ព័ត៌មាន

ចង់ប្រើអត់ ឡូយក៏ឡូយ! រាងក៏ស្អាត Huawei X2 GOLD គ្រាន់តែបានកាន់គឺឡូយចឹងម៉ង!

បន្ទាប់ពីក្រុមហ៊ុន Huawei ជាក្រុមហ៊ុនល្បីល្បាញជាប់លំដាប់ថ្នាក់លេខបីពិភពលោកបានដាក់សម្ភោធតាំងបង្ហាញស្មាតហ្វូនហ៊ួវៃ ពណ៌មាសស៊េរីថ្មីៗកាលពីពាក់កណ្តាលខែសីហាកន្លងមក ពិសេសថ្មីៗនេះស្មាតហ្វូនពណ៌មាសចំនួនពីរស៊េរីដែលកំពុងតែវាយលុកទីផ្សារយ៉ាងគំហុកគឺ P8 និង P8 Lite ពណ៌មាសដែលមានកម្មវិធីប្រូម៉ូសិនពិសេសៗ មានរូបរាងយ៉ាងស្រស់ស្អាតប្លែកភ្នែក និងមានសមត្ថភាពគួរឲ្យទាក់ទាញដែលសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តភាពហ៊ឺហារ ហើយវាក៏ជាស្មាតហ្វូនដែលទទួលបាននូវពានរង្វាន់ល្អផ្តាច់គេប្រចាំឆ្នាំ 2015 រួចមក តើលោកអ្នកអ្នករំពឹងចង់ប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ធំ ថតរូបច្បាស់មិនថាយប់ ឬថ្ងៃ និងមានថាមពលថ្មខ្លាំងកាន់ថ្មមហាយូរដែរឬទេ?

 image

ពេលនេះ ក្រុមហ៊ុន​ Huawei កំពុងតែនាំយកនូវស្មាតហ្វូនលំដាប់កំពូលពណ៌មាសម៉ូដែលថ្មី Huawei X2 GOLD ដែលជាស្មាតហ្វូនមានសមត្ថភាពល្អឥតខ្ចោះ និងរូបរាងស៊ីវិល័យលក្ខណៈ Premium ដែលបានរចនាឡើងប្រកបដោយរូបរាងយ៉ាងទាន់សម័យសក្តិសមសម្រាប់អ្នកសម្ភារៈនិយមបំផុត ហើយថែមទាំងស្របតាមបរិបទការពេញនិយមនាពេលបច្ចុប្បន្នផងដែរ។

 image

Huawei X2 GOLD មានអេក្រង់ធំទំហំ 7 អ៊ីង អង្គចងចាំទំហំដល់ទៅ 3GB មានរាងកាន់តែស្តើង កាន់តែស្អាត កាន់តែស្រាល ម៉ាស៊ីនដើរលឿន អាចប្រើប្រាស់អ៊ីនធើណិត 4G LTE កាមេរ៉ាទំហំ 13 មេហ្គាភិចសែលច្បាស់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់កម្រិតលំដាប់អ្នកថតរូបអាជីពប្រូហ្វេសិនណល និងមានថាមពលថ្មខ្លាំងអស់ទាស់ដល់ទៅ 5,000 mAh ដែលជាជម្រើសដ៏ល្អបំផុត។

image

បើតាមគេហទំព័រហ្វេកប៊ុក Huawei Device Cambodia ស្មាតហ្វូន Huawei X2 GOLD ពណ៌មាសនេះមើលទៅហាក់ដូចជាកាលីបជាងពណ៌ផ្សេងៗ ហើយមាន ‪Huawei X2 មួយគ្រឿង អាចស្ដាប់ចម្រៀងម៉ាងំ មើលវីដេអូម៉ាអែម លេងហ្គេមម៉ាឆ្ងាញ់ ថ្មកាន់មហាកាន់ ចំណែកថតរូបវិញទាំងពេលថ្ងៃ និងពេលយប់ ច្បាស់ម៉ាទំហឹង!
ប្រ៉ូម៉ូសិនពិសេស ថែមស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធម្ដង ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4G ជារៀងរាល់ខែរយៈពេល 1ឆ្នាំ។ លេខទូរស័ព្ទសម្រាប់កក់ 069732323 ឬ 0312547777

 image

លក្ខណៈពិសេសរបស់ X2 GOLD

image