ក្រុមហ៊ុន Nokia បានត្រលប់មកលើទីផ្សារយ៉ាងសន្សឹមៗក្រោយពីលក់ក្រុមហ៊ុនទូរស័ព្ទឱ្យក្រុមហ៊ុន Microsoft។ ក្រោយពីលក់ក្រុមហ៊ុន Nokia មិនអាចផលិត និងលក់ស្មាតហ្វូនបានទៀតទេ ប៉ុន្តែ Nokia ត្រៀមបញ្ចេញឧបករណ៍ថ្មីជាប្រភេទ VR hardware។
យោងតាមប្រភពព័ត៌មាន code បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Nokia គ្រោងរៀបចំព្រឹត្តការណ៍មួយនៅឡសអែនជេលីសក្នុងសប្តាហ៍ក្រោយដើម្បីដាក់បង្ហាញឧបករណ៍ទំនើបរបស់ខ្លួន។ យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន Nokia គ្រោងនឹងបង្ហាញ VR hardware ។
ក្រលេកមើលការផលិតN1 tablet លក់របស់ក្រុមហ៊ុន Nokia ដែលមានរូបរាងប្រហាក់ប្រហែល iPad Mini ទទួលបានទីផ្សារចែកចាយល្អ ប៉ុន្តែមិនទាន់អស់ស្តុកនៅទីផ្សារប្រទេសចិននៅឡើយ។ យ៉ាងណាមិញក្រុមហ៊ុន Nokia ក៏បានបង្ហាញពីគោលបំណងវិលមកផលិតស្មាតហ្វូនវិញនៅ Microsoft ទោះបីជាខ្លួនត្រូវពឹងផ្អែកលើ license brand និងអ្នកផលិតរបស់ដៃគូរក៏ដោយ។
លោកអគ្គនាយកក្រុមហ៊ុន លោក Rajeev Suri បានលើកឡើងថា យើងមានឧ័កាសច្រើនណាស់ក្នុងការលិតថ្មី ល្គឹកណាបច្ចេកវិទ្យានៅតែរីកចំរើន និងផ្លាស់ប្តូរ ហើយលើកនេះ VR របស់ក្រុមហ៊ុន Nokia អាចជាផ្នែកមួយក្នុងការស្តាសេដ្ឋកិច្ចក្រុមហ៊ុនបាននៅថ្ងៃមុខ។
ដូច្នេះ សូមរង់ចាំមើល តើ VR របស់ក្រុមហ៊ុន Nokia មានលក្ខណៈពិសេសយ៉ាងណា ហើយអាចជួយក្រុមហ៊ុន Nokia បានកម្រិតណា នៅសប្តាហ៍ក្រោយក្នុងថ្ងៃដាក់បង្ហាញ៕
អាន៖ PRESS CONFERENCE នៅប្រទេសចិនបង្ហាញស្មាតហ្វូនថ្មីម៉ាក HUAWEI HONOR 4A