ព័ត៌មាន

លឺថា​ Canon កំពុងតេស្តម៉ូដែល Canon EOS-1D X Mark II

image

កាមេរ៉ា​ Canon ត្រូវាបានគេទទួលស្គាល់ទូរទាំងពិភពលោក ក្នុងប្រទេសកម្ពុជា កាមេរ៉ាប្រភេទនេះក៏ទទួលបានការគាំទ្រខ្ពស់។ ថ្មីៗ​នេះ មានចចាមអារ៉ាមពីកាមេរ៉ាម៉ូដែលថ្មីរបស់ Canon ម៉ាក Canon EOS-1D X Mark II។ EOS-1D X Mark II ​មិនទាន់បានក្រុមហ៊ុនប្រកាសជាផ្លូវការទេ ប៉ុន្តែអ្នកប្រមាញ់ព័ត៌មានបានឃើញក្រុមហ៊ុន Canon សាកល្បងសមត្ថភាពកាមេរ៉ាថ្មីរបស់ខ្លួននៅវាលមួយ។

image

និយាយពី EOS-1D X Mark II ត្រូវបានគេបញ្ជាក់ថា ប្រើ sensor កាមេរ៉ាទំហំ 24MP កំណើនមេកានិចថតរូបកាន់តែខ្ពស់ រួមជាមួយកម្រិត 14fps RAW សម្រាប់ការបន្តថតរូបភាព។ វាជាកាមេរ៉ាប្រើ flagship ដំបូងគេ នាំមកជាមួយចំណុចបណ្តាញ AF ថ្មី  និងប្រើប្រព័ន្ធដំណើរការ DIGIC 7។ លើសពីនេះកាមេរ៉ានេះថែមទាំងអាចប្រើបានជាមួយនឹងកាត​ CFast 2.0 និងបំពាក់អេក្រង់បង្ហាញ OLED ជាមួយការបន្ថែមប៉ូតុងកាន់តែច្រើន៕ 

imageimageimage

 

អត្ថបទ៖លក្ខិណា 

អាន៖LEAGOO ELITE 3 នឹងមកដល់ប្រទេសកម្ពុជានៅដើមខែតុលាខាងមុខនេះ