ព័ត៌មាន

ស្មាតហ្វូនដែលល្បីល្បាញពេសពេញពិភពលោកអាចថតជាប់ចលនាពន្លឺមកដល់កម្ពុជាហើយ

ទីបំផុតទៅ កំពូលស្មាតហ្វូន Huawei P8 ដែលល្បីខ្ទរខ្ទារ ទាំងទ្វីបអឺរ៉ុប តំបន់អារ៉ាប់ និងទ្វីបអាស៊ី លើមុខងារ​កាមេរ៉ា​ច្បាស់​កម្រិត DSLR ប្រកប​ដោយភាពច្នៃ​ប្រឌិត​ខ្ពស់ អាចថតជាប់ពន្លឺបាន និង​បំពាក់​ដោយ​បច្ចេកវិទ្យាទំនើប​ចុង​ក្រោយបំផុតជាមួយការរចនា​រូបរាង​ដ៏ប្រណីត យកស្ទីលតាម បណ្ណាល័យ និងក្របសៀវ​ភៅ​សម័យ​បុរាណ បានមក​ដល់ទីផ្សារ​កម្ពុជា​ហើយ។

image

បន្ទាប់ពីពិធីសម្ពោធជាសកលដ៏កក្រើកនៅទីក្រុងឡុងដ៏កាលពីខែមេសា និងពិធីសម្ពោធគួរឲ្យ​ភ្ញាក់​ផ្អើលប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងបាងកកកាលពីចុងខែឧសភារួចមក ក្រុមហ៊ុន​ Huawei បន្ត​នាំ​យក​ការភ្ញាក់ផ្អើល និងភាពច្នៃប្រឌិតរបស់ កំពូលស្មាតហ្វូន Huawei P8 របស់ខ្លួន មកបង្ហាញ​នៅ​កម្ពុជា ដើម្បីបង្អួតពីគុណសម្បត្តិ និងអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបទាំងផ្នែកទំនាក់ទំនង ការងារ​ប្រចាំថ្ងៃ និងការកម្សាន្ត ទៅកាន់អ្នកគាំទ្រ អាជីវករ និងអ្នកសារព័ត៌មាន។

 image

ពិធីសម្ពោធ និងហ្វឹកហ្វឺនអាជីវករអំពីលក្ខណៈពិសេសរបស់ កំពូលស្មាតហ្វូនស៊េរីចុងក្រោយបំផុត Huawei P8 ត្រូវបានធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2015 នៅភោជនីយដ្ឋាន​ទន្លេបាសាក់ II  ដោយ​មានការចូលរួមពី កំពូលតារាចម្រៀង មាស សុខសោភា ឯកអគ្គរាជទូតសុឆន្ទៈ​របស់​ទូរស័ព្ទ Huawei ប្រចាំប្រទេសកម្ពុជា ពិធីករពិធីការីនី តារាចម្រៀងទើបនឹងរះថ្មី តារាបង្ហាញម៉ូតដែល​មាន​ប្រជាប្រិយភាព អ្នកតំណាងក្រុមហ៊ុន​ Huawei  អ្នកគាំទ្រផលិតផល Huawei អាជីវករ អ្នកថត​រូប​អាជីព​ដ៏ល្បី និងអ្នកសារព័ត៌មានជាដើម។

 image

គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធនេះ ក៏មានកម្មវិធីពិសេសជាច្រើនដូចជា ការសម្តែង និងច្រៀង​ចំរៀង​ល្បីៗ ពីសំណាក់កំពូលតារាចម្រៀងមាស សុខសោភា ការបង្ហាញម៉ូដែលទូរស័ព្ទ Huawei ស៊េរីថ្មីៗ ដោយតារាបង្ហាញម៉ូតល្បីៗ​ វគ្គបណ្តុះបណ្ដាលស្តីពីអត្ថប្រយោជន៍ និងការប្រើប្រាស់កំពូលស្មាតហ្វូន P8 ឲ្យអស់ពី​លទ្ធភាព និងយុទ្ធសាស្រ្តក្នុងការលក់សម្រាប់អាជីវករ ការថតរូបចលនាពន្លឺ​លេងកម្សាន្ត​ជាមួយ​ Huawei P8 ការឆ្លើយសំណួរយករង្វាន់ និងការទទួលទានអាហារពេលល្ងាច​ដ៏ឆ្ងាញ់ពិសា។

image

លោក ល៉ីវ ស៊ីយ៉ាង (ហៅ ជេសុន)​ អគ្គនាយកផ្នែកលក់ប្រចាំក្រុមហ៊ុន Huawei ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “តាម​របាយការណ៍ថ្មី យើងអាចបញ្ជាក់​បាន​ថា ការនាំចេញស្មាតហ្វូនក្នុង​ឆ្នាំ​ 2015​ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើង 120​% បើធៀបទៅនឹងឆ្នាំមុន ហើយទីផ្សារ ប្រទេសកម្ពុជា គឺជា​ទីផ្សារ​ដែល​មាន​អ្នក​ប្រើប្រាស់ផលិតផលស៊េរីខ្ពស់ច្រើនជាងគេមួយនៅអាស៊ីអាគ្នេយ៍។  យើង​ខ្ញុំ​រំពឹង​ថា នឹងលក់ Huawei ស៊េរី P8 ឲ្យបាន 10 លានគ្រឿងទូទាំងពិភពលោក”។

