ព័ត៌មាន

១០យ៉ាងអស្ចារ្យបំផុតពីសាមសុងក្នុងពិពណ៌ IFA 2015 (វីដេអូ Inside)

សម្រាប់ពិពណ៌ផលិតផលអេឡិចត្រូនិច IFA នៅទីក្រុងប៊ែកឡាំងឆ្នាំ២០១៥ នេះគឺជាការនិយាយអំពី Internet of Things (IoT)។ ដោយសារតែ loT បានដាក់បញ្ចូល គ្រប់ផ្នែកទាំងអស់នៃជិវិត ដូច្នេះហើយសាមសុងបានបង្ហាញគ្រឿងអេឡិចត្រូនិច ដែលមានភាពទាន់សម័យនិងការច្នៃប្រឌិតខ្ពស់។ តោះយើងទៅមើលទាំងអស់គ្នាថា តើភាពអស្ចារ្យទាំង១០នៅពិពណ៌ IFA មានអ្វីខ្លះ?

image

1. Gear S2

Gear S2 ផ្តល់ឲ្យអ្នកប្រើប្រាស់លើសពីការរំពឹងទុក។ វាមានពីរប្រភេទគឺ Gear S2 និង Gear S2 classic ដែលអាចផ្លាស់ប្តូរទៅតាមតម្រូវការហួសពីការស្មាន ទៅតាមរូបរាង ផ្សេងៗ និងមានខ្សែរដៃច្រើនពណ៌ដែលអាចដោះដូរបានយ៉ាងងាយ។ Gear S2 ប្រើ ជាមួយ Android ដែលមានអត្ថប្រយោជន៍ច្រើន និងមានមុខងារច្រើនយ៉ាង។

2. Curved – SUHD, UHD TVs

ឥលូវនេះ សាមសុង មានទូរទស្សន៍ចំនួន28ប្រភេទ ដែលមានទំហំពី32អ៊ីញជ៍ដល់ 105 អ៊ីញជ៍ ហើយសក្តិសមសំរាប់គេហដ្ឋានគ្រប់ប្រភេទ ទាំងគេហដ្ឋានតូចៗរហូត ដល់គេហដ្ឋានធំស្កឹមស្កៃ។ ទូរទស្សន៍ UHD និង SUHD ស៊េរីថ្មី គឺជាទូរទ្សន៍ទាន់សម័យ និង សក្តិសមបំផុតសម្រាប់មនុស្សគ្រប់គ្នា។

  3. IoT Zone

ដើម្បីឲ្យមានភាពកាន់តែងាយស្រួលក្នុងការស្វែងយល់អំពី IoT លោកអ្នកអាចទៅកាន់ IoT Zone ដែលមានការពន្យល់ថាតើ IoT អាចធ្វើឲ្យជិវិតរបស់អ្នកប្រសើរជាង មុនដូចម្ត៉េចខ្លះ? វាស្ថិតនៅចំកណ្តាលនៃទីតាំងពីពណ៌។ យើងមានទូរទស្សន៍ចំនួន ២៤ដែលប្រៀបបានទៅនឹងសៀវភៅជាច្រើនក្បាលដែលពន្យល់លោកអ្នកពីសមត្ថភាព របស់វា ។

4. SleepSense

SleepSense គឺជាផលិតផលតាមដាននូវរបៀបគេង ហើយវាផ្តល់នូវការណែនាំ មួយចំនួនដែលអាចធ្វើឲ្យយើងគេងកាន់តែស្រួល។ វាជាបន្ទះតូចស្តើងដែលអាចដាក់ នៅពីក្រោមពូកគេងបាន ហើយតាមដានចលនាដង្ហើម និងជីពចររបស់យើងបាន យ៉ាងច្បាស់លាស់ដោយគ្មានឧបករណ៍ណាអាចធ្វើដូចបាន។

5. SmartThings

SmartThings អាចឲ្យយើងបើកអំពូលភ្លើង ឬក៏ផ្លាស់ប្តូរសីតុណ្ហភាព ខណៈពេល ដែលយើងមិនស្ថិតនៅក្នុងគេហដ្ឋាន មិនតែប៉ុណ្ណោះលោកអ្នកក៏អាចទទួលព័ត៌មាន ពីសកម្មភាព ឬក៏បញ្ហាផ្សេងៗដែលអាចកើតមានក្នុងគេហដ្ឋានរបស់លោក អ្នកដូចជា អគ្គីភ័យ ជាដើម។

image

6. ឧបករណ៍ភ្ជាប់ជាមួយរថយន្ត (Connected Car)

