ព័ត៌មាន

ទូរស័ព្ទ Honor 7 ស្មាតហ្វូនដ៏ឡូយឆាយ រាងទាន់សម័យ ជីវិតកាន់តែហ៊ឺហា! (មានវីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន​Huawei បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Honor 7 ដែលមានរូបរាងយ៉ាងស្រស់ស្អាត រាងទាន់សម័យ និងជាស្មាតហ្វូនដ៏ឡូយឆាយបំផុតដែលធ្វើឲ្យជីវិតកាន់តែហ៊ឺហា ហើយផ្តល់នូវប្រណីតភាពបំផុត។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានបង្ហាញពីវីដេអូប្រម៉ូសិនរបស់ Honor 7 ដែលនឹងត្រូវដាក់លក់ដំបូងគេនៅប៉ែកអ៊ឺរ៉ុប។

image

សូមទស្សនាវីដេអូ Honor 7 ផ្លូវការ៖

អ្វីដែលកាន់តែពិសេសជាងនេះទៀត ស្មាតហ្វូន Honor 7 នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ពិសេសមួយនៅចក្រភពអង់គ្លេសថ្ងៃទី ២៧ ខែសីហាខាងមុខនេះ មុនពេលដែលចែកចាយទៅទូទាំងពិភពលោក។ ស្មាតហ្វូននេះមានការរចនាយ៉ាងប្រណីតបំផុតជាមួយនឹងការស្រោបដោយអាលុយមីញ៉ូម អ៊ីណុកមិនច្រេះ និងធន់នឹងការប៉ះទង្គិច។

image

Honor 7 ជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p TouchScreen មានកាមេរ៉ាខាងក្រោយទំហំ 20 មេហ្គាភិចសែលដែលអាចផ្តិតយករូបភាពបានច្បាស់ និងធម្មជាតិពិតៗដែលសឹងតែគ្មានស្មាតហ្វូនដទៃណាអាចធ្វើបានជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលបានបំពាក់នៅលើស្មាតហ្វូនដ៏ឡូយឆាយមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ាមុខទំហំដល់ទៅ 8 មេហ្គាភិចសែលសម្រាប់ថតរូប Selfie ដ៏ស្រស់ស្អាត និងច្បាស់បំផុត។

image

លើសពីនេះទៀត វាមានបំពាក់ជាមួយនឹងថ្មដែលមានកម្លាំងថាមពលដល់ទៅ 3100mAh មានបំពាក់នូវ CPU ខ្លាំងដល់ទៅ 8 Core Kirin 935 SoC ប្រភេទ Cortex-A53 CPU (ល្បឿន 2.2GHz) និងមាន RAM ទំហំ 3GB ផងដែរ។ វាប្រើប្រាស់ EMOTION UI 3.1 និងប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ផងដែរ។

លក្ខណៈពិសេស៖

Network

បច្ចេកវិទ្យា

GSM/ HSPA/ LTE

រូបរាង

វិមាត្រ

143.2 x 71.9 x 8.5 mm

ទម្ងន់

157 g

ប្រព័ន្ធសុវត្ថិភាព

Fingerprint sensor

អេក្រង់

ប្រភេទ

IPS LCD capacitive touchscreen, 16M colors

ទំហំអេក្រង់

5.2 inches

កម្រិត Resolution

1080 x 1920 pixels

Multitouch

Emotion UI 3.1

Platform

OS

Android OS, v5.0 (Lollipop)

Chipset

HiSilicon Kirin 935

CPU

Quad-core 2.2 GHz Cortex-A53 & quad-core 1.5 GHz Cortex-A53

GPU

Mali-T628 MP4

មេម៉ូរី

Card Slot

microSD (up to 128GB)

Internal

16/64 GB, 3 GB RAM

កាមេរ៉ា

កាមេរ៉ាមុខ

8 MP, LED flash, panorama

កាមេរ៉ាក្រោយ

20 MP, 5152 x 3888 pixels, phase detection autofocus, dual-LED (dual tone) flash

វីដេអូ

1080p@30fps, HDR

Features

Geo-tagging, touch focus, face detection, HDR, panorama

ថ្ម

ប្រភេទ

Non-removable Li-Po 3100 mAh

ពណ៌

ពណ៌ខ្មៅ ពណ៌ស និងពណ៌មាស