ព័ត៌មាន

តើទូរស័ព្ទណាខ្លះរបស់ Apple អាចប្រើ iOS 9 ថ្មីបាន ?

image

កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមលើកឡើងថា ​​ iOS 9 នឹងមិនអាចប្រើលើ ​​ iPhone ចាស់ៗដូជាម៉ូដែល iPhone 4s ​​,​ iPad 2 និង​​ iPod touch ​ជំនាន់​ទី​ប្រាំ។  ម្សិលមិញ  ថ្ងៃ​ទី​០៨ ​ខែ​មិថុនា ក្រុមហ៊ុនបានបង្ហាញ​​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​​ចុងក្រោយ​របស់​ខ្លួន iOS 9 ​សម្រាប់​​ iPhone, iPad និង iPod touch  លើវេទិកា WWDC 2015។

មន្ទិលផ្សេងៗត្រូវបាត់អស់ យ៉ាងណាក្រុមហ៊ុនបានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​គឺ​អាច​ដំណើរ​ការ​បានជាមួយឧបករណ៍ប្រើប្រាស់ដែល Support ជា​មួយ​នឹង​ iOS 8 បាន ហើយកាន់តែពិសេសម៉ូដែល​ iPhone 4s និង iPod touch 5G ក៏អាចប្រើប្រព័ន្ធដំណើរការថ្មីនេះបានដែរ។

ពេលនេះអ្នកអាចឆែកមើលបានហើយថាទូរស័ព្ទរបស់អ្នកអាច Update បានដែរឬទេ?

នេះជាម៉ូដែលដែលអ្នកអាច Update បាន៖

iPad មួយចំនួនដូចជា៖ iPad Air 2, iPad Air, iPad 4, iPad 3, iPad 2, iPad mini 3, iPad mini 2, iPad mini។

 

imageimage

 

iPhone ជំនាន់ថ្មីៗ ចំនួនប្រាំមួយគ្រឿងអាច Update ប្រព័ន្ធដំណើរការថ្មីបានរួមមាន៖ iPhone 6 Plus, iPhone 6, iPhone 5s,
iPhone 5c, iPhone 5, iPhone 4s។

សម្រាប់  iPod គឺម៉ូដែល iPod touch 5th-gen

 

អត្តបទ៖លក្ខិណា

អាន៖SAMSUNG គ្រោងបង្ហាញម៉ូដែលថ្មីមួយទៀត

ប្រភព៖ Apple