ព័ត៌មាន

Asus បង្ហើបខ្លះៗពីម៉ូដែលបន្ទាប់របស់ខ្លួនក្រោយពីជោគជ័យ

image

 

Zenfone 2 ទទួលបានទីផ្សារចែកចាយខ្ពស់ដែលធ្វើឱ្យក្រុមហ៊ុន Asus រឹតតែខិតខំផលិតទូរស័ព្ទទំនើបៗកាន់តែថ្មី និងមានសមត្ថភាពខ្ពស់។ Zenfone 2 ចែកចាយដំបូងគេនៅសហរដ្ឋអាមេរិច ដោយទីផ្សាររបស់ម៉ូដែលនេះរីកចំរើនជាលំដាប់ក្រុមហ៊ុនគ្រោងនឹងបញ្ចេញម៉ូដែលមួយបន្ទាប់ទៀតឈ្មោះថា Zenfone Selfie

 

image

Zenfone Selfie ត្រូវបានក្រុមហ៊ុនបង្ហើបឱ្យដឹងថា ជាម៉ូដែលទំនើបពិសេសបន្ទាប់មួយទៀតដែលភ្ជាប់កាមេរ៉ារហូតដល់ទៅ 13 មេហ្គាភិចសែល។ ម៉ូដែលនេះក៏មានភ្ជាប់លក្ខណៈ autofocus, dual-tone LED flash និងអាចថតវីដេអូរជាប្រភេទ full HD (1080p)។  ដើម្បីជំនួយដល់ការ View និងប៉ះបញ្ជា ក្រុមហ៊ុនបានបំពាក់អេក្រង់ទំហំ 5.5-អ៊ីង ដែលជាអេក្រង់ប៉ះបញ្ជាយ៉ាងរស់រវើក។

 

 

image

ក្រៅពីនេះ ពាក្យចច៉ាអារ៉ាមផ្សេងទៀតបានបង្ហើបឱ្យដឹងថា Asus Zenfone Selfie នឹងត្រូវបានក្រុមហ៊ុនភ្ជាប់កាមេរ៉ាប្រភេទ camera-centric ដែលជា Zenfone Zoom។ ក្រុមហ៊ុនកំពុងតែធ្វើការសាកល្បងសមត្ថភាព និងពិនិត្យលើទូរស័ព្ទថ្មី Asus Zenfone Selfie ហើយនឹងអាចដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 02 ខែមិថុនា ឆ្នាំនេះតែម្តង៕

 

អត្តបទ៖ក លក្ខិណា

អាន៖http://www.phonecity.com.kh/2015/05/26/huawei-5/

ប្រភព៖Asus 

ទាញយកដោយឥតគិតថ្លៃ៖http://www.phonecity.com.kh/2015/05/06/phonecity-magazine-issue-175-for-may-2015/