ព័ត៌មាន

HTC ត្រៀមភ្ជាប់សមត្ថភាពថ្មីលើម៉ូដែលថ្មី

ក្រោយពីបញ្ចប់ការដាក់លក់ម៉ូដែលថ្មីៗជាច្រើនមក ក្រុមហ៊ុន HTC ផលិតបានម៉ូដែលជំនាន់ក្រោយមួយទៀតម៉ាក One M9 ដែលនឹងត្រូវបន្តទីផ្សារ។ ថ្ងៃនេះ មានរូបភាពបែកធ្លាយពីសម្បកទូរស័ព្ទ One M9​ ។

 

 image

 ទាញយកដោយឥតគិតថ្លៃ៖​PHONECITY MAGAZINE ISSUE 175 FOR MAY 2015

 

 

ក្រៅពីការប្រើសម្បកនេះ  ម៉ូដែល  One ME9  នឹងបំពាក់អេក្រង់ទំហំ 5.2-អ៊ីងប្រភេទ  QHD  ប៉ះបញ្ជាលើអេក្រង់។ កាមេរ៉ាខាងក្រោយរបស់ម៉ូដែលនេះទំហំ 20 MP  និងកាមេរ៉ាមុខទំហំ 4 MP  ប្រភេទ UltraPixel ដោយប្រើ sensor  ទំហំ 13 MP។

 

ក្នុងការផ្ទុកទិន្ន័យម៉ូដែលនេះភ្ជាប់អង្គចងចាំទំហំ  3GB (RAM) ភ្ជាប់មេម៉ូរ៉ីទំហំ  32GB  និងប្រើថ្មមានថាមពល  2,900 mAh ។ ប្រព័ន្ធខួរក្បាល  octa-core  រួមជាមួយ CPU. BoomSound ល្បឿន 2.2 GHz ។ បំពង់បំពងសម្លេងប្រភេទ BoomSound  និង fingerprint  ស្កែនត្រូវបានបន្ថែមលើ Home button.។

 

 

ទូរស័ព្ទ One M9 ជាម៉ូដែលទំនើបចុងក្រោយដែលក្រុមហ៊ុនត្រឿមភ្ជាប់ និងបំពាក់សមត្ថភាពថ្មីៗទាន់សម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន។

 

 

អត្តបទ៖ក លក្ខិណា

អាន៖សាកល្បងប្រៀបធៀបល្បឿនអ៊ិនធើណេតម៉ូដែលខ្លាំងពីរ{វីដេអូរ}

ប្រភព៖ HTC