ព័ត៌មាន

កម្ពុជាស្ថិត​ក្នុងក្រសែ​ភ្នែក​អន្តរជាតិព្រោះ​​​​ក្រុមហ៊ុន Huawei ជ្រើសរើស​រូបប្រាសាទអង្គរវត្តដើម្បីផ្សព្វផ្សាយ និងធ្វើជា Wallpaper ផលិតផលថ្មី Huawei X2

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) ដ៏​​ឈានមុខគេរបស់ពិភពលោកបានប្រកាសយករូប​ប្រាសាទ​អង្គរ​វត្ត​ ដែល​ជា​បេតិកភណ្ឌពិភពលោក​ដ៏​ល្បី​ល្បាញរ​បស់​កម្ពុជា​មក​ផ្សព្វផ្សាយផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ទំនើបរបស់ខ្លួន​។ យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ពីការិយាល័យ​​កណ្តាល​នៅ​​ទី​ក្រុង Shenzhen ប្រទេសចិនបាន​លើក​ឡើង​​អំពី​កិត្យានុភាព​​ដ៏​ល្បី​រន្ទឺទូទាំង​ពិភព​លោក​របស់​ប្រាសាទអង្គរវត្តដែលជាមោទនភាព​ប្រកប​ដោយ​ក្តី​ស្រឡាញ់​​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រជាជនកម្ពុជា និងជាវិមាន​សាសនា​ដ៏ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។ មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ 2015 នេះ ប្រាសាទអង្គវត្តត្រូវបាន​គេហទំព័រ​ទេសចរណ៍ដ៏ល្បីមួយ ​tripadvisor.com កំណត់ឲ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ​1 ជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្ត (#1 Travelers’ Choice Landmark) ល្អផ្ដាច់​គេ​ក្នុង​ពិភពលោក។

 image

លោក អែម យុទ្ធូ នាយកគ្រប់​គ្រង​ជាន់ខ្ពស់ផ្នែកទីផ្សារ បានមាន​ប្រសាសន៍​ថា៖           «សម្រាប់ស្លាក​សញ្ញា​លំដាប់​ពិភព​លោក​ដូចជា Huawei ដែល​បាន​ជ្រើស​រើស​យក​​ប្រាសាទអង្គរវត្តជារូបភាពលម្អ ដើម្បី​​​ជា​ការ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​លើ​ផលិតផល​របស់ពួកគេ គឺជាកិត្តិយសដ៏ធំធេង​មួយ ​សម្រាប់ប្រជាជនកម្ពុជាទាំង​មូល។» លោក​​បាន​បន្ត​ទៀត​ថា៖ «ទំហំអេក្រង់​ដ៏​ធំ​រហូត​ដល់​ 7 អ៊ីញ របស់ Huawei X2 នឹង​រំលេច​​ភាពស្រស់ស្អាត និងភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ហើយពិតជាជួយ​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មក​ទស្សនាខេត្តសៀមរាបដែលនឹង​ចូលរួម​បង្កើនប្រជាប្រិយភាព ដ៏​អស្ចារ្យ​របស់ប្រាសាទ​​អង្គរវត្ត ឲ្យ​ក្លាយ​ជាគោលដៅ​ទេសចរណ៍​ចម្បង​មួយ​​បន្ថែម​ទៀត​»។

