ព័ត៌មាន

តើ iPad អេក្រង់ទំហំ 12.9 អ៊ីងនោះពិសេសជាងម៉ូដែលមុនយ៉ាងណា?រង់ចាំ..

image

 

ការប្រកាសយ៉ាងគគ្រឹកគ្រគ្រេង ពីការបង្ហាញឧបករណ៍ទំនើបរបស់ក្រុមហ៊ុន Apple នោះ មានទាំង iPhone 6s  និង  Apple TV ដែលមានអេក្រង់ធំពិសេស។ ក្រៅពីនេះនៅមាន iPad ទំហំ 12.9 អ៊ីងមួយទៀតកាន់តែទំនើប។

 

តើ  iPad អេក្រង់ទំហំ 12.9 អ៊ីងនោះពិសេសជាងម៉ូដែលមុនយ៉ាងណា?

អេក្រង់ទំហំ 12.9- អ៊ីង ម៉ូដែល iPad Pro មានសមត្ថភាពពិសេសជាងម៉ូដែលជំនាន់មុន ដោយមាន mode អាចចែកកម្មវិធីបង្ហាញនៅម្ខាងៗកាន់តែងាយស្រួលក្នុងការបើកកម្មវិធីបានច្រើន។

 iPad Pro  ក៏មានទំហំផ្ទុកទិន្ន័យពិសេសរបស់ខ្លួនរហូតដល់ទៅទំហំ 64GB  និងភ្ជាប់មេម៉ូរ៉ីម៉ាស៊ីនទំហំ 128GB។ ក្រៅពីនេះ វាត្រូវបានគេសង់ជាមួយ  LTE  និងប្រើ A9X chip  ដែលល្បីល្បាញ។

ក្រៅពីនោះនៅមាន ប្រព័ន្ធដំណើរការ iOS 9.1. ដែលត្រូវភ្ជាប់ ហើយតម្លៃរបស់វានឹងប្រហាក់ប្រហែល Macbook។ Version នេះ ក្រុមហ៊ុនបានផលិតឡើងមានបីព័ណ៌សម្រាប់ឱ្យអ្នកជ្រើសរើស មានដូចជា ប្រាក់ មាស និងប្រផេះស្តើង។

 សូមបញ្ជាក់ថា iPad Pro  គឺជាម៉ូដែលទំនើបមួយក្នុងចំណោមម៉ូដែលផ្សេងទៀតដែលត្រូវដាក់បង្ហាញរួមមាន – iPhone 6s- iPhone 6s Plus និង Apple TV ។ យប់នេះ នឹងដឹងថា តើឧបករណ៍ទំនើបរបស់ Apple ការពិតអស្ចារ្យយ៉ាងណានៅពេលបង្ហាញជាផ្លូវការ?៕

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ បច្ចេកវិទ្យាឆ្លាតវៃចំនួន 3 ធំៗបានធ្វើឱ្យ HUAWEI MATE S ទទួលរហ័សនាមថាជា “កំពូលស្មាតហ្វូន” ធ្វើឱ្យជីវិតកាន់តែឆ្លាតវៃ