ព័ត៌មាន

គន្លឹះ 9 ចំណុចក្នុងការជ្រើសរើសម៉ាស៊ីនបោកសម្លៀកបំពាក់ឲ្យបានល្អ

នៅរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ជួនកាលធ្វើឲ្យសម្លៀកបំពាក់របស់អ្នកហាលមិនបានស្ងួតល្អធ្វើឲ្យសម្លៀកបំពាក់មានក្លិនផ្អួរ ឬជួនកាលធ្វើឲ្យខូចដល់សាច់ក្រណាត់សម្លៀកបំពាក់របស់លោកអ្នកទៀតផង។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់សម្រាប់ស្ត្រីមេផ្ទះទាំងឡាយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដ៏ល្អមិនធ្វើឲ្យរំខានដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក។

1. ពិនិត្យមើលការប្រើប្រាស់ថាមពល និងអគ្គីសនី៖ មនុស្សជាច្រើនបានជ្រើសរើសយកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានតម្លៃថោក ប៉ុន្តែពួកគេមិនសូវចាប់អារម្មណ៍ ពីគុណភាពដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេសកម្រិតនៃការប្រើប្រាស់ថាមពលអគ្គីសនីរបស់វាគឺមានកម្រិតខ្ពស់។

image

2. សមស្របទៅនឹងចំនួនសមាជិកគ្រួសារ៖ តើមានសមាជិកប៉ុន្មាននាក់នៅក្នុងគ្រួសារ? សូមប្រាកដថាអ្នកបានជ្រើសរើសម៉ាស៊ីនដែលមានសមត្ថភាពផ្ទុកដ៏សមរម្យមួយ។​ ឧទាហរណ៍៖ អ្នកមានសមាជិកគ្រួសារ ៣​ ទៅ ៤ នាក់ អ្នកគួរតែជ្រើសរើសយកម៉ាស៊ីនបោកគក់ដែលមិនធំលើសពី 8 គីឡូនោះទេ។ 

image

3. បច្ចេកវិទ្យា៖ ប្រសិនបើអ្នកជ្រើសរើសម៉ាស៊ីនបោកគក់អ្នកក៏គួរពិចារណាទៅលើបច្ចេកវិទ្យាទំនើបៗរបស់ម៉ាស៊ីនបោកគក់នាពេលបច្ចុប្បន្នដែលមានភ្ជាប់ជាមួយនូវ បច្ចេកវិទ្យា Digital Converter ដើម្បីសន្សំសំចៃភ្លើងបច្ចេកវិទ្យា Smart Check ដើម្បីពិនិត្យមើលបញ្ហាដែលកើតឡើងជាមួយម៉ាស៊ីនបោកគក់របស់លោកអ្នកដោយមិនបាច់ចំណាយពេលទៅទាក់ទងជាមួយភ្នាក់ងារជួសជុលមានស្លាបចក្រដើម្បីលាយសាប៊ូ និងទឹកឲ្យបានល្អ (Magic Despenser) ដើម្បីជៀសវាងកំណកសាប៊ូជាពិសេសជាប់លើសម្លៀកបំពាក់ពណ៌ខ្មៅ និងបច្ចេកវិទ្យា Wobble និង Magic Filter ដើម្បីថែរក្សាសាច់ក្រណាត់បានល្អជានិច្ចព្រមទាំងបច្ចេកវិទ្យា Eco Tub Clean ដែលបង្ហាញនូវសញ្ញាប្រាប់ពីបញ្ហាដែលបណ្តាលឡើងដោយសារធាតុគីមី និងកាកសំណល់ផ្សេងៗនៅពេលដល់ពេលលាងធុង។

image

4. តម្លៃរបស់ម៉ាស៊ីនបោកគក់៖ អ្នកគួរចេះថ្លឹងថ្លែងទៅលើម៉ាស៊ីនបោកគក់ដែលមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់វាដើម្បីសន្សំសំចៃប្រាក់កាស។

