ព័ត៌មាន

កញ្ញា មាន សូនីតា ស្វែងរកការកម្សាន្តនៅផ្ទះដែលស័ក្តិសមសម្រាប់នាង

មួយរយៈមកនេះ គេសង្កេតឃើញថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា មាន សូនីតា កាន់តែ ទទួលបានការគាំទ្រយ៉ាងខ្លាំង នៅតាមបណ្តាញសង្គម ជាមួយម៉ូដសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរ និងការ តុបតែងខ្លួន បែបយុវវ័យ ពិតជាស័ក្តិសមទៅនឹងទម្រង់មុខដ៏ស្រស់ផូផង់របស់នាង។ ពេលនេះ កញ្ញា មាន សូនីតា បានប្រាប់ថា នាងកំពុងស្វែងរកការកម្សាន្តផ្ទាល់ខ្លួននៅផ្ទះមួយ ដែលផ្តល់នូវទំនុកចិត្ត និងស័ក្តិសមឥតខ្ចោះ សម្រាប់តារាជាទីចំណាប់អារម្មណ៍របស់មហាជន ដូចជានាង។

 image

ជាមួយនឹងជីវភាពប្រចាំថ្ងៃដ៏មមាញឹករបស់ កញ្ញា មាន សូនីតា តែងតែត្រូវជួបនឹងមនុស្សជាច្រើន និង ចំណាយពេលវេលាជាច្រើននៅមុខកាម៉េរ៉ា សើ្ទររកពេលសម្រាកគ្មាន ប៉ុន្តែ ​ទោះបីជាយ៉ាងណា ក៏ដោយ នាងនៅតែមិនចង់ឲ្យមានការខកខាននូវការកម្សាន្តផ្ទាល់ខ្លួនឡើយ។

 សូនីតាបានថ្លែងថា «ខ្ញុំចូលចិត្តទស្សនាខ្សែភាពយន្ត ការបង្ហាញម៉ូដសម្លៀកបំពាក់ និងតាមដានរាល់ ប្រធានបទថ្មីៗណាស់ ប៉ុន្តែខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានគ្រប់កម្មវិធីទូរទស្សន៍នោះទេ ដូច្នេះ ខ្ញុំត្រូវការអ្វីមួយដែលអាចថតទុកនូវកម្មវិធីណាដែលខ្ញុំចូលចិត្ត ហើយផ្សាយចំម៉ោងដែលខ្ញុំកំពុង រវល់»។

  image

កញ្ញាបានប្រាប់ថា បន្ទាប់ពីចូលរួមក្នុងការបើកសម្ពោធផលិតផលរបស់ក្រុមហ៊ុន Samsung នាងក៏បាន យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍ដ៏មហិមារបស់ទូរទស្សន៍ប្រភេទថ្មី Samsung SUHD ។

«វាអាចថតទុកនូវកម្មវិធីទូរទស្សន៍ដោយស្វ័យប្រវត្តិ តាមពេលវេលាដែលយើងបានកំណត់ ទោះបីជា យើងកំពុងរវល់នៅខាងក្រៅក៏ដោយ ហើយយើងអាចចំណាយពេលត្រឹមតែរយៈពេល២វិនាទីប៉ុណ្ណោះ ដើម្បីបើកមើលកម្មវិធីទូរទស្សន៍ និងប្រើប្រាស់អ៊ីនធឺណែត ក្នុងពេលតែមួយបានដោយមិនមាន ការរំខាន ភ្នែក។»

 image

កញ្ញា មាន សូនីតា បានប្រាប់ថា នាងចូលចិត្តមើលទូរទស្សន៍នៅផ្ទះ ជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ។ «ជាមួយនឹងទូរទស្សន៍ Samsung SUHD ធ្វើឲ្យយើងមានអារម្មណ៍រំភើបហាក់ដូចជាយើងកំពុងតែ ទស្សនារឿងនៅក្នុងរោងកុនដូច្នេះដែរ ហើយយើងថែមទាំងអាចបញ្ចេញអារម្មណ៍ទៅតាមសាច់រឿង ដោយមិនខ្វល់ពីអ្វីទាំងអស់»។

 កញ្ញា មាន សូនីតា បានថ្លែងដោយរំជើបរំជួលថា «ពេលខ្លះខ្ញុំទស្សនាខ្សែភាពយន្តតាមទូរស័ព្ទដៃ ពេលនៅខាងក្រៅ បើសិនជាមានទូរទស្សន៍ Samsung SUHD នេះ ពេលមកដល់ក្នុងផ្ទះ ខ្ញុំពិតជាអាច បន្តទស្សនាខ្សែភាពយន្តនោះ នៅលើកញ្ចក់ទូរទស្សន៍វិញ បានភ្លាមៗតែម្តង»។

 ទូរទស្សន៍ប្រភេទថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាណានូគ្រីស្តាល់ ដែលផ្តល់នូវរូបភាពភ្លឺច្បាស់និងមានពណ៌ច្រើនជាង ទូរទស្សន៍ UHD ធម្មតារហូតដល់៦៤ដង និងមានកញ្ចក់កោង អាចទស្សនាបានពីគ្រប់ជ្រុងទាំងអស់។

 image

ទូរទស្សន៍សាមស៊ុងSUHD មានស៊េរី JS9500 និងJS9000 ដែលមានទំហំ ៥៥អ៊ីញ ៦៥អ៊ីញ និង ៧៨អ៊ីញ ដែលលោកអ្នកអាចរកទិញបាននៅលើទីផ្សារកម្ពុជា សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់មនុស្ស ទៅកាន់ការកម្សាន្តគ្មានដែនកំណត់។

 ចុះអ្នកវិញចង់បានទូរទស្សន៍ដ៏អស្ចារ្យ ដូចជាតារារូបស្រស់នេះដែរទេ?