ជាមួយ Car Mode for Galaxy app អ្នកប្រើទូរស័ព្ទ ឬឧបករណ៍ពាក់នឹងដៃផ្សេងទៀត សម្រាប់ទាក់ទង ស្តាប់តន្រ្តី ពិនិត្យមើលគោលដៅដែលត្រូវទៅ និងអានសារជា អក្សរឲ្យលោកអ្នកស្តាប់បាន ដោយលោកអ្នកនៅតែអាចមើលទៅផ្លូវដែលកំពុង បើកបរ ឬក៏អាចកាន់ដៃចង្កូតដូចធម្មតា។ វាជួយឲ្យយើងបើកបរកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។

7. Virtual Reality Experiences

នៅឆ្នាំនេះ សាមសុងបានផ្តល់ឲ្យយើងនូវបទពិសោធន៍ថ្មីមួយទៀតអំពីការតាំងពិពណ៌ តាមរយៈ Gear VR ។ នៅក្នុងទីក្រុងប៊ែកឡាំង អ្នកអាចចូលរួមទស្សនាការបន្តផ្ទាល់ របស់ពិពណ៌ IFA នៅទីតាំងចំនួន៤។ នៅ Club des Chefs អ្នកទស្សនាអាច ភ្លក្សអាហារដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាធ្វើម្ហូបដោយខ្លួនឯងយ៉ាងសប្បាយរីករាយ។

8. ភាពអាចផ្លាស់ប្តូរបាន (Customization)

នៅពីក្រោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សាមសុង គឺជាការប្តេជ្ញាចិត្តបង្កើតនូវ បច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ។ នៅឆ្នាំនេះ សាមសុង បានសហការជាមួយអ្នករចនាម៉ូដជាច្រើននាក់ដើម្បីធ្វើឲ្យទូរស័ព្ទ  និងឧបករណ៍ ពាក់ដៃរបស់អ្នកកាន់តែល្អឡើងៗ។ យើងបានសហការណ៍ជាមួយ Montblanc ដែល អាចសាក់សម្បកទូរស័ព្ទស្បែកដោយដៃសម្រាប់ Galaxy S6 edge+ ចំណែកឯ Swarovski នឹងធ្វើឲ្យសំបកទូរស័ព្ទដែលភ្លឺចិញ្ចែងចញ្ចាច។

image

9. ឧបករណ៍ពាក់បន្ថែម (Smart Suit)

គ្រឿងអេឡិចត្រូនិចរបស់សាមសុងមិនត្រឹមតែកាន់ទាន់សម័យ និងទំនើបជាងមុន នេាះទេ ប៉ុន្តែការរចនាម៉ូដគឺកាន់តែមានបច្ចេកទេសខ្ពស់។ សាមសុង C&T បាននាំ ឧបករណ៍ពាក់បន្ថែមចំនួន4មកកាន់ IFA ដែលអាចឲ្យអ្នកកែច្នៃម៉ូដទូរស័ព្ទរបស់ លោកអ្នកយ៉ាងងាយដោយមិនចាំបាច់ដោះសម្បកចេញ។

image

10. សម័យកាលរង្វង់ (The Year of the circle)

រង្វង់ជារាងធម្មជាតិដ៏ល្អឥតខ្ចោះ ដែលគ្មានចំនុចចាប់ផ្តើម និងគ្មានចំនុចបញ្ចប់ ។ នៅក្នុងពិពណ៌ IFA ឆ្នាំនេះ រង្វង់ដែលបង្ហាញខ្លួនជាថ្មីម្តងទៀតនេាះ គឺផលិតផល អេឡិចត្រូនិចរបស់សាមសុង។ នៅចំនុចកណ្តាលនៃទីតាំងពិពណ៌គឺម៉ាស៊ីបំពង សំលេងឥតខ្សែដែលបន្លឺសំលេងបានគ្រប់ទីកន្លែង។ 

image