ព័ត៌មាន

អស់ទាស់! Galaxy S6 / S6 edge ធ្វើការបន្ថែមនូវកម្មវិធីរបស់ក្រុមហ៊ុន Microsoft កាន់តែសម្បូរបែបជាងមុន!

ស្មាតហ្វូន Samsung Galaxy S6 និង S6 edge ពេលនេះបានធ្វើការ Update នូវកម្មវិធីដ៏សម្បូរបែបរបស់ក្រុមហ៊ុន Microsoft ដូចជាកម្មវិធី Office, Words និង PowerPoint ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនទាំងពីរនេះក៏មានភ្ជាប់ស្រាប់មកជាមួយនឹង Microsoft OneDrive និងកម្មវិធី OneNote ជាដើម។​

 image

ទំហំរបស់កម្មវិធីបន្ថែមរបស់ Microsoft នេះប្រហែលជាទំហំ 220MB ហើយកម្មវិធីនេះនឹងធ្វើឱ្យអ្នកកាន់តែពេញចិត្តនឹងដំណើរការកាន់តែលឿន សម្បូរបែបដែលធ្វើឱ្យអ្នកពេញចិត្តយ៉ាងខ្លាំង៕

ប្រភព៖ tech2