ព័ត៌មាន

Samsung Gear 2 Neo នាឡិកាឆ្លាតវៃបំពាក់មុខងារខល ផ្ញើរសារ និងបញ្ជាទូរទស្សន៍

ចាប់​ពី​ពេល​នេះ​តទៅ​អ្នក​នឹង​មិន​ចាំ​បាច់​ដើរ​រក​តេឡេទូរទស្សន៍ទៀត​ទេ ដោយ​សារ​ពេល​នេះ​អ្នក​អាច​បញ្ជា​ទូរទស្សន៍​របស់​អ្នក​នៅ​លើ​ដៃ​អ្នក​ផ្ទាល់​តែម្តង ដោយ​ប្រើ​ មុខងារ WatchON និង​ IR Blaster ដែល​បាន​ភ្ជាប់មក​ជាមួយ​នៅក្នុង​ Gear 2 Neo។

image

អ្នកអាចយកចម្រៀងដែលអ្នកពេញចិត្ត​តាម​ខ្លួន​អ្នក​គ្រប់​ទី​កន្លែងដែល​អ្នកទៅ​ ជា​មួយ​នឹង​ឧ​បករណ៍ Gear 2 ដែលមានមុខងារចាក់​​​ចម្រៀង​​ភ្ជាប់មក​រួច​ជា​ស្រេចនៅក្នុងឧបករណ៍នេះ។​ ឥឡូវនេះ​ អ្នក​អាច​ទុក​ទូរស័ព្ទ​របស់​អ្នក​នៅ​ផ្ទះ​ នៅពេល​ដែល​អ្នក​ចេញ​ទៅរត់​ហាត់​ប្រាណដោយស្តាប់ចម្រៀងផ្ទាល់ពីឧបករណ៍នេះតែម្តង។

image

ជាមួយនឹងមុខងារ​ Voice Command នៅលើ​ Gear 2 Neo អ្នក​នឹង​អាច​ធ្វើ​ការ​ហៅ​ចេញ​និង​ទទួល​ការហៅចូល​ នៅលើ​ដៃ​របស់​អ្នក​តែម្តង។ វា​ក៏មានភាព​​ងាយ​ស្រួល​សម្រាប់​ការឆ្លើយ​​តប​សារ​ ការឆែកមើល​អ៊ីម៉ែល​ និងការងារជាច្រើន​ទៀតដែលមាន​​នៅលើ​អេក្រង់​ដ៏ស្រស់​ស្អាត 1.63 អ៊ីញ Super AMOLED។

ប្រភព៖ samsung