ព័ត៌មាន

សាមសុង បញ្ចេញវីដេអូឃ្លីបធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នាទាយថាជាទូរស័ព្ទ GALAXY NOTE 5 (មានវីដេអូ)

 វីដេអូឃ្លីបពីរដែលត្រូវបានបង្ហោះនៅតាមបណ្តាញអ៊ីនធឺណែត និងចែកចាយតៗគ្នានាំឲ្យមានការជជែកវែកញែកគ្រប់ទីកន្លែងសូម្បីតែនៅប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី សូម្បីតែតារាល្បីនៅកម្ពុជាជាច្រើនរូប និងគេហទំព័រព័ត៌មានផ្សេងៗក៏បានបង្ហោះជាមួយនឹងចម្ងល់ពាក់ព័ន្ធនឹងវីដេអូទាំងនេះដែរ។

 image

មានវីដេអូឃ្លីបរយៈពេល៣០វិនាទី ចំនួន២ ។ វីដេអូទីមួយ បានបង្ហាញពីការកត់ត្រា ការគូររូប ការរៀបចំគម្រោងផ្សេងៗ និងការស៊ែលហ្វីនៅតាមដងផ្លូវ ចំណែកវីដេអូទី២ បានបង្ហាញពីទីក្រុងដ៏ទំនើបលក្ខណៈនៃការថតវីដេអូសម្រាប់បង្ហោះនៅលើយូធូបពីប្រទេសតៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី។ វីដេអូទាំងពីរសុទ្ធតែភ្ជាប់ជាមួយនឹងពាក្យគន្លឹះនៅចុងក្រោយថា  #MomentOfNote ។

សូមទស្សនាវីដេអូទាំងពីរ៖

កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាសបានបង្ហោះវីដេអូខ្លីនេះនៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់កញ្ញាជាមួយនឹងពាក្យថា «ខ្ញុំសង្ស័យតែ Galaxy Note …. ស៊េរីថ្មីទេដឹង? ចុះអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរ?»  អ្នកលេងហ្វេសប៊ុកជាច្រើនបានទស្សន៍ទាយថាជាទូរស័ព្ទដៃ Samsung Galaxy Note 5 ឬ Galaxy S6 Edge Plus ។ ទោះបីជាមានការជជែកវែកញែកជាច្រើនក៏មិនទាន់មានប្រភពណាមួយហ៊ានបកស្រាយឲ្យច្បាស់អំពីវីដេអូឃ្លីបថាជាទូរស័ព្ទដៃ Samsung Galaxy Note 5 ឬយ៉ាងណា?

 image

image

image

ដើម្បីបំបាត់បកស្រាយចម្ងល់នេះ ក្រុមហ៊ុនសាមសុងនឹងប្រកាសនូវព័ត៌មានលម្អិតស្តីពីវីដេអូទាំងពីរក៏ដូចជាប្រកាសរូបរាងថ្មីនៃទូរស័ព្ទសាមសុងជំនាន់ថ្មីនេះនៅថ្ងៃទី13 សីហា ខាងមុខនេះនៅវេលាម៉ោង 11 នៅទីក្រុងញ៉ូយក ឬទស្សនាផ្ទាល់តាមរយៈ www.youtube.com/samsungmobile នៅម៉ោងប្រមាណជា 10 យប់ថ្ងៃទី ១២ ម៉ោងនៅកម្ពុជា។