ព័ត៌មាន

កាមេរ៉ារបស់ Sony បន្ថែមសមត្ថភាពថតវីដេអូរប្រភេទ 4k

 

image

 

ក្រុមហ៊ុន  Sony  រីករាយជាមួយម៉ូដែលកាមេរ៉ាថ្មីៗដែលមានទាំងគុណភាព។ ពេលនេះក្រុមហ៊ុនបានបង្ហាញកាមេរ៉ាចំនួនបីម៉ូដែលមានគុណភាពថតីដេអូរខ្ពស់ជាងមុន។ Sony a7R II, RX10 II  និង RX100 IV មានលក្ខណៈពិសេសជាងកាមេរ៉ាជំនាន់មុនៗ។

 image

 

Sony a7R II  បានបន្ថែម flagship របស់ជប៉ុនថ្មីបំផុត កាមេរ៉ាទំហំ 42.4MP  ប្រភេទ  full-frame  ភ្ជាប់ប្រើ sensor  BSI CMOS ។ CMOS chip  អាចឱ្យ ISO  បន្ថែមកម្រិតពន្លឺដល់ 102,400, ដើម្បីកាត់បន្ថយភាពងងឹត។ UHD  ថតវីដែអូរបានគុណភាពដោយមាន  format  ប្រភេទ XAVC S 4K  មានកម្រិត 30p/25p/24p។​Sony a7R II  មានទំងន់ត្រឹមតែ 625ក្រាម។  វាជាកាមេរ៉ាមានបច្ចេកវិទ្យាចំរុះ អាចភ្ជាប់ Wi-Fi  និង  NFC។

 

image 

Sony RX10 II  អាច  capture វីដេអូរបានរហូតដល់ទៅ  29  នាទី ប្រភេទ 4K ។  វាក៏អាច  boasts បានកម្រិត 960fps ។ Sony RX100 IV  អាចថតវីដេអូរកម្រិត 4K video បានកាន់តែច្បាស់។ សម្រាប់ RX100 III  ត្រូវបានរចនាប្រហាក់ប្រហែល ហើយភ្ជាប់ lens ជាប្រព័ន្ធដំណើរការ ដែលអ្នកអាច View ក្នុងកម្រិតភ្លឺច្បាស់លើអេក្រង់ OLED ។

 image

សរុបមក Sony a7R II, RX10 II  និង RX100 IV មានលក្ខណៈពិសេសជាងកាមេរ៉ាធម្មតា​ ហើយក្រុមហ៊ុនថែមទាំងបន្ថែមសមត្ថភាពថតវីដែអូរជាប្រភេទ  4K ដែលទទួលបានគុណភាពរូបភាព និងខ្សែរវីដេអូរភ្លឺច្បាស់ត្រជាក់ភ្នែក៕

 

អត្តបទ៖លក្ខិណា

អាន៖ពីOPPO R7 PLUS ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់

ប្រភព៖Sony