ព័ត៌មាន

សាមសុងទទួលបានពានរហូតដល់ 27រង្វាន់ ពីកម្មវិធីធំលំដាប់ពិភពលោក CANNES LIONS (មានវីដេអូ)

27ពានរង្វាន់ ពីផលិតផល20ប្រភេទ បំបែកកំណត់ត្រាថ្មីរបស់ក្រុមហ៊ុន សម្រាប់រង្វាន់ពី Cannes Lions

ព្រមទាំងយុទ្ធនាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនសាមសុង

ថ្មីៗនេះ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានបំបែកកំណត់ត្រាថ្មីក្នុងការឈ្នះបានពានរង្វាន់រហូតដល់ 27រង្វាន់ ក្នុងចំណោមផលិតផល 20 ប្រភេទនៅក្នុងពិព័ណ៌ពាណិជ្ជកម្មដ៏ធំជាងគេបំផុតលើពិភពលោកនោះគឺ CANNES LIONS ។ នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុនសាមសុងបានទទួលបានពានរង្វាន់បន្ទាប់ពីការឈ្នះពានរង្វាន់ចំនួន16 រួចមកហើយនៅឆ្នាំ2014។

image

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចមួយនេះ បានទាញចំណាប់អារម្មណ៍ថ្មីជាមួយនឹងយុទ្ធនាការដាក់បង្ហាញផលិតផលដែលជាយុទ្ធនាការផ្សាយពាណិជ្ជកម្មអន្តរជាតិ Cannes ដែលបានឈ្នះពានរង្វាន់សរុបចំនួន 7 កំពុងធ្វើឲ្យម៉ាកផលិតផលរបស់សាមសុងកាន់តែល្បីល្បាញខ្លាំងឡើងតាមរយៈផលិតផលបច្ចេកវិទ្យា។ យុទ្ធនាការផ្សព្វផ្សាយនេះគឺជាកត្តាជម្រុញដើម្បីជួយមនុស្សឲ្យស្វែងផលិតផលតាមតម្រូវការរបស់ពួកគេ។ វាភ្ជាប់ទៅអ្នកប្រើប្រាស់ដោយលើកទឹកចិត្តឲ្យពួកគាត់ចែករំលែកពីក្តីសុបិន្ត និងគំនិតយោបល់របស់ពួកគេជាមួយក្រុមហ៊ុនសាមសុង។  

image

Look At Me ដែលជាកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូនដែលជួយកុមារដែលមានជម្ងឺកង្វះកំណើនប្រព័ន្ធខួរបានទទួលពានរង្វាន់ចំនួន ៥ ក្នុងនោះក៏មានពានរង្វាន់មាសក្នុងចំណោមប្រភេទកម្មវិធីអ៊ីនធឺណែតផងដែរ។ ក្រុមការងារដែលនៅពីក្រោយកម្មវិធីនេះ ក៏បានឈ្នះពានរង្វាន់កំពូលៗផ្សេងទៀតក្នុងនោះក៏មានកម្មវិធី The One Show និង the New York Festivals ផងដែរ។

image

សូមទស្សនាវីដេអូ៖

ការប្រគល់ពានរង្វាន់ដទៃទៀតនៅក្នុង Cannes Lions ឆ្នាំ 2015 មានដូចជាកម្មវិធី Safety Truck ដែលជាគំនិតថ្មីមួយដើម្បីការពារពីគ្រោះថ្នាក់ចរាចរណ៍បានឈ្នះពានរង្វាន់ចំនួន7 ក្នុងនោះ មានពានរង្វាន់ Titanium Lion នៅក្នុងប្រភេទ Titanium និងប្រភេទពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ថាជាគំនិតដ៏សំខាន់ក្នុងទិសដៅថ្មីមួយ។ Back Up Memory គឺជាកម្មវិធីទូរស័ព្ទមួយដែលត្រូវបានរចនាឡើងដើម្បីជួយដល់ឪពុកម្តាយរបស់អ្នកជម្ងឺភ្លេចភ្លាំង បានទទួលពានរង្វាន់ចំនួន3 ក្នុងនោះមានពានរង្វាន់មាស 1 ក្នុងប្រភេទសុខាភិបាល និងសុខុមាលភាព។ Hearing Hands គឺជាសេវាភាសាសញ្ញាសម្រាប់អ្នកដែលមានកម្សោយការស្តាប់បានទទួលពានរង្វាន់សម្រិតនៅក្នុងប្រភេទផ្នែកទំនាក់ទំនងសាធារណៈ។

សូមទស្សនាវីដេអូ៖

លោក Won-Pyo Hong ជាអគ្គនាយក និងប្រធានផ្នែកទីផ្សារបានមានប្រសាសន៍ថា «ជោគជ័យរបស់យើងគឺជាលទ្ធផលនៃការប្រឹងប្រែងរបស់ក្រុមហ៊ុនសាមសុង ដើម្បីភ្ជាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកឲ្យ ជួយយើងក្នុងការស្វែងយល់ពីតម្រូវការរបស់ពួកគាត់។ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ ដែលមានបំណងចង់បង្កើនទំនើបភាពតាមរយៈការច្នៃប្រឌិតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា។

image

លោកបានបន្តទៀតថា «សាមសុងគឺជាម៉ាកផលិតផលដែលចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជិវិតរស់នៅរបស់មនុស្សហើយយុទ្ធនាការដាក់បង្ហាញផលិតផលនេះនឹងជួយយើងខ្ញុំដើម្បីស្វែងរកផលិតផលនិងសេវាកម្មដែលច្នៃប្រឌិតថ្មីៗជាច្រើន។»

សូមទស្សនាវីដេអូ៖

នេះខួបលើកទី62 នៃពិធីបុណ្យតាំងពិព័ណ៌ ភាពច្នៃប្រឌិត លំដាប់ថ្នាក់អន្តរជាតិ The Cannes Lions ដែលត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីក្រុមហ៊ុនជាច្រើន មកពីជាង90ប្រទេស ដែលបង្ហាញ ស្នាដៃជាង4ម៉ឺន ចែកចេញជា 20 ប្រភេទ ដែលមានតាំងពីការផ្សាយពាណិជ្ជកម្មទូរទស្សន៍ រហូតដល់ សារព័ត៌មាន ផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារ ដោយផ្ទាល់ និងតាម online ។