ព័ត៌មាន

ក្រុមហ៊ុន Huawei បង្កើត Fan Club ជា​ផ្លូវការ និងដំណើរការការប្រកួត​​ Huawei Cute Girl & Boy​​ 2015

ជាការពិតណាស់ដែល​ថា Facebook ​កំពុង​ពេញនិយមយ៉ាងខ្លាំងនៅក្នុង​ប្រទេស​កម្ពុជា ហើយបណ្ដាញសង្គមមួយនេះកំពុងមានអ្នកប្រើប្រាស់ប្រមាណ 3,8 លាននាក់នៅក្នុងចំណោម​ប្រជាជន​ 15 លាននាក់នេះ​។ តួលេខ​នោះ​គឺ​​ ​ 16% នៃចំនួន​ប្រជាជនកម្ពុជាសរុប ហើយ​នៅ​ពេល​ដែល​ប្រជាជនកាន់​តែ​ច្រើនឈានចូលដល់​វ័យជំទង់ ​ចំនួននៃអ្នកប្រើ​​កាន់តែកើន​ឡើង​។ ដូច្នេះគ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុន​ផ្តល់​ដំណោះ​ស្រាយ ផ្នែកព័ត៌មានវិទ្យា និង បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ Huawei ខិតខំ​ពង្រឹងវត្តមាននៃ​ទំព័រហ្វេសប៊ុករបស់​ខ្លួន​ ​ជាមួយនឹងការបង្កើត Huawei Fan Club ជាផ្លូវការ និងដំណើរការការប្រកួត Huawei Cute Girl & Boy 2015

 image

កម្មវិធី​ប្រកួត Huawei Cute Girl & Boy 2015 លើកទឹកចិត្តដល់​ប្រិយ​មិត្តរបស់​ Huawei ទាំង​អស់ឲ្យ​​បង្ហាញនូវ​​ភាព​ស្រស់​ស្អាត ឡូយ​សង្ហា ជាមួយ​ស្ទីលទាន់​សម័យ​ និងទាក់ទាញរបស់ពួកគេតាមរយៈ​រូបថត​ដែល​ថត​ដោយស្មាតហ្វូន​ Huawei រួច​​ផ្ញើមក​កាន់​ប្រអប់សារ​(Inbox)របស់​​ទំព័រ​ហ្វេស​ប៊ុក HuaweiDevice Cambodia ជា​ការ​ស្រេច​។ ចំនួន​ Like មាន​កាន់​តែ​ច្រើន​ឱកាស​ឈ្នះមាន​​កាន់​តែ​ខ្ពស់​។ ប្រិយមិត្ត​​ដែលមានចំណាប់អារម្មណ៍អាចផ្ញើ​រូប​ Selfie របស់​ពួក​គេ ចាប់ពីថ្ងៃទី 06 ដល់ 26 ខែកក្កដានេះតទៅ។ បន្ទាប់មកនៅថ្ងៃទី 16 ខែសីហា បេក្ខជនជម្រុះ​ 10 នាក់​ ចុងក្រោយនឹងត្រូវប្រកាសតាមរយៈកម្មវិធីផ្សាយផ្ទាល់វគ្គផ្តាច់ព្រ័ត្រ។ បេក្ខជន និង​បេក្ខនារី ​៦នាក់​ចុង​ក្រោយ​នឹងត្រូវប្រកួតប្រជែង​គ្នាបន្ត​ទៀត​នៅថ្ងៃទី 31 ខែសីហា ដើម្បី​ដណ្តើម​ជ័យ​លាភី​  Huawei Cute Girl & Boy ប្រចាំ​ឆ្នាំ 2015។​ រង្វាន់ទាំង​អស់​រួមមានស្មាតហ្វូន​ Huawei P8 Lite សម្រាប់រង្វាន់​លេខ​ 1 បុរស និង Huawei Honor 4X សម្រាប់រង្វាន់​លេខ​ 1 នារី។ ចំណែករង្វាន់​លេខ ​2 បុរស និងនារីទទួល​បាន Huawei Gplay Mini ម្នាក់​មួយ​ និងរង្វាន់​លេខ​ 3 បុរស និង​នារី​ ​ទទួល​បាន​ Huawei Y5C ម្នាក់​មួយ​។ លើស​ពី​នេះ​ទៀត​ ជ័យ​លាភី​ទាំង​ប្រាំមួយរូបនឹងមានឱកាសចូលរួម​គ្រប់​កម្ម​វិធីជប់លៀង​ ដំណើរ​កម្សាន្ត ​សម្ពោធផលិតផលថ្មី និង​មាន​ឱកាស​ក្លាយ​ជា​តារា​ថត​ផ្សាយ​ផលិត​ផល​ Huawei ទៀត​ផង​។