 image

កញ្ញា ខៀវ សាន់សាណា ដែលជាពិធីការនីដ៏ល្បីនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងភាពរីករាយជា​ខ្លាំងជាមួយ​កាមេរ៉ាថតជាប់ចលនាពន្លឺរបស់​ Huawei P8 ដែលមានមុខងារ 4 យ៉ាងគឺ Light Trails, Silky Water, Star Track និង Light Graffiti។ ពិធីការនីដ៏ល្បី ស្អាត ក្មេងជាងវ័យ និងពូកែវោហាស័ព្ទ គឺពិធីការនី សាណា ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដ៏ធំប្រចាំតំបន់នៅ​ទីក្រុងបាងកកកាលពីថ្ងៃទី 28 ខែឧសភា បានឲ្យដឹង ថា “ខ្ញុំមានអារម្មណ៍ថា អស្ចារ្យមែន​ទែន​ដែល​មានស្មាត​ហ្វូនអាចធ្វើរឿងបែបនេះបាន។ ខ្ញុំអាចថត​ជាប់ចលនា​ពន្លឺដោយ​គ្រាន់​តែ​យកពិល ឬរបស់​ដែលមានពន្លឺមកគូសនៅក្នុងខ្យល់ រួចថតរូបចលនានោះជាមួយមុខងារ Light Painting របស់ Huawei P8។ ខ្ញុំអាចថតសកម្មភាពក្នុងពេលរាត្រីប្រកបដោយភាពច្នៃប្រឌិតថ្មី​ប្លែកពីគេ ហើយខ្ញុំគិតថា​វាពិត​ជាអស្ចារ្យ រួមទាំងកម្រាស់ស្ដើង ស្រាល មាំដែលតួទាំងមូលស្រោបដោយ​លោហៈធាតុ គឺពិត​ជា​ជម្រើស​ក្នុងក្ដីសុបិន។

 image

ចំណែក លោក សិទ្ធិគុណ អ្នកថតរូបអាជីពក្នុងស្រុកដ៏ល្បីម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ​នឹងសមត្ថភាព​​​កាមេរ៉ាកម្រិត DSLR របស់ Huawei P8។ លោក សិទ្ធិគុណ​ បានរៀបរាប់ថា៖ “គុណភាពរូបថត​ដែល​ខ្ញុំប្រើ Huawei P8 ថតនៅពេលយប់ គឺពិតជាអាចប្រៀបធៀបជាមួយរូបថត​ដែលថតដោយប្រើ Professional Lens Reflex Camera។ ខ្ញុំអាចប្រើ Huawei P8 បម្រើការងារថតរូប​អាជីពរបស់​​ខ្ញុំមួយ​ចំនួន​បាន។ លើសពីនេះទៅទៀត ជាមួយ Huawei P8 ខ្ញុំអាចថតរូបច្បាស់​ក្នុង​ទីងងឹត ដោយសារតែ Flash​ របស់ P8 មានពីរពណ៌គឺពណ៌ស និងពណ៌ពងមាន់ ដែលធ្វើឲ្យ​រូបភាព​មាន​លក្ខណៈដូច​ធម្មជាតិ”។

image

Huawei P8 មានលក់ក្នុងទីផ្សារកម្ពុជាហើយក្នុងតម្លៃប្រហែល $479 សម្រាប់ពណ៌ Titanium Grey និង $599 សម្រាប់ ពណ៌Mystic Champagne (មាស) ចំណែក ​Huawei P8 Max មានតម្លៃប្រហែល​ $629 ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌មាសនឹងចេញលក់នៅចុងខែមិថុនា ឬដើមខែកក្កដា​ខាងមុខ។ រាល់ការជាវ Huawei P8 ក្រុមហ៊ុន Huawei នឹងផ្ដល់ជូនការធានារយៈពេលមួយឆ្នាំ ព្រមទាំង​សេវា​ជួស​ជុល VIP មានន័យថាក្រុមហ៊ុននឹងធ្វើការជួលជុសជូនអតិថិជន​ឲ្យហើយក្នុងរយៈ​ពេល​តែ​មួយ​​ម៉ោង​ប៉ុណ្ណោះ។ ចំពោះទូរស័ព្ទដែលទិញក្នុងរយៈមិនលើសពី 7 ថ្ងៃ ដែលមិនអាចជួសជុលបាន ក្រុមហ៊ុន​នឹងប្ដូរទូរស័ព្ទថ្មីជូនភ្លាម។

គួររម្លឹកថា ស្តុករបស់ Huawei P8 នៅប្រទេសកម្ពុជាគឺមានកំណត់ជាមួយ​ការផ្ដល់ជូន​ពិសេសអស្ចារ្យ​ទាំងតម្លៃ និងកាដូភ្លាមៗ ដូចជាស្រោមអូរីជីណល (តម្លៃប្រមាណ $30) និងឧបករណ៍​បំពង​សំឡេង​ឥតខ្សែ (តម្លៃប្រមាណ $20) ជាសរុបអតិថិជនចំណេញប្រមាណ $50​ បន្ថែម។ មិនត្រឹម​​​​​តែ​ប៉ុណ្ណោះ​រាល់​ការទិញ Huawei P8 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន​នឹង​ទទួល​បាន​កញ្ចប់ប្រូម៉ូសិនពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និង​ប្រើ​ប្រាស់អ៊ីនធើណេតពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ) ។