ព័ត៌មាន

អស់ទាស់! Samsung Galaxy J1 Ace បង្ហាញវត្តមានជាមួយនឹងកញ្ចក់ SUPER AMOLED

ពេលនេះ ស្មាតហ្វូនថ្មីមួយទៀតម៉ាក Samsung Galaxy J1 Ace ដែលមិនទាន់បានប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃណានោះទេបានបង្ហាញខ្លួនទៀតហើយនៅអ៊ីនធើណិត និងត្រូវបានគេកត់សំគាល់ថា វាមានអេក្រង់ប្រភេទ Super AMOLED, រូបរាងស្តើងទាក់ទាញ និងមានថ្ម Ultra Power មហាខ្លាំងនិងរក្សាថាមពលបានយូរជាមួយនឹងបច្ចេកវិទ្យា Saving Mode។

Samsung Galaxy J1 Ace ជាម៉ូដែលជំនាន់ថ្មីដែលមានសមត្ថភាពសមល្មមសម្រាប់ការប្រើប្រាស់បានកាន់តែស្រួល។ Samsung Galaxy J1 Ace  ត្រូវបានរចនាឡើងជាពិសេសនៅក្នុងតម្លៃសមរម្យមួយសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។ ម៉ូដែលនេះ ប្រើប្រព័ន្ធប្រតិបត្តិការ dual-core  មានល្បឿន 1.3GHz  និងភ្ជាប់អង្គចងចាំទំហំ 512MB ។

image

ទូរស័ព្ទនេះប្រើស៊ីមពីរ ប្រើប្រាស់ 3G និងបំពាក់អេក្រង់ប្រភេទ Super AMOLED ទំហំ 4.3 អ៊ីង ងាយស្រួលប៉ះបញ្ជា។ កាមេរ៉ាក្រោយរបស់វាថតរូបភាពបានច្បាស់ទំហំ 5-មេហ្គាភិចសែល មាន autofocus និងអាចថតវីដេអូបានច្បាស់ល្អ។ Galaxy J1 Ace ថែមទាំងប្រើប្រាស់ Wi-Fi, Bluetooth 4.0  GPS រួមជាមួយ  AGPS support  ហើយប្រើថ្មមានអាំងតង់ស៊ីតេ 1,800 mAh ។

image

យ៉ាងណាមិញ យើងនឹងរង់ចាំថ្ងៃប្រកាសស្មាតហ្វូនស៊េរីទំនើបនេះទាំងអស់គ្នា៕

អត្ថបទ៖Pone City Magazine 

អាន៖ តើ GALAXY NOTE 5​ និង IPHONE 6 PLUS ពេញចិត្តមួយណា?