ព័ត៌មាន

Matchstix ជាកម្មវិធីទូរស័ព្ទខ្មែរដ៏អស្ចារ្យសម្រាប់ការស្វែងរកមិត្តភក្តិថ្មីៗ

imageimage

 

Matchstix  ជាកម្មវិធីទូរស័ព្ទខ្មែរដ៏អស្ចារ្យសម្រាប់ការស្វែងរកមិត្តភក្តិថ្មីៗ និងបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅក្នុងខែកក្កដា។

ផ្តល់ពន្លឺដល់ការបង្កើតទំនាក់ទំនងថ្មី

Matchstix  គឺជារបៀបថ្មីនៃនៃការស្គាល់មនុស្សថ្មីៗនៅក្នុងប្រទេសកម្ពុជា។ Matchstix គឺជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែលត្រូវបានបង្កើតជាពិសេសសម្រាប់ជនជាតិកម្ពុជា ដោយអាចឱ្យអ្នកភ្ជាប់ទំនាក់ទំនងគ្នាបានកាន់តែញឹកញាប់ និងងាយស្រួល។ កម្មវិធីនេះគឺជាកម្មវិធីដែលឡូយបំផុត ថ្មីបំផុត និងងាយស្រួលបំផុតនៅក្នុងការស្គាល់មិត្តភក្តិថ្មី ដែលជាធម្មតាអ្នកមិនមានឧ័កាសបានជួប។

តើ Matchstix ជាអ្វី? Matchstix ជាកម្មវិធីទូរស័ព្ទក្នុងស្រុក បង្កើតឡើងសម្រាប់ឱ្យជនជាតិកម្ពុជាអាចទំនាក់ទំនងស្គាល់គ្នាទៅវិញទៅមកបានយ៉ាងងាយស្រួលដល់អ្នកប្រើប្រាស់ភាសាខ្មែរក្នុងការស្វែងរកមនុស្សពិសេស។

តើ Matchtix ដំណើរយ៉ាងដូចម្តេច? ងាយស្រួលបំផុតដូចជា 1+1=2 អញ្ចឹង។ Matchstix ជួយអ្នកឱ្យរកឃើញមនុស្សថ្មីៗ និចងសម្ព័ន្ធមិត្តភាពដោយផ្គូរផ្គងចំណង់ចំណូលចិត្ត និងទីតាំងស្រដៀងគ្នា។ នៅពេលដែលចុះឈ្មោះចូលទៅប្រើប្រាស់ Matchstix ប្រើប្រាស់កម្មវិធីស្វែងរកទីតាំងដោយមានការកំណត់តាម GPS។  បន្ទាប់ពីកំណត់ពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនមួយចំនួនហើយ អ្នកនឹងចាប់ផ្តើមមើលឃើញមនុស្សជាច្រើនដែលក្បែរអ្នក ដែលអ្នកទាំងនោះភាគច្រើនមានចំណង់ចំណូលចិត្តដូចអ្នក!

បើសិនជាអ្នកត្រូវបានផ្គូរផ្គងជាមួយម្នាក់ទៀត ហើយអ្នកទាំងពីរ”ចូលចិត្ត”គ្នាទៅវិញទៅមក អ្នកអាចចាប់ផ្តើមផ្ញើរសារទៅគ្នាបានភ្លាមៗ។ Matchsitx សន្សំសំចៃពេលវាលាក្នុងការជួយអ្នកស្វែងរកការផ្គូរផ្គងមនុស្សដែលគួរឱ្យចាប់អារម្មណ៍ ឬគូរស្រករនាពេលអនាគតប្រចាំជិវិត។ ការផ្គូរផ្គងដ៏ល្អឥតខ្ចោះរបស់អ្នកអាចនៅជិតអ្នកបង្កើយ ឬនៅក្នុងទីក្រុងផ្សេងគ្នា ឬខេត្តផ្សេងណាមួយ។ អ្វីដែលអ្នកត្រូវធ្វើគឺទាញយកកម្មវិធី Matchstix នៅក្នុងខែកក្កដា ដើម្បីចាប់ផ្តើមដំណើរស្វែងរករបស់អ្នក។

 

image

តើខ្ញុំអាចទាញយកកម្មវិធី Matchstix នៅកន្លែងណា ហើយនៅពេលណា ? Matchstix នឹងដាក់ចេញឱ្យទាញយកទៅប្រើប្រាស់នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៥ សម្រាប់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ iOS និងប្រព័ន្ធ Andriod នៅក្នុង Google Play Store និង Apple App Store ។

image

តើកម្មវិធី Matchstix មានតម្លៃប៉ុន្មាន ? ហើយតើខ្ញុំចាប់ផ្ដើមប្រើប្រាស់កម្មវិធីនេះយ៉ាងដូចម្ដេច? Matchstix ត្រូវបានដាក់ឱ្យដោយប្រើដោយមិនគិតថ្លៃ! អ្នកមិនត្រឹមតែអាចទាញយកកម្មវិធីនេះបានដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែអ្នកថែមទាំងអាចចុះឈ្មោះប្រើប្រាស់ដោយពុំចាំបាច់ចំណាយទឹកប្រាក់សូម្បីតែមួយសេន ។ ដើម្បីចុះឈ្មោះប្រើប្រាស់ អ្នកត្រូវការស៊ីមកាតដែលកំពុងដំណើរការណាមួយ ទូរស័ព្ទឆ្លាតវៃមួយគ្រឿង និងគណនីហ្វេសប៊ុក ។ វាមានភាពងាយស្រួលដូចជា ១​ ២ ៣ អញ្ចឹង ។ ចំណាយពេលតែ ៣០ វិនាទី ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ!

 

image

កម្មវិធី Matchstix គឺជាកម្មវិធីដែលអ្នកត្រូវតែមាននៅក្នុងដៃ ។ ក្លាយជាផ្នែកនៃសហគមន៍ Matchstix ដែលកំពុងរីកលូតលាស់ដែលផ្ដល់ជាពន្លឺដល់មធ្យោបាយថ្មីសម្រាប់អនាគត ។ Matchstix គឺជាមធ្យោបាយថ្មីដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងការបង្កើតទំនាក់ទំនងថ្មី និងចាប់ផ្ដើមចំណងមិត្ដភាពថ្មី!

សម្រាប់ព័ត៌មានបន្ថែមអំពី Matchstix សូមចូលទៅកាន់ www.matchstixapp.com ឬទំព័រហ្វែសប៊ុករបស់យើងដែលមានអាស័យដ្ឋាន facebook.com/matchstixapp។ សូមជួយ Like  ដើម្បីទទួលបានព័ត៌មានថ្មីៗ និងកម្មវិធីដាក់ឱ្យប្រើប្រាស់ពេលខាងមុខ។

Machstix គឺជាផលិតផលរបស់ Mobimedia (Cambodia) Limited ភ្នំពេញ។ ព័ត៌មានបន្ថែមអាចរកបាននៅ www.mobilemedia.com.au

សម្រាប់តម្រូវការរូបភាពច្បាស់ និងសំណួរដែលត្រូវបានសួរជាញឹកញាប់ក្នុងការចុះផ្សាយព័ត៌មានសូមចូលទៅកាន់ info@matchstixapp.com

 

imageimageimageimageimageimage