ព័ត៌មាន

ខ្វះតែមួយអាទិត្យទៀត Google Nexus 5X និង Huawei Nexus 6P នឹងបង្ហាញខ្លួនជាផ្លូវការហើយ

នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន​ Google នឹងមិនបង្ហាញស្មាតហ្វូនថ្មីស្រឡាងតែមួយគ្រឿងនោះទេ ប៉ុន្តែគឺបង្ហាញស្មាតហ្វូន Nexus ដល់ទៅពីរគ្រឿងដែលផលិតដោយក្រុមហ៊ុនពីរធំៗគឺ LG និងក្រុមហ៊ុន​ Huawei ។ ស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន LG ដែលមានទំហំអេក្រង់ 5.2 អ៊ីង ចំនែកស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន Huawei មានទំហំអេក្រង់ធំដល់ទៅ 5.7 អ៊ីង ។

image

យើងបានដឹងពីពត៌មានមួយចំនួនហើយថា LG Nexus នឹងត្រូវបានគេហៅថា Nexus 5X ចំនែកស្មាតហ្វូនរបស់ Huawei ផលិតវិញមានឈ្មោះថា Nexus 6P ។ នៅថ្ងៃនេះ តាមប្រភពពី Android Police បានបង្ហាញយ៉ាងច្បាស់ពីប្រអប់ដាក់ស្មាតហ្វូន Nexus 5X និង Nexus 6P យ៉ាងពិតប្រាកដ។ Nexus 5X អាចនឹងមានទំហំចាប់ពី 32GB ដល់ 64GB ចំនែក Nexus 6P មានទំហំដល់ទៅ 128GB ។

image

បើក្រឡេកមើលពីប្រអប់ និងការរចនារបស់ស្មាតហ្វូនទាំងពីរគឺមានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។ Huawei Nexus 6P នឹងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow អេក្រង់ Quad HD ប្រព័ន្ធ​Fingerprint Scanners កាមេរ៉ាខាងក្រោយទំហំ 13MP និងមានអង្គប្រតិបត្តិការ Octa-Core Snapdragon 810 ។

image

ស្មាតហ្វូនទាំងពីរនេះ (Nexus) នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 កញ្ញាខាងមុខនេះ។ តើអ្នកណាខ្លះដែលកំពុងតែរង់ចាំប្រើប្រាស់នូវស្មាតហ្វូនដ៏អស្ចារ្យមួយនេះ?

ប្រភព​៖ Android Police