ព័ត៌មាន

Samsung Gear Live នាឡិកាឆ្លាតវៃបំពាក់ Super AMOLED សមត្ថភាពកាន់តែច្រើន

ភាព​រលោងនៃកញ្ចក់អេក្រង់ ការ​រចនាផ្តល់នូវភាពស្និតស្នាលសម្រាប់អ្នកប្រើប្រាស់ ហើយនៅពេលដែលអ្នកបានពាក់​ GearTM Live វាបន្ថែម​ភាព​សង្ហារ​ទៅ​លើ​រូប​រាង​របស់​អ្នកមួយកម្រិតទៀត។ ជាមួយ​នឹង​ខ្សែនាឡិកា​ដែល​អាច​ដូរ​បាន វា​នឹងធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​​សម្រាប់ឲ្យ​អ្នក​កែ​តម្រូវ​ទៅតាម​ភាពពេញ​និយម​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​អ្នក ដោយ​សារ​តែ​អេក្រង់​របស់​វា​មាន​ដំណើរ​ការ​ជានិច្ច អ្នក​នឹង​អាច​​មើល​ព័ត៌មាន​ថ្មីៗជានិច្ច​ និង​ដោយ​គ្រាន់​តែ​ប៉ះ​អេក្រង់​វា​បន្តិច​ដើម្បី​មើល​ព័ត៌មាន​ដែលអ្នកចង់បាន។

image

នាឡិកា Gear Live មាន​​ដំណើរការ​ជា​មួយ​នឹងទូរស័ព្ទ​ស្មាត​ហ្វូន​គ្រប់​ប្រភេទ​ដែល​ដំណើរការប្រព័ន្ធ​​ AndroidTM4.3, Jelly Bean ឬ​ខ្ពស់​ជាង​នេះ ដូច្នេះ​ notifications និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់អ្នក​នឹង​អាចនឹងបញ្ជូនមកកាន់អ្នកបានគ្រប់ពេលវេលាដូចជា Notifications ឬការបញ្ជូនសារ អ៊ីម៉ែលជាដើម។ អ្វីដែលកាន់តែពិសេស ​ពេល​ដែល​អ្នក​និយាយ​​ថា “OK Google” អ្នក​នឹង​អាច​សួរ​វា​អំពី​អ្វីក៏បាន –  ដូចជាពត៌មានអំពី Navigations- ហើយវា​ថែមទាំង​អាច​ប្រាប់​អំពី​កម្រិតចង្វាក់នៃ​បេះដូងរបស់​អ្នកផងដែរ។

image

Samsung បាន​ដាក់ចូល​​នូវ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​បំផុត​របស់​គេ Super AMOLED ទៅក្នុង​អេក្រង់​ទំហំ 1.63 អ៊ីញ ដូច្នេះ​ពណ៌​របស់​វា​មាន​ភាព​ច្បាស់​ និង notifications របស់​អ្នក​កាន់តែងាយ​ស្រួល​អាន។ ដូច្នេះ​មិន​ថា​អ្នក​​កំពុង​លេងហ្គេមក្នុង​ផ្ទះ​ ដើរ​លេង​ក្រៅ​ផ្ទះ ឬ​ដើរ​លេង​យប់​ អ្នក​នឹងអាច​​មើល​ឃើញ​វាដោយ​ងាយស្រួលជាមួយនឹងពន្លឺដែលចេញពីអេក្រង់ Super AMOLED នេះ។​

ប្រភព៖ Samsung