ព័ត៌មាន

ក្តៅៗ! កម្មវិធី S Health របស់ Samsung ទាញយក Free នៅគ្រប់ Android 4.4 ឡើងទៅ

កម្មវិធីថែរក្សាសុខភាព S Health ដ៏ល្បីល្បាញរបស់របស់ក្រុមហ៊ុន​Samsung ដែលធ្លាប់តែដំណើរការនៅលើស្មាតហ្វូនទំនើបៗចុងក្រោយនោះ ពេលនេះត្រូវបានដាក់ឱ្យទាញយក Free ចាប់ពីប្រព័ន្ធប្រតិបត្តិការ Android 4.4 ឡើងទៅ។ វាជាការទន្ទឹងរង់ចាំយូរហើយទម្រាំតែ Samsung ដាច់ចិត្តដាក់កម្មវិធីដ៏អស្ចារ្យមួយនេះនៅលើ Android 4.4 ។

image

យ៉ាងណាក៏ដោយ ទោះបីជាអ្នកបានទាញយកកម្មវិធី S Health នេះបានមកពិតមែន ប៉ុន្តែប្រសិនបើអ្នកចង់ប្រើប្រាស់នូវគ្រប់មុខងាររបស់កម្មវិធីនេះ អ្នកត្រូវតែមានស្មាតហ្វូនដែលមានកម្មវិធីចង្វាក់បេះដូង Heart Rate Monitor ។ តែវាក៏ល្អដែរ ដែលអ្នកអាចប្រើប្រាស់មុខងារមួយចំនួនរបស់កម្មវិធី S Health បាន។

image

កម្មវិធី S Health នេះអ្នកអាចប្រើប្រាស់ដើម្បីធ្វើការរាប់ជំហានដើរ ការវាស់ជាតិកាឡូរី ការវាស់ទំងន់ និងមុខងាររក្សាសុខភាពជាច្រើនទៀត។ ពេលនេះវាដាក់ឱ្យដោនឡូត Free ហើយនៅចាំអីទៀត!

image

ប្រភព៖ S Health