ព័ត៌មាន

Gears S2​ របស់ Samsung នឹងអាចប្រើបានជាមួយ iPhone ពិតជាប្លែក

image

Samsung បានផលិតនាឡិការដៃជាច្រើនប្រភេទ ប៉ុន្តែពេលនេះនាឡិការដៃ Gears S2 នឹងអាចប្រើភ្ជាប់ជាមួយទូរស័ព្ទ iPhone របស់ Apple ពិតជាប្លែកជាងនាឡិការដៃផ្សេងៗ។

 

អ្នកនាំពាក្យមកពីក្រុមហ៊ុន Samsung បានឱ្យដឹងថា < Gear S2  នឹងអាចប្រើប្រាស់ support ជាមួយ iPhone បាន>។ យោងតាមការដកស្រង់ព័ត៌មានពីវ៉ិបសាយដែលផ្តល់ដោយក្រុមហ៊ុន Samsung បានឱ្យដឹងថា “ក្រុមហ៊ុនកំពុងតែសិក្សាលើការតម្លើងសមត្ថភាពជាមួយ iOS ព្រោះជាមួយប្រព័ន្ធដំណើរការ  Android បានធ្វើរួចរាល់ សម្រាប់ iOS  ជាកត្តាសំខាន់មួយទៀតដែលត្រូវធ្វើបន្ត” ។

ពីមុននាឡិការដៃរបស់ Samsung ប្រើមានកំណត់ព្រោះអាច Support តែជាមួយទូរស័ព្ទដៃរបស់ខ្លួនដែលប្រើប្រព័ន្ធដំណើរការ Android ប៉ុណ្ណោះ។ នេះបញ្ជាក់ថា Gear S2 គឺជាឧបករណ៍ប្រណាំងប្រជែងថ្មីជាមួយនាឡិការដៃ Apple និងឧបករណ៍នានាផ្សេងទៀតដែលប្រើប្រាស់ Android Wear software របស់ក្រុមហ៊ុន Google។

តាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានឱ្យដឹងបន្ថែមថា  S2 គឺជានាឡិការដៃដំបូងរបស់ខ្លួនដែលមាន frame អាចបង្វិលងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការចូលដំណើរការកម្មវិធី និង notification ។ S2 មានពីរប្រភេទ ជាប្រភេទ classic  និង modern ដែលមានព័ណ៌ និងលេងម៉ាកប្លែកពីគ្នាជាច្រើន។ ចុងក្រោយក្រុមហ៊ុនក៏បានបន្ថែមថា Gear S2   អាចកាន់ថ្មបានរហូតដល់ទៅបីថ្ងៃ បើនិយាយពី Apple Watch បានតែ 18 ម៉ោងទេ៕

 

 

អត្ថបទ៖លក្ខិណា

អានអត្ថបទថ្មីៗ៖ បច្ចេកវិទ្យាឆ្លាតវៃចំនួន 3 ធំៗបានធ្វើឱ្យ HUAWEI MATE S ទទួលរហ័សនាមថាជា “កំពូលស្មាតហ្វូន” ធ្វើឱ្យជីវិតកាន់តែឆ្លាតវៃ