ព័ត៌មាន

ក្រុមហ៊ុន Samsung គ្រោងបង្ហាញ Note 5 ថ្មី ក្នុងខែសីហា​

image

 

ព័ត៌មានល្ហៀងៗមិនច្បាស់ជាច្រើនពាក់ព័ន្ធស្មាតហ្វូន Samsung Galaxy Note 5   ជាមួយនឹង S6 Edge+ phablet ប៉ុន្តែពេលនេះ ម៉ូដែលទាំងពីរត្រូវបានគេប្រកាសជាផ្លូវការ។

image

 

ឯកសាររបស់ភ្នាក់ងារនៅប្រទេសសិង្ហបុរី បានបង្ហាញពីគម្រោងរៀបចំបង្ហាញស្មាតហ្វូនពីរគ្រឿង Samsung Galaxy Note 5   ជាមួយនឹង S6 Edge+ phablet។ លើឯកសារនោះ បានបញ្ជាក់យ៉ាងច្បាស់ពីការដាក់បង្ហាញនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយខែសីហា។ ព្រឹត្តការណ៍ក្រោយនោះនៅមានក្រុមហ៊ុន Apple នឹងដាក់បង្ហាញស្មាតហ្វូននៅខែកញ្ញា។

 

 និយាយពី Note 5 បំពាក់អេក្រង់ប្រភេទ  4K  ដែលជាស្មាតហ្វូនប្រើប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនSamsung ដោយផ្ទាល់ ប្រភេទ  Exynos (processor)  ប្រើអង្គចាំទំហំ  4GB (RAM) ដែលមានសក្តានុពលជាងគេក្នុងឆ្នាំនេះ។

 

imageimage

សរុបមកគេទទួលព័ត៌មានជាផ្លូវការថា ក្រុមហ៊ុននឹងបង្ហាញស្មាតហ្វូនពីរគ្រឿងរបស់ខ្លួនពិតប្រាកដនៅខែសីហានេះហើយ៕

 

អាន៖ ហេតុអ្វីបានអ្នកប្រើបណ្តាញ FACEBOOK ជ្រួលជ្រើមនឹង GALAXY A8 បើមិនទាន់មកដល់កម្ពុជាផង?