ព័ត៌មាន

ក្រុមហ៊ុន Google នឹងបញ្ចេញស្មាតហ្វូនថ្មីចំនួនពីរថែមទាំងប្រកាសប្រើយុត្តសាស្ត្រលក់ដូចក្រុមហ៊ុន Apple

image

 

ក្រុមហ៊ុន Google នឹងបញ្ចេញស្មាតហ្វូនថ្មីចំនួនពីរបន្ថែមដែលបំពាក់អេក្រង់តូចជាងមុន។ ម៉ូដែល Huawei Nexus អាចផលិតនៅក្នុងប្រទេសចិនដោយរោងចក្រ China-based Huawei។

ជាការពិតដែលក្រុមហ៊ុន Google គ្រោងនឹងបង្ហាញស្មាតហ្វូនម្តងពីរគ្រឿងក្នុងឆ្នាំនេះ Huawei edition  នឹងបំពាក់អេក្រង់ទំហំ 5.7-អ៊ីង ប្រភេទ QHD (Quad High Definition)  ជាមួយនឹងកម្រិតបង្ហាញទំហំ 2,560×1,440 ភិចសែល ភ្ជាប់ប្រព័ន្ធដំណើរការ Snapdragon 820 processor ។ សម្រាប់ Nexus 6  បច្ចុប្បន្ន បំពាក់អេក្រង់ 6-អ៊ីង ដែលអេក្រង់ Huawei  Nexus បំពាក់អេក្រង់តូចជាងបន្តិច។  

 

image

ក្រៅពីនេះស្មាតហ្វូនក៏បានភ្ជាប់ប្រព័ន្ធដំណើរការ  fingerprint sensor  ដើម្បីស្កែនម្រាមដៃដើម្បីចូលដំណើរការទូស័ព្ទដូចស្មាតហ្វូនផ្សេងៗទៀតសមស្របសម័យបច្ចេកវិទ្យាទំនើប។

 

ក្រុមហ៊ុន Google គ្រោងនឹងប្រើយុទ្ធសាស្ត្រដូចក្រុមហ៊ុន Apple ក្នុងការលក់ចេញស្មាតហ្វូនទាំងពីរគ្រឿង  iPhone 6 និង iPhone 6 Plus។ ការដាក់លក់ស្មាតហ្វូននឹងចរាចរលើទីផ្សារនានាលើសាកលលោក ហើយមានតម្លៃសមរម្យ។

 

អាន៖ SAMSUNG GALAXY A8 មានរាងស្តើង តែស្តើងមិនដល់ស្មាតហ្វូនល្បីផ្សេងទៀត