ព័ត៌មាន

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការក្នុងការបញ្ចេញ dock

image

ទាញយកដោយឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015

 

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការក្នុងការបញ្ចេញ  dock ដែលមានរូបរាងថ្មីប្លែកពីមុន។

 “Lightning Dock” ​ទើបតែបានបញ្ចេញពីរោងចក្រផលិតរួចបញ្ចូលស្តុកកាលពីថ្ងៃទី 19 ខែឧសភា។ ឆ្នាំងសាកទូរស័ព្ទថ្មី មានលក្ខណៈជាជើងទម្របន្ថែមភាពងាយស្រួលមួយកម្រិតទៀតក្នុងការសាកថ្មទូរស័ព្ទរបស់អ្នក។ ឆ្នាំងសាកថ្មីមានជ្រុងរាងកោង ទំហំតូចល្មមងាយស្រួលដាក់សាកនៅទីកន្លែងចង្អៀត។ សម្រាប់ឆ្នាំងសាកមុនៗ  មិនមានលក្ឋខណៈពិសេសដូចនេះទេ ហើយសម្រាប់ឆ្នាំងរបស់ទូរស័ព្ទ iPhone 5/6 ទាល់តែមានដុំ និងមានខ្សែរភ្ជាប់ទ់បអាចសាកបាន ។  ឆ្នាំងសាកឈ្មោះ  “Lightning Dock”   មានទំហំតូចជាងមុន  80%  ពីឆ្នាំសាកមុនៗ ។ អ្នកក៏អាចសាកថ្មទូរស័ព្ទដោយភ្ជាប់ជាមួយកុំព្យូទ័រ ​ហើយក្រោយមកទៀត  dock  នឹងអាច  sync  ទូរ័ស័ព្ទលើកុំព្យូទ័របានពេលដែលអ្នកប្រើ dock ភ្ជាប់ជាមួយ USB។ កាន់តែពិសេស សូម្បីតែពេលអ្នកកំពុងសាកថ្ម សម្លេងទូរស័ព្ទរោទ៍លឺច្បាស់ ហើយអ្នកថែមទាំងអាចចំរៀងបានយ៉ាងរងំពេលកំពុងសាកថ្ម។

 

imageimageimage

 

សរុបមក  ពេលនេះឆ្នាំងសាកថ្មី សម្រាប់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Apple  ថ្មី ត្រូវបានបញ្ចូលក្នុងស្តុកហើយ និងមានឈ្មោះថា “  Lightning Dock  ”៕

 

 

អត្តបទ៖ក លក្ខិណា 

អាន៖ក្រុមហ៊ុន SAMSUNG មិនបោះបង់ការផលិតម៉ូដែល ACTIVE

ប្រភព៖Apple