ព័ត៌មាន

S6 Edge Plus & Note 5 ទទួលបានការបោះឆ្នោតពេញចិត្តច្រើនជាងគេនៅកម្ពុជា

Galaxy S6 Edge Plus & Galaxy Note 5 ត្រូវបានបោះឆ្នោតដោយអ្នកប្រើអ៊ីនធឺណែតនៅកម្ពុជាថា ជាទូរស័ព្ទដែលមានការពេញនិយមបំផុតដោយប្រៀបធៀបជាមួយទូរស័ព្ទ iPhone 6s & iPhone 6s Plus។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយគេហទំព័រអេឡិចត្រូវនិចក្នុងស្រុកមួយដើម្បីស្រង់ ប្រជាប្រិយភាពរបស់ទូរស័ព្ទដៃស៊េរីថ្មីពីក្រុមហ៊ុនយក្សចំនួនពីរគឺក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple កាលពីថ្ងៃទី11 កញ្ញា កន្លងទៅនេះ ។

 image

មានអ្នកប្រើអ៊ីនធឺណែតជាង1000 បានចូលរួមបោះឆ្នោតក្នុងរយៈពេលបីថ្ងៃនេះ។ យោងតាមលទ្ធផលបោះឆ្នោត ដែលរៀបចំដោយ Cambo Report ស្មាតហ្វូន ដែលមានអ្នកគាំទ្រច្រើនជាង គេនោះគឺ Galaxy S6 Edge Plus ដែលទទួលបានការបោះឆ្នោតដល់ទៅ 624 សម្លេងខណៈដែល iPhone 6s  ទទួលបានការគាំទ្រ ត្រឹមតែ 482 សម្លេង។ ចំណែកឯគូដ៏ពិសេសមួយទៀតដែលទទួលបានការបោះឆ្នោតច្រើនជាងគេ នោះគឺ Galaxy Note 5 ដែលទទួលបានការបោះឆ្នោតដល់ទៅ 618 សម្លេង ខណៈដែល iPhone 6s Plus  ទទួលបានការបោះឆ្នោតត្រឹមតែ 486 សម្លេង។

 image

មានអ្នកលេងហេ្វសប៊ុកជាច្រើនបានបញ្ចេញមតិយោបល់លើទូរស័ព្ទស្មាតហ្វូនទាំងពីរនេះ ដោយលោក វី សុតយិប បាននិយាយថា៖ «សាមសុងគឺល្អសម្រាប់ធ្វើការងារនិងការសិក្សា។ សាមសុងគឹល្អបំផុត។» ចំណែកឯលោក ហុង រៀលលាវ បាននិយាយថា៖ «Note 5 & S6 edge plus ជាទូរស័ព្ទល្អបំផុត។»

image

image

 តើសាមសុង និង អាយហ្វូន ស៊េរីចុងក្រោយមានលក្ខណៈពិសេសខុសគ្នាយ៉ាងណា?

 បើតាមព័ត៌មានលម្អិត និងលក្ខណៈពិសេស ដែលបានប្រកាសជាផ្លូវការ iPhone 6s មានអេក្រង់ទំហំ 4.7 inches ចំណែកឯ Galaxy S6 Edge Plus វិញ មានអេក្រង់ទំហំ 5.1 inches។ iPhone 6s អាចបង្ហាញកម្រិតរូបភាព 1334 x 750 Pixels ចំណែកឯ Galaxy S6 Edge Plus វិញ អាចបង្ហាញកម្រិតរូបភាពដល់ 2560 x 1440 Pixels។ iPhone 6s មានកម្រាស់ 7.1mm ចំណែកឯ Galaxy S6 Edge Plus វិញមានកម្រាស់ 6.8 mm។ iPhone 6s ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ចំណែកឯ Galaxy S6 Edge Plus វិញ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1។

កាមេរ៉ាខាងក្រោយរបស់ iPhone 6s មានទំហំ 12 MP រីឯកាមេរ៉ាខាងក្រោយរបស់ Galaxy S6 Edge Plus វិញ មាន ទំហំ16មេហ្គាភិចសែល។ ចំណែកឯថាមពលថ្មរបស់ iPhone 6s មានទំហំ1810mAh រីឯថាមពលថ្ម របស់ Galaxy S6 Edge Plus វិញ មានទំហំ 2550mAh ។

ចុះចំណែកអ្នកវិញតើអ្នកពេញចិត្តទូរស័ព្ទមួយណាដែរ?

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com