ព័ត៌មាន

ក្រុមហ៊ុន​ Huawei ត្រៀមខ្លួនផលិតប៊ិក Stylus-Toting ប្រកួតប្រជែងជាមួយនឹង S Pen របស់ Note 5

បច្ចុប្បន្ននេះ Samsung Galaxy Note 5 កំពុងតែឈានមុខគេហើយទៅលើ Phablet ដែលប្រើប៊ិក S-Pen ហើយថ្មីៗនេះក្រុមហ៊ុន​ Apple ក៏បានបង្ហាញនូវ iPad Pro ដែលប្រើប្រាស់ជាមួយនឹងប៊ិក Apple Pencil ។ ពេលនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនលំដាប់ធំបំផុតរបស់ប្រទេសចិនកំពុងតែត្រៀមផលិតនូវ Stylus-Toting Phablet ដែលជាដៃគូពិតប្រាកដរបស់ Galaxy Note 5 ។

image

ក្រុមហ៊ុន​ Huawei ពេលនេះកំពុងផលិតនូវប៊ិក Stylus ដែលមានសមត្ថភាពកាន់តែប្រសើរជាង S Pen ដែលធ្លាប់តែល្បីល្បាញនៅលើ Note Series នោះ។ Huawei Phablet នឹងប្រើប្រាស់បច្ចេកវិទ្យា “Palm Rejection” ដែលជាគ្រឹះសម្រាប់ធ្វើឱ្យ Touchscreen របស់អ្នកមិនស្គាល់បាតដៃ ប្រសិនបើអ្នកកាន់ស្មាតហ្វូនតែដៃម្ខាង និងដៃម្ខាងទៀតអ្នកអាចប្រើប្រាស់ជាមួយនឹងប៊ិក​ Stylus ។

image

ពេលនេះទីផ្សាររបស់ Phablet កំពុងតែកើនឡើងយ៉ាងខ្លាំង ហើយក្រុមហ៊ុន Huawei ពិតជាគ្រោងនឹងផលិតនូវ Phablet ប្រើប៊ិកដំបូងរបស់ខ្លួនដែលបំពាក់នូវបច្ចេកវិទ្យាថ្មី ទំនើបបំផុត។ នៅថ្ងៃអនាគត គេអាចប្រមើលមើលបានថា ទីផ្សាររបស់ Phablet នឹងកើនឡើងដល់ទៅ 35% បើប្រៀបធៀបជាមួយនឹងការលក់ស្មាតហ្វូន៕

ប្រភព៖ gsmarena