ព័ត៌មាន

តារាល្បីៗ​ក្នុងទីផ្សារប្រទេសដែលមានអត្រាប្រើស្មាតហ្វូនខ្ពស់ ផ្អើលប្រើ Huawei គ្រប់ៗគ្នា! (វីដេអូ)

កំពូលប្រុសស្អាតប្រចាំប្រទេសថៃ អេឡិច ធីរ៉ាក់ដេត (Alex Theeradeth) និងតារា​​ម៉ូដែល​​​​រាងស្រឡូន ខ្ពស់ស្រឡះ សាច់សខ្ចី វ៉ុត ម៉ុនស៊ីវយី (Wutt Hmone Shwe Yi) ព្រម​ទាំង​កំពូលតារាចម្រៀង​ប្រចំាព្រះរាជាណាចក្រកម្ពុជា មាស សុខសោភា មកពី​ប្រទេសខុសគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងបីមានចំណង់ចំណូលចិត្តម្យ៉ាងដូចគ្នាបេះបិត។ ហើយ​ចំណង់​ចំណូលចិត្តដូចគ្នា​មួយនេះ គឺទាក់ទងនឹងប្រើប្រាស់កំពូលស្មាតហ្វូន Huawei P8 របស់​ក្រុមហ៊ុន Huawei តែម្ដង។

image

image

image

ក្រៅពីកំពូលតារាល្បីប្រចាំប្រទេសទាំងបីនេះ ជនល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ក៏​បាន​​ប្ដូរចិត្តមកប្រើស្មាតហ្វូនម៉ាក Huawei ដែរ។ តួយ៉ាង ពិធីការនីដ៏ល្បីទាំងសម្រស់ និងវោហារ កញ្ញា យុគ ចិន្តា និងកញ្ញា ខៀវ សាន់សាណា ព្រមទាំងចាងហ្វាង​ផលិត​កម្ម​ថោន លោក មាស សុខរតនៈ បានជ្រើសរើសប្រើប្រាស់ Huawei P8 ដែលជា​ទូរស័ព្ទ​ស៊េរីថ្មីទំនើបបំផុតរបស់ក្រុមហ៊ុន Huawei។ ចំណែក​​ ពិធីករពូកែឌឺដងប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN លោកអ៊ឹង រដ្ឋា ហៅទុយ  និងអ្នក​ថត​​រូបអាជីពល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា ​លោក សៀន សិទ្ធិគុណ​ ព្រមទាំងតារាហ្វេសប៊ុកពូកែខាង​បាញ់​មិន​សំចៃ​មាត់​ ប៉ីប៉ីឌី កំពុងប្រើប្រាស់ Huawei Honor 6 Plus កាមេរ៉ាភ្លោះល្បីថា​ថតរូបច្បាស់ ហើយឡូយ របស់ក្រុមហ៊ុនទូរស័ព្ទ Huawei ផងដែរ។

 image

លើសពីនេះទៅទៀត ជ័យលាភី​កំពូលតារាបង្ហាញ​ម៉ូដ​កម្ពុជា កញ្ញា ចាន់ គង្កា  និង​ជ័យលាភី​​លេខ​​​2 និងលេខ3 ​កម្មវិធី​ The Voice Cambodia ​ ​លោក ឃុន វុត្ថា​​ និង កញ្ញា ចំរើន សុភ័ក្រ្ត សុទ្ធ​សឹងតែ​​ប្រើ Huawei G7 ដែលមានកាមេរ៉ាច្បាស់ ថ្មកាន់បានយូរ និងរូបរាងកាលីប អេក្រង់ធំ​ដល់ទៅ 5.5 អ៊ីញ។

