 32GB ដោយប្រើកាត MicroSD card។ ‘Cityman’ នឹងបំពាក់អក្រង់ទំហំ 5.7 អ៊ីង ប្រភេទ Quad HD display និងកាមេរ៉ា ក្រោយភ្ជាប់កាមេរ៉ាទំហំ 20 MP រួមជាមួយកាមេរ៉ាមុខទំហំ 5 MP ។
ម៉ូដេល Lumia មួយទៀតមានកូដឈ្មោះ ‘Talkman’ ដែលមានដំណើរការដោយប្រព័ន្ធដំណើរការ Qualcomm hexa-core (processor) ភ្ជាប់ថ្មមានសមត្ថភាព 3000 mAh ។ លក្ខណៈខុសប្លែកពីគ្នាម៉ូដែលទាំងពីរនេះ នឹងស្តើងជាងម៉ូដែល Lumia 930 ។
លក្ខណៈដូចគ្នា ម៉ូដែលទាំងពីរភ្ជាប់ Triple-LED flash, LED ដូចគ្នា តែនឹងប្រើ shade ឬ ‘tone’ ខុសគ្នា ដែលធ្វើឱ្យកាមេរ៉ាមានកម្រិតចាប់យករូបភាពច្បាស់ពិតៗដូចធម្មជាតិ។
សម្រាប់ការភ្ជាប់ប្រព័ន្ធដំណើរការ ‘Windows 10′ លើម៉ូដែលថ្មី នឹងអាចចាប់យកទីផ្សារ ជាមួយនឹងសមត្ថភាពប្រជែងយកទីផ្សារលំដាប់ស្មាតហ្វូនបាន ឬយ៉ាងណា សូមរង់ចាំមើលទាំងអស់គ្នា៕
អត្តបទ៖ក លក្ខិណា
ប្រភព៖Microsoft