5. ការធានា៖ សូមប្រាកដថាម៉ាកនិងផលិតម៉ាស៊ីនបោកគក់នេះមានការធានារយៈពេលយូរដែលអាចជឿជាក់បានបើប្រៀបធៀបជាមួយផលិតផលផ្សេងទៀត។ ឧទាហរណ៍ ក្រុមហ៊ុសាមសុងជាក្រុមហ៊ុនមួយដែលផ្តល់ការធានាដល់ការប្រើប្រាស់រយៈពេលយូរដល់ទៅ 10 ឆ្នាំ។

6. ស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ៖ បច្ចេកវិទ្យាម៉ាស៊ីនបោកគក់បច្ចុប្បន្ននេះត្រូវបានបែងចែកជាពីរប្រភេទគឺ ម៉ាស៊ីនស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិដែលផ្តល់គ្រប់តម្រូវការ។ ប្រភេទស្វ័យប្រវត្តិអ្នកអាចធានាថាការបោកគក់ដោយដៃរបស់អ្នកនឹងត្រូវបានត្រូវបានជំនួសដោយម៉ាស៊ីនតាំងពីដើមរហូតដល់ការបោកត្រូវបានបញ្ចប់។ ប្រភេទពាក់កណ្តាលស្វ័យប្រវត្តិគឺជាប្រភេទដែលតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើអន្តរាគមន៍ដោយផ្លាស់ប្តូរពីកន្លែងបោកទៅដាក់នៅកន្លែងសម្ងួតនិងដំណើរការមួយចំនួនផ្សេងទៀត។​

image

7. ម៉ាស៊ីនបោកគក់ម៉ាកល្បីៗ ៖ អ្វីដែលអ្នកគិតថាម៉ាស៊ីនបោកគក់ម៉ាកណាដែលអ្នកគិតថាល្អ? ដោយសារសព្វថ្ងៃនេះមានម៉ាស៊ីនបោកគក់ម៉ាកថ្មីៗជាច្រើនបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាដូច្នេះការជ្រើសរើសផលិតផលម៉ាស៊ីនបោកគក់ណាដែលមានការទទួលស្គាល់ថាជាផលិតផលល្អ និងជាប់ចំណាត់ថ្នាក់ខាងលក់ដាច់បំផុត។

8. ការសម្ងួត ៖ មុខងារសម្ងួតរបស់ម៉ាស៊ីនបោកគក់  គឺជារឿងសំខាន់ជាពិសេសនៅក្នុងរដូវភ្លៀងដែលមានការលំបាកក្នុងការហាលសម្លៀកបំពាក់។ ម៉ាស៊ីនបោកគក់ជាមួយនឹងមុខងារសម្ងួតនឹងជួយអ្នកក្នុងការសម្ងួតសម្លៀកបំពាក់បានឆាប់រហ័ស។

image

9. ទម្ងន់ម៉ាស៊ីន៖ សូមកុំមើលងាយទម្ងន់នៃម៉ាស៊ីនបោកសម្លៀកបំពាក់ដែលលោកអ្នកទិញ ប្រភេទដែលមានទ្វារមុខអាចមានទម្ងន់ធ្ងន់ចាប់ពី70គីឡូក្រាមរហូតដល់100គីឡូក្រាម។ ប្រសិនបើអ្នកដាក់ត្រូវដាក់វានៅផ្ទះជាន់ទី២ សូមគិតម្តងទៀតព្រោះវានឹងធ្វើឲ្យអ្នកពិបាកចល័តនៅពេលត្រូវផ្លាស់ប្តូរទីតាំងម្តងៗ។

ចំណុចខាងលើសុទ្ធតែជាអ្វីដែលម៉ាស៊ីនបោកគក់ Samsung ActivDual Wash អាចផ្តល់ឲ្យលោកអ្នកបាន។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញទៅកាន់ហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។

image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរយើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com