ព័ត៌មាន

ទូរទស្សន៍ CX series 4K flat TV ជំនាន់ថ្មីស្នង Plasma TV

 image

ទាញយកដោយឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015

 

ក្រុមហ៊ុន Panasonic បានសំងំមួយរយះដើម្បីផលិតទូរទស្សន៍ថ្មី។ ក្រោយពីបញ្ឍប់លក់ម៉ូដែល Plasma TV នោះក្រុមហ៊ុនបានបាត់បង់ទីផ្សារយ៉ាងធំ។  ពេលនេះ ក្រុមហ៊ុនបានផ្តល់ Firefox OS-powered 4K Smart TV ថ្មីមួយទៀតដើម្បីចែកចាយស្រង់ទីផ្សារមកវិញ។

 

ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានស្រង់ទីផ្សារចែកចាយទូរទស្សន៍របស់ខ្លួនមកវិញដោយផលិតម៉ូដែលថ្មីជាប្រភេទ Firefox-Powered ។  ទូរទស្សន៍ប្រភេទ VIERA Smart TV នេះជាទូរទស្សន៍ដំបូងបំផុតដែលប្រើប្រព័ន្ធដំណើរការ Firefox OS ដែល platform របស់វាផ្គត់ផ្គង់ដោយក្រុមហ៊ុនអ៊ឺរ៉ុប។ លោកAndreas Gal, Mozilla CTO បានថ្លៃងថា ៖យើងពិតជាមានសេចក្តីសោមនស្សយ៉ាងរីករាយដែលបានបញ្ចេញផលិតផលដើម្បីចែកចាយលើទីផ្សារជាថ្មីជំនួសម៉ូដែល Plasma TV ។ ជាមួយការប្រើ  Firefox និង  Firefox OS លើឧបករណ៍ថ្មីដើម្បីឱ្យ Content របស់ឧបករណ៍កាន់តែមានដំណើរការល្អ (apps, videos, photos, websites)។

 

ទូរទស្សន៍ CX series 4K flat TV មានពីប្រភេទ ម៉ូដែល   4K Viera  បំពាក់អកេ្រង់ទំហំ 65- អ៊ីង ប្រភេទ CR850  និងអេក្រង់ទំហំ 55-អ៊ីងប្រភេទ CR730 CX series 4K flat TV។ ក្រុមហ៊ុន Panasonic ក៏បានចាប់ផ្តើមប្រើព័ណ៌ “4K Studio Master”   ដើម្បីអាចទាញយករូបភាពមកបង្ហាញលើតុ។ រូបភាពដែលទាញចេញមកបាននឹងប្រើ  3D look-up tables (LUTs)  នឹងត្រូវបានបញ្ជាក់ដោយមានលិខិតឧស្សាហកម្មផ្លូវការ។ CR models ថ្មីនោះក៏ប្រើ HDR  រួមជាមួយសមត្ថភាពព័ណ៌ 10-bit ។

 

 

សរុបមក  ទូរទស្សន៍ CX series 4K flat TV ជាម៉ូដែលទំនើបថ្មី និងចុងក្រោយបំផុតដែលក្រុមហ៊ុន Panasonic ដែលបានបន្ថែមសមត្ថភាពកាន់តែពិសេសដើម្បីជំនួសដំណែងម៉ូដែល Plasma TV។

 

អត្តបទ៖ក លក្ខិណា 

អាន៖ក្រុម​ហ៊ុន​ CHAMPAGNE កម្ពុជាឈ្នះ​មេដាយ​មាស១ មេដាយ​ប្រាក់២​​ ពាន​រង្វាន់​ COMMUNICATOR AWARDS ​លើក​ទី​២១នៅ

ប្រភព៖ Panasonic