ព័ត៌មាន

ក្រុមហ៊ុន Apple នឹងបញ្ចូលTouch ID sensor ក្នុង Remote បញ្ជាទូរទស្សន៍

ទូទស្សន៍របស់ Apple ដែលត្រូវបានគេហៅថា Apple TV មានគុណភាព និងសមត្ថិភាពខ្ពស់ បំពាក់អេក្រង់ដែលមានកម្រិតច្បាស់ល្អ ហើយពេលនេះ Remote បញ្ជារបស់វា ត្រូវបានគេបង្ហើបឱ្យដឹងថា ក្រុមហ៊ុនបញ្ចូលបច្ចេកវិទ្យាTouch ID sensor ។

 

ព័ត៌មានបែកធ្លាយមួយបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែសិក្សាពីគម្រោងរចនាកម្មវិធីបញ្ជាទូរទស្សន៍ដែលបញ្ចូលជាមួយប្រព័ន្ធបច្ចេកវិទ្យា Touch ID sensor ដែលមានលើ iPhone និង iPad។  sensor  ដែលសរសេរក្នុងកម្មវិធីបញ្ជាទូរទស្សន៍ត្រួវបានគេកំណត់ជា set-top box។ ដើម្បីចូលដំណើរការវាបានលុះណាតែអ្នកប្រើប្រាស់ log ចូលឧបករណ៍ប្រើប្រាស់របស់ខ្លួន រួចបង្កើតបណ្តាញកំណត់លើ media ក្នុងsetting រួមជាមួយសមត្ថិភាពគ្រប់គ្រងឧបករណ៍ខ្ពស់ អាចការពារពីក្មេងៗ ព្រោះក្មេងមិនអាច Log ចូលឧបករណ៍របស់អ្នកបានទេ លុះត្រាតែអ្នកព្រីនម្រាមដៃ log ចូលដោយផ្ទាល់។ ដូច្នេះ រាល់ទិន្ន័យ ឬការបញ្ជាទូរទស្សន៍អាចរក្សារបានពីក្មេងបានយ៉ាងមានសុវត្ថិភាព។

 

image

ទោះជាយ៉ាងណា កម្មវិធីនឹងមានផ្ទាំងសម្រាប់ឱ្យអ្នក login  និងប្រើ PIN code ហើយវាត្រូបានគេរចនាដំណាលគ្នាជាមួយនឹងស្មាតកម្មវិធី និងខ្សែរសាកថ្មមានមុខងារពិសេសផងដែរ។

សរុបមក កម្មវិធីបញ្ជាទូរទស្សន៍នេះមានលក្ខណ:ពិសេសខុសពីកម្មវិធីធម្មតាដោយ កម្មវិធីនេះមានបញ្ចូល sensor ដែលតម្រូវឱ្យអ្នកប្រើ ID ដើម្បីចូលដំណើរការវាដើម្បីបញ្ជាទូរទស្សន៍ ឬអាចបញ្ជាឡានក្នុងពេលអនាគត ការធ្វើបែបនេះក៏ជាជញ្ជាំងសុវត្ថិភាពសម្រាប់អ្នកផងដែរ។

កម្មវិធីដែលមានសក្តានុពលដូចជាកម្មវិធីបញ្ជាទូរទស្សន៍ដែលភ្ជាប់មកជាមួយTouch ID sensor នោះនឹងរចនាមកជាគូរនឹងទូរទស្សន៍ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple៕

 

ចូលអាន៖ ក្រុមហ៊ុន APPLE ត្រៀមបង្ហាញស្មាតហ្វូនពីរ VERSIONថ្ងៃទី 18 ខែកញ្ញា