ព័ត៌មាន

ទូរស័ព្ទបត់ដូចកុំព្យូទ័ររបស់ Samsung

ប្រភពចចាអារ៉ាមលើវ៉ិបសាយបានផុសរូបប៉ាតង់ថ្មីរបស់ក្រុមហ៊ុន ​Samsung ដែលនឹងផលិតស្មាតហ្វូនបត់បានជាបីបន្ទះមិនធ្លាប់មានពីមុនមក។

 

ចចាមអារ៉ាមលើវ៉ិបសាយទូរស័ព្ទបរទេសបានបង្ហាញពីរូបភាពប្រាំពីរសន្លឺក ដែលបានអះអាងថាជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានរចនាឡើងសម្រាប់ឆ្នាំ2016។ រូបស្មាតហ្វូនថ្មី​ ត្រូវបានគេប្រទះឃើញក្នុងប៉ាតង់របស់ក្រុមហ៊ុន ដោយមានម៉ូតរចនាប្លែកពីស្មាតហ្វូនច្បងក្នុងចំណោមទូរស័ព្ទរបស់ Samsung ទាំងអស់។

 ស្មាតហ្វូននឹងបំពាក់អេក្រងបត់ បង្កប់ដោយរ៉ឺស័រ ឬស្ពឺ ដើម្បីបង្កើតចំណុចបត់ និងឱ្យការបត់នោះរលូននៅពេលបើកតួទូរស័ព្ទ។ ការភ្ជាប់ត្រចៀកសងខាងផ្សំពីលោហៈជាមួយនឹងជ័រស្វិតជាផ្នែកមួយសំខាន់ក្នុងការសម្រួលដល់រ៉ឺស័រ ឬស្ពឺបិទបើកទូរស័ព្ទមិនឱ្យប្រេះអេក្រង់។

imageimageimage

លើសន្លឹកពន្ធប៉ាតង់មួយទៀត បង្ហាញពីការបិទបើកទូរស័ព្ទមានលក្ខណៈប្រហាក់ប្រហែលកុំព្យូទ័រត្រង់ចំណុចបត់របស់វា។ ដើម្បីរក្សាអេក្រង់រាបស្មើជៀសវាងប៉ោង ទូរស័ព្ទនេះនឹងបំពាក់ស្ពឺពីរផ្សេងគ្នានៅចំណុចបត់។

imageimageimage

ដូច្នេះ ពេលនេះក្រុមហ៊ុន Samsung កំពុងតែព្យាយាមផលិតវា ហើយនឹងរួសរាន់អោយទាន់ខែមករា ឆ្នាំ 2016។

រូបភាពស្មាតហ្វូន 3D ដែលមានក្នុងប៉ាតង់បង្ហាញទួរស័ព្ទដៃទំនងជាមានរូបរាង៖

image

 

 

អត្ថបទ៖លក្ខិណា

អានអត្ថបទថ្មី៖ANGLER NEXUS នឹងផលិតដោយក្រុមហ៊ុន HUAWEI