ព័ត៌មាន

ក្រុមហ៊ុន Huawei នឹងជួយប្រទេសសឹង្ហបុរីក្នុងគម្រោង “Singapore’s Smart Nation”ក្លាយជាប្រទេសដែលឆ្លាតដំបូងបំផុតនៅលើពិភពលោក

ក្រុមហ៊ុន Huawei នឹងជួយប្រទេសសឹង្ហបុរីក្នុងគម្រោង “Singapore’s Smart Nation”ក្លាយជាប្រទេសដែលឆ្លាតដំបូងបំផុតនៅលើពិភពលោក

លោកស្រីអគ្គនាយក Sun Yafang របស់ក្រុមហ៊ុន Huawei ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីនៃប្រទេសសឹង្ហបុរីនៅក្នុងទីក្រុងប៉េកាំង

[ទីក្រុងប៉េកាំង, ថ្ងៃទី ២ កក្កដា ២០១៥]៖ លោកប្រធានាធិបតី Tony Tan របស់ប្រទេសសឹង្ហបុរី បានជួបជាមួយនឹងលោកស្រីអគ្គនាយក Sun Yafang របស់ក្រុមហ៊ុន Huawei កាលពីថ្ងៃទី ២ ខែកក្កដា នៅក្នុងអំឡុងពេលដំណើរការទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនដើម្បីប្រារព្ធខួបលើកទី ២៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសសឹង្ហបុរី។

 image

លោកប្រធានាធិបតីក៏បានទៅទស្សនាមជ្ឍមណ្ឌលប្រតិបត្តិ (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៉េកាំង ដោយមើលឃើញពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុនមួយនេះ និងបានជួបជាមួយនឹងនិស្សិតមហាវិទ្យាល័យរបស់ប្រទេសសឹង្ហបុរីដែលបានចូលរួមនៅក្នុងកម្មវិធី “គ្រាប់ពូជសម្រាប់អនាគត” (Seeds for the Future) ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Huawei មានគោលបំណងក្នុងការបង្រៀននូវមនុស្សវ័យក្មេងដែលមានទេព្យកោសល្យក្នុងវិស័យ ICT និងប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជម្រុញវិស័យ ICT សម្រាប់ក្មេងដែលមានទេព្យកោសល្យ។

លោកប្រធានាធិបតី Tan បានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើប និងចាប់អារម្មណ៍ចំពោះគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុន Hauwei ដើម្បីពង្រីកនូវការរីកចម្រើនថ្មីទៅលើតំបន់ជាច្រើន។ ក្រុមហ៊ុននេះមានវត្តមាននៅក្នុងប្រទេសសឹង្ហបុរី ហើយខ្ញុំពិតជាមានទំនុកចិត្តថា វាអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសឹង្ហបុរីដែលជាតំបន់វិនិយោគថ្មី ក៏ដូចជាគម្រោង Smart Nation ដំបូងគេផងដែរ។”

 image

លោកស្រីអគ្គនាយក Sun បានថ្លែងថា “បណ្តាប្រទេសជាច្រើនដែលបានទទួលស្គាល់ថា កម្រិតនៃការភ្ជាប់ទំនាក់ទំនងរបស់ពួកគេបានក្លាយជាកត្តាស្នូលក្នុងការប្រកួតប្រជែងនៅក្នុងសតវត្សទី ២១ នេះ។ គម្រោង Singapore’s Smart Nation នឹងធ្វើឲ្យប្រទេសនេះនៅជួរមុខគេជាមួយនឹងការផ្លាស់ប្តូរនេះ។ ក្រុមហ៊ុន Huawei ផ្តល់គុណតម្លៃយ៉ាងខ្លាំងក្នុងភាពជាដៃគូមួយសម្រាប់ប្រតិបត្តិបច្ចេកវិទ្យា ICT នៅក្នុងប្រទេសសឹង្ហបុរី។ “គ្រាប់ពូជនៅថ្ងៃអនាគត” ជាកម្មវិធីស្នូលនៃការប្តេជ្ញាចិត្តនៅក្នុងការបណ្តុះបណ្តាលចំណេះដឹង ICT របស់ក្រុមហ៊ុន Huawei សម្រាប់ពង្រឹងគុណភាពនៃការអប់រំវិស័យ ICT និងធ្វើជាអាងសម្រាប់ផ្ទុកទេពកោសល្យរបស់ប្រជាជាតិមួយនៅពេលអនាគត។ គម្រោងនេះកំពុងតែដើរស្របគ្នាជាមួយនឹងរដ្ឋាភិបាលរបស់សឹង្ហបុរីកននុងការបង្កើតប្រព័ន្ធអេកូ ICT ដែលជម្រុញក្លាយជា Smart Nation ដែលជាចក្ខុវិស័យទៅមុខជានិច្ច។ គំនិតនេះបានទទួលការសរសើរពីលោកប្រធានាធិបតី Tan សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងតំបន់ថ្មីនេះ។”

 image

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ និស្សិតមហាវិទ្យាល័យសឹង្ហបុរីចំនួន 40 នាក់នឹងធ្វើការជាមួយនឹងអ្នកជំនាញរបស់ក្រុមហ៊ុន Huawei ដើម្បីបង្កើនជំនាញ ICT របស់ពួកគេ និងរៀនអំពីប្រតិបត្តិការអាជីវកម្មជាសកលរបស់ក្រុមហ៊ុន Huawei នៅទីស្នាក់ការកណ្តាលនៃទីក្រុង Shenzhen ។ នៅពេលអនាគត ក្រុមហ៊ុន Huawei មានគម្រោងក្នុងការផ្តល់ជូននូវវិញ្ញាបនប័ត្រ និងបណ្តុះបណ្តាលវិស័យ ICT សម្រាប់គ្រូបង្រៀននៅប្រទេសសឹង្ហបុរីផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Tan ត្រូវបានណែនាំក្នុងការបង្កើតនូវបច្ចេកវិទ្យាអ៊ីនធឺណិតថ្មីនៅក្នុងបណ្តាញ LTE-M ដែលរួមមានបណ្តាញវិសភាគ និងមជ្ឈមណ្ឌលទិន្នន័យបៃតងផងដែរ។

អំពីកម្មវិធី គ្រាប់ពូជនាពេលអនាគត

ក្រុមហ៊ុន Huawei បានធ្វើការចាប់ផ្តើមនូវកម្មវិធី “គ្រាប់ពូជនាពេលអនាគត” ដើម្បីអភិវឌ្ឍនូវទេពកោសល្យក្នុងវិស័យ ICT ការបណ្តុះបណ្តាលចំណេះដឹង ការពង្រឹងការយល់ដឹង និងការបង្កើនការចាប់អារម្មណ៍នៅក្នុងវិស័យទូរគមនាគមន៍ និងការលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការកសាងសហគមន៍ឌីជីថលផងដែរ។

កម្មវិធី “គ្រាប់ពូជអនាគត” នេះមានប្រយោជន៍បំផុតសម្រាប់សិស្សនិស្សិតរាប់ពាន់នាក់ទៅលើផ្នែកវិស័យ ICT ដែលមានច្រើនជាង 39 ប្រទេសដែលបានចូលរួម។ ក្រុមហ៊ុន​Huawei បានធ្វើការសហការជាមួយនឹងសាកលវិទ្យាល័យច្រើនជាង 100 និងគ្រឹះស្ថានអប់រំ ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ICT ដល់ទៅ 45 កនែ្លង ដើម្បីពង្រឹងវិស័យ ICT នេះទៅក្នុងតំបន់ និងការបណ្តុះបណ្តាលទូទាំងពិភពលោក៕