 image

ក្រៅ​ពី​កម្មវិធី​ប្រកួត Huawei Cute Girl & Boy 2015 ក្រុមហ៊ុន Huawei ក៏បានបង្កើតឲ្យមាន​ Huawei Fan Club ជាផ្លូវការផង​ដែរ​។ យោងតាមលោក ឯម យុទ្ធូ ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei  បាន​មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុន Huawei មានបំណងបង្កើតសហគមន៍ក្រុមអ្នកគាំទ្រដ៏​​រឹងមាំមួយដោយ​ផ្តល់ទីកន្លែងសម្រាប់ពួក​គេភ្ជាប់ទំនាក់​ទំនង​គ្នា ស្វែង​រកផលិតផលថ្មី​ៗ​ និងកសាង​បទ​ពិសោធន៍ល្អៗ​​​ជា​មួយ​ Huawei ។» លោក​បាន​បន្ថែម​ទៀត​ថា៖ «ក្នុងនាមជាក្រុមហ៊ុន ព័ត៌មានវិទ្យា និង  បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេរបស់ពិភពលោក ព្រម​ទាំង​​ជា​ស្លាក​សញ្ញា​ស្មាតហ្វូនដ៏​ធំ​លំដាប់ថ្នាក់​​លេខ​ 3 ​នៅ​កម្ពុជា និង​ ជា​ស្មាតហ្វូន​ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លំដាប់លេខ ​2 លើ​ពិភព​លោក​ យើងពិត​ជា​មានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមអ្នកគាំទ្រទាំង​អស់​នៅកម្ពុជា។ ពួកគេ​ទាំងអស់​ពេញ​ចិត្ត និង​ជឿជាក់​​ចំពោះ​ស្លាកសញ្ញារបស់យើង ព្រម​ទាំង​បាន​គាំ​ទ្រ​ដល់ឧបករណ៍​ផ្សេងៗ​ទៀត​របស់ Huawei ។ យើងដឹងថានេះ​ជាពេលវេលាដ៏​សម​ស្រប​ដែលត្រូវ​បង្កើតសហគមន៍ជា​ផ្លូវការមួយ ជាពិសេសសម្រាប់អតិថិជនរបស់យើង។ ពួកគេ​នឹង​បាន​​រំភើប​រីករាយជាមួយ​ផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងព័ត៌មានថ្មីពី Huawei ។ មិន​តែ​ប៉ុណ្ណោះ​ ពួកគេនឹង​មានឱកាសចូលរួមក្នុង​កម្មវិធី​​ Huawei Fan Party ដំណើរកម្សាន្ត​ សាកល្បង​ប្រើ​ប្រាស់​ផលិត​ផល​ថ្មី​ៗ ​ និង​ទទួល​បាន​វត្ថុអនុស្សាវរីយ៍នានា​ជា​ច្រើន​​ទៀត​។» ដើម្បីក្លាយ​ជាសមាជិក​ Huawei Fan Club ប្រិយ​មិត្ត​ដែលមានចំណាប់អារម្មណ៍ត្រូវ Like ទំព័រហ្វេសប៊ុក​ Huawei Device Cambodia និង Follow Instagram តាម huaweidevice.cambodia ចែករំលែកព័ត៌មានរបស់​ផលិតផល Huawei ទៅកាន់​បង​ប្អូន​ មិត្តភក្តិ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ និងចូលរួម​គាំទ្ររាល់​កម្មវិធី​សង្គម​ផ្សេងៗ​​របស់ក្រុមហ៊ុន Huawei ។

image

 image

លោកយុទ្ធូ​បាន​ថ្លែងទៀត​ថា៖ «ក្នុងនាមជាស្លាកសញ្ញាមួយ​ វាគឺ​ជាតួនាទី​របស់យើងក្នុង​ការ​ណែនាំដល់អតិថិជនកម្ពុជា​នូវ​ស្មាត​ហ្វូន​ដែល​ល្អ​ និង​មាន​លក្ខណៈពិសេសបំផុត ព្រម​ជាមួយ​គុណភាពកម្រិត​ពិភព​លោក។ ប៉ុន្តែទន្ទឹម​នឹង​នេះ យើងក៏​សូមសម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​អតិថិជន​របស់យើង។ ដូច្នេះ Huawei Fan Club និង​ Huawei Cute Girl & Boy 2015 គ្រាន់​តែជាមធ្យោបាយពីរដែល​យើងបង្កើត​ឡើង​ដើម្បី​ឱ្យ​​អតិថិជនរបស់យើង បាន​ចូលរួមលេង​កម្សាន្ត​ទាំង​អស់​គ្នា​​ តាមរយៈប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម និងបង្កើត​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយពួកគេ។» ​

 image

សូមចូលទៅ​កាន់​ Links ខាង​ក្រោម​ ដើម្បី​ចូលរួមការ​ប្រកួត Huawei Cute Girl & Boy 2015 និង​ដើម្បីក្លាយជា Huawei Fan

Huawei Cute Girl & Boy:

https://www.facebook.com/HuaweiDeviceCambodia/photos/pb.418041031633648.-2207520000.1437030244./700171486753933/?type=3&theater

Huawei Fan:

https://www.facebook.com/HuaweiDeviceCambodia/photos/pb.418041031633648.-2207520000.1437030244./697910776980004/?type=3&theater