ព័ត៌មាន

ស្មាតហ្វូនពណ៌មាស ­05ស៊េរីជាជម្រើសដ៏ស៊ីវីល័យ

នៅពាក់កណ្ដាលឆ្នាំ 2015 នេះ ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខបីពិភពលោក Huawei បានបញ្ចេញនូវ​ស្មាតហ្វូនពណ៌មាស 05 ស៊េរី ដែលមានរូបរាង និងសមត្ថភាពគួរឲ្យទាក់ទាញស័ក្ដិសម​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ដែល​ចូលចិត្តភាព​ហ៊ឺហាបែបស៊ីវិល័យ។

image

ស្មាតហ្វូនដែលមានទាំងសមត្ថភាព និងរូបរាងលក្ខណៈ Premium  របស់ក្រុមហ៊ុន Huawei Huawei ពណ៌មាសទាំង 05 គ្រឿងនេះរួមមាន៖  P8 GOLD, P8lite GOLDP8 Max GOLDX2 GOLD, និង M2 GOLD ។ Huawei ពណ៌មាសទាំង 05 គ្រឿងសុទ្ធតែរចនាឡើងប្រកបដោយ រូបរាង​ទាន់​សម័យសមស្រប​តាម​ការពេញ​និយម​នាពេល​បច្ចុប្បន្ន និងស័ក្ដិសម​សម្រាប់អ្នក​សម្ភារៈ​​និយម​បំផុត។

image

មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់​អាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត តាមរយៈតម្លៃ ទំហំអេក្រង់ ទំហំកាមេរ៉ា ទំហំអង្គចងចាំ ប្រភេទអង្គប្រតិបត្តិការ​ ប្រព័ន្ធដំណើរការ និងកម្រិត ថាមពលថ្ម។

សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ ម៉ាស៊ីនដើរលឿន កាម៉េរាច្បាស់ប្រកប​ដោយភាព​ច្នៃប្រឌិត​ខ្ពស់​​កម្រិត​ប្រូហ្វេសិនណល និងថាមពលថ្មខ្លាំង P8 Max GOLD និង X2 GOLD ជាជម្រើស​ដ៏ល្អ​បំផុត​។ ចំណែកកំពូល​ស្មាត​ហ្វូន P8 GOLD​ វិញ​ក៏មានសមត្ថភាពអស្ចារ្យមិនចាញ់ P8 Max GOLD និង X2 GOLD ផងដែរ គ្រាន់តែមានអេក្រង់ទំហំត្រឹមតែ 5.2 អ៊ីញ តូចជាង P8 Max GOLD ដែល​​មានទំហំ 6.8 អ៊ីញ និង X​2 GOLD ទំហំ 7.0  អ៊ីញ។ ហើយអង្គចងចាំរបស់​ P8 GOLD  មាន​ទំហំ​​រហូតដល់​ 3GB RAM/​64GB ROM។ ចំពោះ P8lite GOLD មាន​រាង​ស្ដើង​ស្អាត ស្រាល ម៉ាស៊ីនដើរលឿន អាចប្រើប្រាស់​អ៊ីនធើណេត 4G LTE បានដូចស្មាតហ្វូន​បីប្រភេទ​​​ខាង​លើ​ដែរ​ ប៉ុន្តែមានតម្លៃធូរថ្លៃជាង។ រីឯ M2 GOLD ដែលនឹងចេញលក់ក្នុង​ពេលឆាប់ៗនេះ គឺជាអធិរាជ​នៃ​សម្លេងដែលបំពាក់ដោយ​ឧបករណ៍ព​ងសម្លេង​ពីក្រុម​ហ៊ុន​ដ៏ល្បី​​របស់​សហរដ្ឋអាមេរិក Harman Kardon ស័ក្តិសមបំផុត​សម្រាប់​អ្នកចូល​ចិត្ត​ស្ដាប់​ចម្រៀង និងមើលវីដេអូ។

image

ពិសេសជាងនេះទៅទៀត អតិថិជនរបស់ Huawei ទាំងអស់អាចមានឱកាសជួបផ្ទាល់ ស្ដាប់ចម្រៀង និងថតរូប Selfie ជាមួយ​កំពូល​តារា​ចម្រៀង​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា កញ្ញា មាស សុខសោភា និងធ្វើតេស្ត ស្មាតហ្វូន Hua​wei ស៊េរី​ពណ៌​មាស​ទាំង​អស់​នេះ​បានដោយសេរី ​នៅផ្សារទំនើប អ៊ីអនម៉ល ថ្ងៃទី 13 ខែសីហា ឆ្នាំ 2015​ ចាប់​ពីម៉ោង 4:00  ដល់ម៉ោង 6:00 ល្ងាច។ គួររម្លឹកថា បន្ទាប់​ពី​បាន​បំពញ​មុខងា​រ​ជា​ឯក​អគ្គ​រាជ​ទូតសុឆន្ទៈរបស់ Huawei ប្រចាំកម្ពុជាអស់រយៈពេល​ជិតពីរឆ្នាំអ្នកដែលគាំទ្រ ទាំងស្មាតហ្វូន Huawei ទាំងកញ្ញា​ មាស​ សុខសោភា បានបង្កើតពាក្យស្លោកមួយថា មាស សុខសោភា Huawei, Huaweiមាស សុខសោភា

image

មិនតែប៉ុណ្ណោះ Fans នៅក្នុង Facebook របស់ Huawei Device Cambodia ក៏អាច​មាន​ឱកាសឈ្នះរង្វាន់ជាច្រើនពីស្មាតហ្វូនស៊េរីពណ៌មាសរបស់​ Huawei ដោយគ្រាន់ លេងហ្គេម រាប់កាក់មាសដែលក្រុមការងារនឹង Post ចាប់​ពី​ថ្ងៃ​ទី​ 04 ខែសីហា ឆ្នាំ 2015 នេះតទៅ។

ព័ត៌មានលម្អិតស្ដីពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំង 05 ៖

P8: http://consumer.huawei.com/en/mobile-phones/tech-specs/p8-en.htm

P8 Max: http://consumer.huawei.com/en/mobile-phones/tech-specs/p8max-en.htm

X2: http://consumer.huawei.com/en/tablets/tech-specs/mediapad-x2.htm

P8 Lite: http://consumer.huawei.com/en/mobile-phones/tech-specs/p8lite-en.htm

M2: http://consumer.huawei.com/en/tablets/tech-specs/mediapad-m2-en.htm