ព័ត៌មាន

iOS 9 ជាចំណែកជំរុញគុណភាពកាមេរ៉ាទូរស័ព្ទរបស់ក្រុមហ៊ុន Apple

image

 

ប្រព័ន្ធដំណើរការ iOS 9 បានបង្ហាញខ្លួនជាផ្លូវការ មានសមត្ថភាពពិសេសថ្មីៗជាច្រើនទាក់ទងនឹងការផ្លាស់ប្តូរកម្មវិធី និងសមត្ថភាពរបស់កម្មវិធីកាន់តែថ្មីៗ។ ប្រព័ន្ធដំណើរការ iOS 9 បានពង្រីកវិសាលភាពទំហំ beta របស់ខ្លួនលើម៉ូដែល iPhone ជំនាន់ក្រោយ។

 

 

 

 សមត្ថភាពពិសេសមួយនេះ iOS 9 ថែមទាំងបន្ថែមសមត្ថភាពកម្រិតថតវីដេអូររបស់កាមេរ៉ាមុខទំហំ  1080p  និង  720p slow-motion អាច capture  បាននៅល្បឿន 240fps។ iOS 9 នឹងជំរុញសមត្ថភាពកាមេរ៉ា Apple iPhone កាន់តែខ្ពស់ជាងមុន។ ទូរស័ព្ទជំនាន់ក្រោយរបស់ក្រុមហ៊ុន​ Apple ជាប្រភេទម៉ូដែល iPhone នឹងភ្ជាប់កាមេរ៉ាប្រភេទ LED flash។ ក្រុមហ៊ុន  Cupertino  នឹងបង្ហាញម៉ូដែល iPhone 6  និងម៉ូដែល  iPhone 6 Plus នៅខែកញ្ញាខាងមុខនេះដែលមានសមត្ថភាពពិសេសជាងមុន។

 

សមត្ថភាពកាមេរ៉ាមុខបច្ចុប្បន្នឡើងដល់ទំហំ 1.3 មេហ្គាភិចសែល ដែលជាស្មាតហ្វូនលំដាប់ពិសេសទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីអ្នកប្រើប្រាស់បច្ចុប្បន្ន៕

 

 

 

អត្តបទ៖លក្ខិណា

អាន៖

ប្រភព៖

ទាញយក៖http://www.phonecity.com.kh/2015/06/03/phonecity-magazine-issue-176-for-june-2015/