 image

កញ្ញា មាស សុខសោភា បានឲ្យដឹងថា៖ “នេះមិនមែនជារឿងចៃដន្យទេ ដែលខ្ញុំជ្រើស​រើសយក Huawei P8។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ នឹងរូបរាងដ៏ប្រណីត ស្ដើង រលោង ធ្វើពីអាលុយមីញ៉ូម និងល្បឿនលឿនទាំងពេលប្រើធម្មតា និងពេលប្រើ​អ៊ីន​ធើ​ណេត។ កាមេរ៉ារបស់ P8 មានទំហំ​ 13 មេហ្គាភិចសែល ថតបានច្បាស់ក្នុងទីងងឹតដូច​កាមេរ៉ាប្រូហ្វេសិនណល។ ហើយខ្ញុំអាចបញ្ចូលរូបថតរបស់ខ្ញុំបានយ៉ាងលឿនទៅក្នុង Facebook ដោយប្រើ Huawei P8។

 image

image

image

កញ្ញា​ ខៀវ សាន់សាណា ដែលជាពិធីការនIវ័យក្មេង ស្រស់ស្អាត ឆ្លាត ពូកែវោហារ បាន​​បញ្ជាក់​ថា​ក្រោយពីបានប្ដូរមកប្រើស្មាតហ្វូន Huawei កញ្ញាពេញចិត្តស្ដូកតែម្ដង ហើយ​​មិន​ចង់ប្ដូរប្រើទូរស័ព្ទម៉ាកផ្សេងឡើយ។​​ កញ្ញា សាណា បាននិយាយថា  “នាង​ខ្ញុំ​ពេញ​ចិត្ត​​នឹង​ស្មាតហ្វូន Huawei ជាពិសេសគឺ Huawei P8 តែម្ដង ព្រោះមាន​កាមេរ៉ា​ថត​ជាប់​​ចលនា​ពន្លឺដ៏អស្ចារ្យ”។ បច្ចុប្បន្ននេះកញ្ញា សាណា ​ប្រើទូរស័ព្ទស្មាតហ្វូន Huawei ដល់​ទៅ 2 គ្រឿង ហើយមួយគ្រឿងទៀតគឺ Huawei Honor 6 Plus ដែលបំពាក់ដោយ​​​​​កាមេរ៉ាឡេនភ្លោះ អាចថ​ត​រូប​ច្បាស់​ដូចកា​មេរ៉ា​អាជីព ជាពិសេស​ថតច្បាស់​នៅ​ពេល​យប់​។​

 image

គួរបញ្ជាក់​ថា P8 មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងប្រព័ន្ធប្រតិបត្តិការ​លឿន​ប៉ុណ្ណោះ​ទេ  P8 ក៏បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ផ្នែកប្រព័ន្ធបណ្ដាញ ដែលមាន​សេវា​ខ្លាំង សន្ទនាគ្នាបានច្បាស់ ទោះជានៅទៅណា និងស្ថិតក្នុងយានជំនិះល្បឿនលឿន​យ៉ាង​​​ណា​ក៏​ដោយ។ លើសពីនេះទៀត ការ​ភ្ជាប់​បណ្តាញ​ roaming តាម​ Huawei P8 គឺ​មាន​ភាព​​ឆាប់រហ័ស ងាយស្រួល និង​លឿន​ទាន់​ចិត្ត​។ មុខ​ងារ Roaming+ ធ្វើ​ឱ្យ​ទូរស័ព្ទ របស់​លោកអ្នកលឿន​ជាង​ទូរស័ព្ទ​ដទៃ​ទៀត​ដល់ទៅ 3​ ដង​ នៅពេល​ដែល​លោក​អ្នក​ភ្ជាប់​បណ្តាញ​សេវា Roaming ។

image

 សូមទស្សនាវីដេអូខាងក្រោម៖

 

គួររម្លឹកថា ស្មាតហ្វូនម៉ាក Huawei កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ និងមាន​ចំនួន​​​អ្នកប្រើកាន់​តែច្រើនឡើងៗផងដែរ។ ចាំមើលទៅមើលថា ក្រៅពីអេឡិច ធីរ៉ាក់ដេត (Alex Theeradeth) វ៉ុត ម៉ុនស៊ីវយី (Wutt Hmone Shwe Yi) និងមាស សុខសោភា តើតារាល្បីៗ​រូបណា​ខ្លះ ដែល​នឹងផ្លាស់ប្ដូរមកប្រើស្មាតហ្វូនលំដាប់លេខ 3 ក្នុងពិភពលោកមួយនេះ​បន្តទៀត។