ព័ត៌មាន

តើអាចទេដែល Huawei Nexus នឹងត្រូវហៅឈ្មោះថា “Nexus 6P”?

តាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា នៅឆ្នាំនេះ LG Nexus នឹងត្រូវបានហៅឈ្មោះថា Nexus 5X ហើយពេលនេះស្មាតហ្វូន Huawei Nexus ត្រូវបានគេហៅឈ្មោះថា “Nexus 6P” ។ យើងមិនទាន់ដឹងថា តើវាពិត ឬមិនពិតនោះទេ? ប៉ុន្តែអ្វីដែលយើងអាចគិតដល់នោះគឺអក្សរ “P”។

image

តាមប្រភពជាក់លាក់ពី Droid Life បានឱ្យដឹងថា Nexus 5X និង Nexus 6P ជាជំនាន់ថ្មីចុងក្រោយរបស់ Nexus 5 និង​ Nexus 6 ។ ពាក្យថា​ “X” មកពីពាក្យថា ‘XTREME’ ដែលផ្តល់នូវប្រណិតភាព។ ពាក្យថា ‘P’ សំដៅទៅលើ ‘Phablet’ ឬ ‘Plus’ ដែលក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ខ្លួនរួចហើយដូចជា Samsung Galaxy S6 Edge+ ឬ iPhone 6 Plus និង iPhone 6s Plus ជាដើម។

image

យ៉ាងណាក៏ដោយ យើងមិនទាន់បានទទួលបានពត៌មានគ្រប់គ្រាន់ទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីរបស់ Huawei នៅឡើយទេ ប៉ុន្តែនៅចុងខែនេះវានឹងត្រូវបានបង្ហាញជាផ្លូវការហើយ។ តើអ្នកអាចទាយបានទេថាតើពាក្យថា ‘P’ សំដៅទៅលើអ្វីនោះ?

image

ប្រភព៖ Droid Life