ព័ត៌មាន

ប្រញាប់ឡើង! នាឡិកា Huawei Watch អាចកក់ទិញបានក្រោមតម្លៃ 500 ដុល្លារអាមេរិច

ក្រុមហ៊ុនដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិនបានចាប់ផ្តើមការទទួលកក់ទិញនាឡិកា Huawei Watch នៅគ្រប់ហាងអនឡាញនៅទ្វីបអ៊ឺរ៉ុបដូចជានៅប៊ែលស្សិច ហូឡង់ បារាំង អាឡឺម៉ង់ ប៊ូទុយហ្គាល់ អេស្ប៉ាញ អ៊ីតាលី ស្វីសស្សើឡែន ឬចក្រភពអង់គ្លេសជាដើមនៅក្នុងតម្លៃយ៉ាងពិសេសគឺត្រឹមតែ 399 អ៊ឺរ៉ូ (ប្រហែល 460 ដុល្លារអាមេរិច)​ តែប៉ុណ្ណោះ។ វាជាលើកដំបូងហើយដែលក្រុមហ៊ុន​ Huawei សម្រេចចិត្តនាំយកនូវនាឡិកាឆ្លាតវៃ Huawei Watch មកដាក់លក់លើទីផ្សារនៅក្នុងទ្វីបអ៊ឺរ៉ុប ។

 image

នាឡិកាឆ្លាតវៃ Huawei Watch ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Wear ដែលអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ។ Huawei Watch មានអេក្រង់ទំហំ 1.4 អ៊ីង 400 x 400 AMOLED Touchscreen ដ៏ស្រស់ស្អាត និងជាកញ្ចក់គ្រីស្តាល់ភ្លឺដូចពេជ្រ ប្រើប្រាស់ប្រព័ន្ធ Bluetooth 4.1LE ទ្រទ្រង់ប្រព័ន្ធ Wi-Fi ប្រព័ន្ធ Six-axis Motion Sensor ប្រព័ន្ធគ្រប់គ្រងចង្វាក់បេះដូង មុខងារ Barometer អង្គចងចាំ RAM ទំហំ 1GB អង្គផ្ទុកទិន្នន័យទំហំ 4GB និងមានថ្មដែលមានកម្លាំងថាមពលខ្លាំងដល់ទៅ 300mAh ។

 image

Huawei Watch ជានាឡិកាដ៏ប្រណិត និងមានខ្សែស្បែកសុទ្ធ 100% ។ អ្នកអាចធ្វើការជ្រើសរើសខ្សែស្បែកទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ឬរើសយកខ្សែដែកក៏បានដែលវាពិតជារចនាប្រកបដោយភាពទាក់ទាញ ប្រណិតភាព និងភាពថ្លៃថ្នូរបំផុតសម្រាប់លោកអ្នក។ បន្ទាប់ពីការកក់ទិញ ២ ឬ ៣ សប្តាហ៍ក្រោយមក លោកអ្នកនឹងទទួលបានទំនិញ៕

image

ប្រភព៖ firstTech