ព័ត៌មាន

ម៉ូដែល P8 អង្រួនទីផ្សារក្រុងបាំងកកថ្ងៃនេះ

image

 

 

Huawei P8 Lite ត្រូវបានដាក់បង្ហាញជាផ្លូវការជាមួយប្រព័ន្ធដំណើរការ Octa-Core CPU និងអេក្រង់បង្ហាញកាន់តែទាក់ទាញ។

ថ្ងៃនេះ នៅប្រទេសថៃ ក្នុងទីក្រុងបាំងកក ក្រុមហ៊ុន Huawei បានបញ្ចេញគ្រួសារស្មាតហ្វូនម៉ូដែល P8 ដែលបានប្រមូលផ្តុំប្រជាជនថៃជាច្រើន និងអ្នកគាំទ្រជាច្រើនទៀតចូលរួមទស្សនា។ ការបង្ហាញនេះ ក្រុមហ៊ុនបានប្រកាសពីលក្ខណៈ  និងគុណភាពដំណើរការរបស់ម៉ូដែលនេះ។

បុគ្គលិកក្រុមបានបង្ហាញថា ម៉ូដែល  Huawei P8 Lite ជាម៉ូដែលធន់កណ្តាលក្នុងចំណោមទូរស័ព្ទ Android ប៉ុន្តែទោះបីជាម៉ូដែលនេះមានប្រព័ន្ធខួរក្បាល  64-bit octa-core HiSilicon Kirin 620 chipset (processor)  វានៅតែមានល្បឿនត្រឹមតែ  1.2GHz

លើសពីនេះទៅទៀត ម៉ូដែលនេះភ្ជាប់ក្រាហ្វិកប្រភេទ Mali 450 MP4 ដែលមានអង្គចងចាំទំហំ 2GB ( RAM)។ P8 Lite ភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ  16GB  ប៉ុន្តែអ្នកអាចថែមមេម៉ូរ៉ីខាងក្រៅទំហំ  microSD card slot។ 

 

image

ស្មាតហ្វូនប្រើ  dual-SIM  បានចរចរណ៍យ៉ាងកក្រើកលើទីផ្សារ​ដែលក្នុងនោះក្រុមហ៊ុន  Huawei នឹងសម្រុកបន្ថែមលើទីផ្សារអាស៊ី  ក្នុងនោះមានរួមទាំងចិន និងឥណ្ឌា។

 imageimageimage

អ្វីដែលក្រុមហ៊ុនបង្ហាញម៉ូដែល Huawei P8 Lite មាន៖

ម៉ូដែលនេះបំពាក់អេក្រង់13 មេហ្គាភិចសែល ប្រភេទ LED flash  និង  full HD (1080p) ខណៈពេលដែលកាមេរ៉ាមុខមានទំហំ 5មេហ្គាភិចសែល។  ម៉ូដែល Huawei P8 Lite ប្រើថ្មមានថាមពល  2,200 mAh  និងមានផតជាច្រើនដូចជា៖  4G LTE, Wi-Fi, Bluetooth 4.1, microUSB 2.0, 3.5mm audio jack, GPS ជាមួយ  AGPS,  និង  NFC (Near Field Communication)

 

អត្តបទ៖ក​លក្ខិណា

អាន៖ក្រុមហ៊ុន HUAWEI MARINE និង MCT ចុះកិច្ចព្រមព្រៀងសាងសង់ប្រព័ន្ធ​​ខ្សែ​កាប្លិ៍អុបទិកក្រោម​​បាត​សមុទ្ររវាងម៉ាឡេស៊ី-កម្ពុជា-ថៃ

ទាញយកដោយឥតគិតថ្លៃ៖ http://www.phonecity.com.kh/2015/05/06/phonecity-magazine-issue-175-for-may-2015/