ព័ត៌មាន

សាមសុង Galaxy Note 5 បានផ្តួល HTC, One M9 និង iPhone 6 Plusជាមួយថ្មទូរស័ព្ទប្រើបានយូរ

ភ្នំពេញ (ថ្ងៃទី 10 កញ្ញា ឆ្នាំ 2015)–គិតមកដល់ថ្ងៃនេះ ការសម្ពោធលក់ផលិតផលទូរស័ព្ទដៃស៊េរីចុងក្រោយរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុងទើបតែបាន ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលគេហទំព័រអេឡិចត្រូនិចអន្តរជាតិធំៗ វិញបានចុះផ្សាយរៀបរាប់យ៉ាងច្រើនសន្ធឹកសន្ធាប់អំពីមតិយោបល់ជុំវិញការប្រើប្រាស់ទូរស័ព្ទដៃ Galaxy Note 5។

image 

បើនិយាយពីលក្ខណៈសម្បត្តិនៃទូរស័ព្ទដៃ Galaxy Note 5 លោកអ្នកប្រាកដជាបានស្គាល់ខ្លះៗរួចមកហើយ ប៉ុន្តែលោកអ្នកចង់ដឹងដែរថាតើគេហទំព័រល្បីៗសរសេរអ្វីខ្លះ អំពី Galaxy Note 5?

 គេហទំព័រ International Business Times ដែលមានទីតាំងនៅអាមេរិចបានដាក់ចំណង់ជើងធំៗថា សាមសុង Galaxy Note 5 បានផ្តួល HTC, One M9 និង iPhone 6 Plus ជាមួយនឹងថ្មទូរស័ព្ទដែលប្រើបានយូរ។ សាមសុង Galaxy Note 5 អាចឲ្យអ្នកប្រើ និយាយរហូតដល់ទៅ៩ម៉ោងនិង១១នាទី ដោយមិនបារម្ភថាថ្មអាចអស់ពេលកំពុងនិយាយទូរស័ព្ទ។

 image

ចំណែកឯ គេហទំព័រ ZDNet ដែលផ្តោតបច្ចេកវិទ្យាថ្មី ក៏បានលើកយកនូវលក្ខណៈពិសេសរបស់ទូរស័ព្ទមួយនេះដោយបរិយាយថា សាមសុង Galaxy Note 5 មាន លក្ខណៈពិសេស ១០យ៉ាង ដែលធ្វើឲ្យវាក្លាយជាទូរស័ព្ទល្អបំផុតសំរាប់អ្នកជំនួញ។ វាប្រៀបបាននឹងកុំព្យូទ័រដ៏តូចមួយដែលរឹងមាំហើយអ្នកអាចកាន់នៅក្នុងដៃ ព្រមទាំង មានកម្មវិធីល្អៗជាច្រើន។

 image

ស្របពេលជាមួយគ្នានេះដែរ គេហទំព័រ CNET របស់អាមេរិចបានផ្តោតសំខាន់ ទៅលើប៊ិច S Pen ដោយរៀបរាប់ថាសាមសុង Galaxy Note 5 ជាទូរស័ព្ទដែលល្អគ្រប់យ៉ាងទំាងអស់ ហើយជាទូរស័ព្ទតែមួយគត់ដែលអ្នកអាចសរសេរដោយដៃ ព្រមទាំងមានរូបរាងគួរឲ្យទាក់ទាញនិងរឹងមាំបំផុត ហើយអាចថតរូបភាពមានគុណភាពខ្ពស់។

 image

គេហទំព័រមួយនេះក៏បានរៀបរាប់បន្ថែមទៀតថា ការធ្វើពិសោធន៍របស់ DisplayMate បានបង្ហាញថា Galaxy Note 5 មានអេក្រង់ច្បាស់ល្អបំផុតដែលគ្មានទូរស័ព្ទ អាចធ្វើដូច។ អតិថិជនតែងតែចង់បាននូវទូរស័ព្ទដែលមានអេក្រងធំ ប៉ុន្តែគុណភាពរបស់អេក្រងកាន់តែសំខាន់ជាងនេះទៅទៀតដោយសារតែវាអាចឲ្យយើងមើលអក្សរច្បាស់ រូបភាពក៏អាចមើលបានទោះបីជានៅក្រោមពន្លឺថ្ងៃឬក៏ក្នុងលក្ខខណ្ឌបែប ណាក៏ដោយ។

