ព័ត៌មាន

តើប៊ិកមានសារៈសំខាន់អ្វីខ្លះ សម្រាប់ការរស់នៅប្រចាំថ្ងៃ?

ជាធម្មតាជោគជ័យមនុស្សគឺត្រូវបានគេសរសេរ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តដែលដើមឡើយវាត្រូវបានគេឆ្លាក់ជាអក្សរលើសិលាចារិក ឬលើកំណាត់ឈើ ហើយគ្រានោះ គឺជាដើមកំណើតរបស់ប៊ិកដែលបានកែប្រែការសសេរឲ្យក្លាយជាផ្នែកមួយនៃអរិយធម៌។ បច្ចុប្បន្ន ភាពជឿនលឿននៃបច្ចេកវិទ្យាបានដើរតូរយ៉ាងសំខាន់ក្នុងការសម្រួលដល់ការសសេរដោយដៃ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់ការបង្ហាញនូវសេរីភាព និងគំនិតកែច្នៃថ្មីៗក្នុងការកត់ត្រានោះទ្បើយ។ ការវិវត្តរបស់ប៊ិកនៅតែបន្តរហើយក្រុមហ៊ុន Samsung ក៏បានពង្រឹង និងធ្វើឲ្យវាកាន់តែប្រសើរឡើងពីជំនាន់មួយទៅជំនាន់។ ប៊ិក S Pen  ភ្ជាប់ជាមួយទូរស័ព្ទប្រភេទ Galaxy Note ជាប៊ិចដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យាដ៏ទំនើបមួយ។ សូមក្រឡេកមើលការវិវត្តនៃប៊ិកដូចខាងក្រោម៖

ជក់​ ៖វាបានចាប់ផ្តើមឡើងនៅប្រទេសចិនជាយូរណាស់មកហើយ ។ ជនជាតិចិនបានប្រើជក់ដែលធ្វើឡើងពីដើមឬស្សី ឧបករណ៍ផ្សេងៗ និងរោមសត្វ។​

ស្លាបប៉ាកា ៖ ត្រូវបានធ្វើឡើងដោយស្លាបសត្វធំៗដូចជាសត្វក្ងានជាដើម។ នេះគឺជាឧបកណ៍សសេរចុងស្រួចដំបូងជាទីគាប់ចិត្ត និងងាយស្រួលបទបែនក្នុងការសសេរ។​

ប៊ិកប៉ាកា ៖ មានបណ្តូលដាក់ទឹកខៅ្មធំដោយមិនចាំបាច់ជ្រលក់ទឹកខៅ្មដើម្បីសរសេរឡើយ។

ប៊ិកចុងស្រួច និងប៊ិកក្បាលរុយ ៖ បង្កើតឡើងក្នុងឆ្នាំ 1888 និងត្រូវបានក្លាយជាប្រភេទប៊ិកទទួលបានការពេញនិយមបំផុតលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានអះអាងថាជាប៊ិកដែលប្រើបានរាល់ការសរសេរ។

 image

ប៊ិក S Pen មានលក្ខណៈដូចគ្នាទៅនឹងប៊ិកដែលបានរៀបរាប់ខាងលើ តែប៊ិក S Pen ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់។ ចាប់តាំងពីការបង្ហាញខ្លួន ទូរស័ព្ទ​ Galaxy Note និងប៊ិក S Pen របស់ក្រុមហ៊ុន Samsung មានលក្ខណៈប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។ ប៊ិក S Pen របស់ Galaxy Note 4 បានរចនាឡើងមានរាងតូច និងស្រាលដែលធ្វើឲ្យការសរសេរមានភាពងាយស្រួល។ ប៊ិក S Pen មានមុខងារដូចចង្អុលដៃដើម្បីផ្តល់លទ្ធភាពចុចបានគ្រប់ជ្រុងលើអេក្រង់។ អ្នកក៏អាចប្រើប៊ូតុងពហុមុខងាររបស់ប៊ិក S Pen នេះដើម្បីដំណើរការកម្មវិធីផ្សេងៗបានយ៉ាងងាយ។

image

អ្នកប្រើទូរស័ព្ទ Galaxy Note ដែលមានប៊ិក S Pen ជាទូទៅជាមនុស្សដែលមានការរៀបចំខ្ពស់ និងផ្តោតសំខាន់លើប្រសិទ្ធិភាពការងារ រីឯសិល្បករវិញប្រើវាដើម្បីបង្ហាញពីសមត្ថភាព និងចែករំលែកការកម្សាន្តផ្សេងៗ ។ ប៊ិក S Pen មានលក្ខណៈពិសេសដូចជា Smart Select, Action Memo, Screen Write និង Image Clip ដែលដើរដោយផ្ទាល់ពី Air Command នៅលើអេក្រង់បន្ទាប់ពីចុចប៊ូតុងរបស់ S Pen។ លក្ខណៈពិសេសមួយទៀតគឺ Air View ដែលយើងអាចទទួលបានព័ត៌មានទោះជាចុចមិនដល់អេក្រង់ក៏ដោយ។

image

នេះជាជំនាន់ទី ៤ របស់ប៊ិក S Pen។ ហើយអ្វីដែលគួរអោយរំភើបជាងនេះទៀតនោះគឺ ការវិវត្តប៊ិក S Pen ជំនាន់ថ្មី ។ តើមានអ្វីកាន់តែអស្ចារ្យ និងគុណសម្បត្តិអី្វខ្លះពីការវិវត្ត S Pen ក្នុងពេលដ៏ខ្លីខាងមុខនេះ?