 image

image

Huawei X2 គឺ​ជាបន្សំរវាងស្មាតហ្វូន និងថេប​ប្លេត​ដែល​ក្រុម​អ្នក​ជំនាញ​បច្ចេកទេសហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍​ដែល​ផ្ទុក​ទៅ​​ដោយ​លក្ខណៈ​ពិសេស​​​ដ៏​អស្ចារ្យ និងបំពាក់មកជាមួយអេក្រង់ទំហំចន្លោះពី 5 និង 6 អ៊ីញ​។ ហ្វាប្លេតម៉ូដែល​Huawei X2 ផ្តល់នូវ​គុណ​ភាព​ និង​មុខងារ​របស់​ស្មាតហ្វូន​ដែល​ពោរ​ពេញ​ដោយ​ថាមពល​ខ្ពស់​និង​បទពិសោធន៍​អេក្រង់ធំ​របស់ថេបប្លេត​។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស​លើ​ពីឧបករណ៍​តែ​មួយ ​ព្រោះវាមាន​អេក្រង់ទំហំ​ 7 ​អ៊ីញ ​ដ៏​ធំ​ទូលាយ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ដែលអាច​បំពេញ​ចិត្ត​អតិថិជនឲ្យ​រំភើប​រីករាយ​នឹង​​ភាពស្រស់ស្អាតរបស់​រូបភាពនីមួយៗ​ដូចជាប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែ​ភាពយន្ត​ជា​ដើម​។ លើសពីនេះទៅទៀត Huawei X2 មាន​រូប​រាងស្តើងបំផុត​ កម្រាស់​ត្រឹម​តែ​ 7.18mm ហើយ​អាច​ភ្ជាប់អ៊ីនធើណេតបាន​យ៉ាង​ឆាប់​រហ័ស​ ជាមួយនឹងប្រព័ន្ធ 4G និង Wi-Fi

 image

Huawei X2  បំពាក់ដោយអង្គ​ប្រតិបត្តិការ​ប្រភេទ​ 64-bit octa-core ទំហំ 2GHz និង​ស៊ីភីយូ Kirin 930 របស់​​ក្រុម​ហ៊ុន​ Huawei ដោយ​ផ្ទាល់​ជាមួយនិង​ជីភីយូ(GPU)​ ប្រភេទ​​ Mali-T628ដែល​ច្នៃ​ប្រឌិត​ឡើង ​ដើម្បីជួយការងារ​លោក​អ្នកជា​ច្រើនប្រកប​ដោយ​ភាពងាយស្រួល ដូចជា​ ការហៅ​ទូរស័ព្ទ​ចេញ​ជា​វីដេអូមាន​ដំណើរ​ការ​​​ស្រួល​​ មាន​​កម្មវិធី និង​ហ្គេម​កម្សាន្ត​ច្រើន ព្រម​ទាំង​ដំណើរការបានយ៉ាង​រលូន។ មិន​តែ​ប៉ុណ្ណោះ​ វាក៏បានផ្ដល់នូវក្រាហ្វិក​ដែល​មាន​ល្បឿនលឿន​ និងដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាពដែលធ្វើ​ឲ្យ​​លោក​អ្នកអាចលេងហ្គេម​ ដែលមានកម្រិត​ក្រាហ្វិក​ខ្ពស់បានយ៉ាងរីករាយ​​។

 image

Huawei X2 នឹង​មានចេញ​លក់​ពីរប្រភេទ​ផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ប្រភេទ​ទី​មួយនឹងមានRAM ទំហំ​ 2GB និងអង្គចងចាំ​​​ទំហំ​16GB។ ចំណែក​មួយ​ទៀតមាន ​RAM ទំហំ 3GB និងអង្គចងចាំ​ទំហំ​ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់​មក​ជាមួយ​កាមេរ៉ាប្រភេទ​ SLR ដោយកាមេរ៉ា​ខាងក្រោយមាន​ទំហំ 13MP និងកាមេរ៉ាមុខ​សម្រាប់​ការ​ថត “Selfie”  ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាច​ឲ្យ​លោក​អ្នកស្តាប់​ចម្រៀង​បាន​ 60 ម៉ោង ទស្សនាវីដេអូ​បាន​​ 12 ម៉ោង និងលេង​​អ៊ីនធើណេត ​បាន​រហូត​ដល់​ 15 ម៉ោង។ ជា​ពិសេសហ្វាប្លេត​នេះ ​​ដំឡើងដោយ​ប្រព័ន្ធប្រតិបត្តិការ Android 5.0 OS ។

 image

សូម​បញ្ជាក់ថា Huawei X2 ដែលលម្អ​ដោយ​ Wallpaper នៃ​ប្រាសាទ​អង្គរវត្ត មានលក់​នៅចុងសប្ដាហ៍នេះ​។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន​នឹង​ទទួលបាន កញ្ចប់ ប្រូម៉ូសិន​ពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និង​ប្រើ​ប្រាស់អ៊ីនធើណេតពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។

ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ក្រុមហ៊ុន Huawei  សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia