ព័ត៌មាន

ហេតុអ្វីអ្នកចាំបាច់ត្រូវទិញ Galaxy Tab S2?

ថេបប្លេត Galaxy Tab S2 បំពាក់ជាមួយនឹងអេក្រង់ទំហំដល់ទៅ 9.7 អ៊ីង (4:3 Ratio Display) ដែលសក្តិសមបំផុតក្នុងការបំពេញការងារប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចប្រើប្រាស់ Book Cover Keyboard ឬ Desktop PC សម្រាប់ភ្ជាប់ជាមួយនឹងថេបប្លេត Galaxy Tab S2 នេះក្នុងការរៀបចំ ឬសម្រួលការងារនៅក្នុងការិយាល័យរបស់អ្នក។

image

លើសពីនេះទៀត Galaxy Tab S2 នេះបានភ្ជាប់មកជាស្រេចជាមួយនឹងកម្មវិធី Microsoft Office ដែលពិតជាបង្កើននូវផលិតភាពការងាររបស់អ្នកឱ្យបានកាន់តែប្រសើរជាងមុន។មុខងារដំណើរការការងារច្រើនក្នុងពេលតែមួយ (Multi-Tasking) គឺជាលក្ខណៈពិសេសមួយផងដែររបស់ថេបប្លេត Galaxy Tab S2 ។

image

អ្នកអាចធ្វើការទស្សនានូវវីដេអូកម្រិតច្បាស់ HD ខណៈពេលជាមួយគ្នានេះអ្នកអាចធ្វើការឆែកមើលទស្សនាវដ្តី សារព័ត៌មាន មើល e-book ឬការប្រើប្រាស់អ៊ីនធើណិត។ ការដំណើរការកម្មវីធីច្រើនក្នុងពេលតែមួយត្រូវបានបង្ហាញជាផ្នែកៗនៅលើអេក្រង់របស់ Galaxy Tab S2 នេះដែលមានលក្ខណៈដូចជាការប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows ដែរ។

image

ប្រភព​៖ Samsung