ព័ត៌មាន

ស្មាតទូរទឹកកក Samsung ត្រូវបានគេ Hack

image

 

តើអ្នកអាចស្រមៃ ឬចំណាយពេលបន្តិចរាប់ឧបករណ៍ដែលនៅជុំវិញខ្លួនអ្នកប្រើអ៊ិនធើណេតបានទេ? មកទល់ពេលនេះ វិស័យបច្ចេកវិទ្យាបានបោះពួយយ៉ាងលឿនឈានទៅរកកំរិតកំពូលដែលមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

ក្រៅពីឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ នៅមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតដែលអាចប្រើភ្ជាប់ជាមួយបណ្តាញអ៊ិនធើណេតដែលត្រូវបានគេហៅថា ស្មាតឧបករណ៍។

ក្នុងចំណោមឧបករណ៍ស្មាតល្បីៗ​ ក្នុងនោះមានទូរទឹកកករបស់ក្រុមហ៊ុន Samsung ម៉ូដែល RF28HMELBSR ត្រូវបានគេវាយប្រហារ។ យោងតាមក្រុមសុវត្ថិភាពរបស់ Register បានរកឃើញ ថាមាន Hacker បានវាយប្រហារលើទូរទឹកកកតាមរយៈ Gmail។ មូលហេតុនៃភាពងាយស្រួលវាយប្រហារលើទូរទឹកកកបែបនេះព្រោះ ឧបករណ៍នេះមិនបានមិនមានវិញ្ញាបនបត្រ SSL ដើម្បីរក្សាព័ត៌មានដែលបង្ហាញរបៀបវារៈប្រើប្រាស់លើអេក្រង់។ ភាពទន់ខ្សោយលើសុពភាពបានក្លាយជាចន្លោះសម្រាប់ Hacker ចូលបិទដំណើរការទូរទឹកកកទាំងស្រុង។

ទាក់ទងរឿងនេះដែរ ក្រុមហ៊ុន Samsung បានចេញធានាស៊ើបអង្កេតដើម្បីស្វែងរកដំណោះស្រាយ។ សម្រាប់អ្នកប្រើប្រាស់ស្មាតទូរទឹកកកវិញ ត្រូវរក្សាប័ណ្ណធានារ៉ាប់រ៉ងឧបករណ៍របស់ខ្លួនឱ្យបានស្រួលដើម្បីងាយស្រួលក្នុងការទាក់ទងជាមួយក្រុមហ៊ុន Samsung នៅពេលដែលពុំមានដំណោះស្រាយណាមួយលើស្មាតឧបករណ៍របស់ខ្លួន៕

អត្ថបទ៖It City Magazine 

អានអត្ថបទថ្មីៗ៖ចង់ប្រើអត់ ឡូយក៏ឡូយ! រាងក៏ស្អាត HUAWEI X2 GOLD គ្រាន់តែបានកាន់គឺឡូយចឹងម៉ង