 image

ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ គេហទំព័រនៃទស្សនាវដ្តីអេឡិចត្រូនិចបានលើក យកមុខងារ៨យ៉ាងរបស់សាមសុង Galaxy Note 5 ដែលទូរស័ព្ទ iPhone 6 Plus មិនអាចធ្វើបាន។ លក្ខណៈពិសេសទាំងនោះរួមមាន៖ (1) ប៊ិក S Pen ដែលមាន មុខងារកាន់តែឆ្លាតវៃ (2) មុខងារវាស់ចង្វាក់បេះដូងដែលត្រូវបានតម្លើងរួចជា ស្រេចនៅលើទូរស័ព្ទ (3) មុខងារដែលអ្នកប្រើប្រាស់អាចបញ្ជូនវីដេអូរកម្រិត Full HD 1080p ពីកាម៉េរាទៅកាន់ Youtube ដោយផ្ទាល់ (4) បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ (5) Screenshot​​ គេហទំព័របាន​ពេញ​ទាំងអស់តែ​ម្តង (6) Samsung​ Pay​ ដែល​អាច​ស្កែ​ន​ Credit​ Card​ បាន​គ្រប់​ប្រភេទ​​ខុស​ពី​ Apple​ Pay​ អាច​ដំណើរការ​បាន​តែ​ជាមួយនឹង​ឧបករណ៍​ដែល​មាន​បំពាក់​បន្ទះ​ NFC​ តែ​ប៉ុណ្ណោះ (7) កញ្ចក់អេក្រង់ Quad-HD​ Super​ AMOLED​ របស់ Galaxy Note 5 ​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ 1440​ x​ 2560p​ និង (8) ចុងក្រោយនោះគឺ SideSync​ ដែល​ជា​មុខងារ​ថ្មី​មួយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់​ប្តូរ​ទិន្នន័យ​ទៅ​វិញ​ទៅ​មករ​វាង​ទូរស័ព្ទ​និង​កុំព្យូទ័រ​ពពួក​ Mac​ និង​ Windows​​ ខណៈពេល ដែល​ទូរស័ព្ទ​ iPhone​ ក៏​អាច​ដំណើរការ​ជាមួយ​បាន​ដែរ​។​ 

 image

កាលពីដើមខែនេះ គេក៏ឃើញជនល្បីៗជាច្រើនបានបញ្ចេញចំណាប់អារម្មណ៍មកលើ ទូរស័ព្ទសាមសុង Note 5 ។ អ្នកសរសេរប្លុកជនជាតិអូស្រ្តាលី Nadia Fairfax បាននិយាយតាមរយៈវីដេអូដែលមានចំណងជើង «A Moment of Note» ថា «ខ្ញុំពេញ ចិត្តជាមួយនិង S Pen ជាងគេ។ ខ្ញុំអាចធ្វើកំណត់ហេតុប្រជុំយ៉ាងសាមញ្ញ ព្រមទាំងកែររូបភាពដោយងាយ។ ខ្ញុំក៏អាចកត់ត្រាដោយមិនចាំបាច់បើកទូរស័ព្ទផងដែរ។»

 image

ខណៈពេលដែលអ្នកដឹកនាំរឿង Joseph Germani មកពីម៉ាឡេស៊ីបាននិយាយថា៖ «ក្នុងនាមជាអ្នកផលិតភាពយន្ត ខ្ញុំតែងតែព្យាយាមថតវីដេអូថ្មីជាច្រើន ហើយសាមសុង Galaxy Note 5 អាចឲ្យខ្ញុំថតបានវីដេអូស្អាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ »

 សាមសុង Galaxy Note 5 ត្រូវសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី២២ សីហា កន្លងទៅនេះ។ ឥលូវអ្នកអាចស្វែងទូរស័ព្ទដ៏ទំនើបមួយនេះនៅក្នុងហាងទូរស័ព្ទជា ច្រើន។ តើអ្នកមានទូរស័ព្ទសាមសុង Galaxy Note 5 នេះប្រើហើយឬនៅ?