ព័ត៌មាន

ក្រុមហ៊ុន Samsung មិនបោះបង់ការផលិតម៉ូដែល Active

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញមុខមកអះអាងយ៉ាងច្បាស់ៗថា ខ្លួននឹងមិនបោះបង់ការផលិតម៉ូដែល Active ដែលភ្ជាប់ flagship នោះទេ។ ម្សិលមិញ Galaxy S6 Active  ត្រូវបានបង្ហាញស្បតលើវ៉ិបសាយរបស់ក្រុមហ៊ុន Samsung ជាផ្លូវការ។

 

 

image

 

លក្ខណៈលំអិត មួយចំនួនពីម៉ូដែល Galaxy S6 Active មានកម្រិតបង្ហាញរបស់អេក្រង់ទំហំ 1440 x 2560 ភិចសែល ប្រភេទបង្ហាញ QHD ដូចម៉ូដែលជំនាន់មុន Galaxy S6  និង  S6 edge។ S4 Active  ប្រើអេក្រង់បង្ហាញប្រភេទ  LCD screen ជំនួសអេក្រង់  AMOLED ចំណែកឯម៉ូដែល  S5 Active  មិនទាន់បានរើសប្រភេទអេក្រង់បង្ហាញនៅឡើយ។

 

សម្រាប់ម៉ូដែល S6 Active នឹងភ្ជាប់ថ្មមានថាមពល  3,500 mAh  អេក្រង់បង្ហាញប្រភេទ  LCD technology ដែលមានដំណើរការល្អបំផុត។  ទូរស័ព្ទនេះប្រើ Chip ប្រវែង 14nm  ប្រភេទ Exynos 7420 SoC  និងភ្ជាប់កាមេរ៉ាក្រោយទំហំ 16MP  រួមជាមួយកាមេរ៉ាមុខទំហំ​  5MP ។ សម្រាប់ដាក់មេម៉ូរ៉ី ម៉ូដែលនេះប្រើកាត  mircoSD card slot។

 

សរុបមក ក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនមិនបញ្ចប់ការផលិតម៉ូដែល Active នោះទេ ប៉ុន្តែអ្វីដែលសំខាន់ក្រុមហ៊ុននឹងបន្ថែមការភ្ជាប់ និងបំពាក់កាន់តែមានសមត្ថភាពលើម៉ូដែល Active៕

 

អត្តបទ៖ក លក្ខិណា 

អាន៖HTC ត្រៀមភ្ជាប់សមត្ថភាពថ្មីលើម៉ូដែលថ្មី

ប្រភព៖ Samsung