ព័ត៌មាន

LEAGOO ELITE 3 នឹងមកដល់ប្រទេសកម្ពុជានៅដើមខែតុលាខាងមុខនេះ!

ក្រុមហ៊ុន LEAGOO CAMBODIA នឹងនាំមកនូវស្មាតហ្វូនស៊េរីប្រណិតម៉ូដែលថ្មីមួយទៀតមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះនោះគឺ ELITE 3 ។ LEAGOO ELITE 3 ជាស្មាតហ្វូនស៊េរីថ្មីបន្ទាប់ពី ELITE 2 ដែលបានដាក់លក់ និងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ELITE 3 មានការរចនាស្រដៀងគ្នាទៅនឹង ELITE 2 ដែរជាមួយនឹងអាលុយមីញ៉ូមស្រោបយ៉ាងស្រស់ស្អាត និងប្រណិតបំផុត។

 image

នៅផ្នែកខាងមុខវិញ វាភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីង 720p IPS Display ជាមួយនឹងអង្គប្រតិបត្តិការ Quad-Core ល្បឿនលឿនដល់ទៅ 1.3GHz អង្គចងចាំ RAM ទំហំ 1GB ទំហំផ្ទុកទិន្នន័យ 8GB សម្រាប់ផ្ទុកឯកសារ កម្មវិធី ហ្គេម ហើយនឹងមាន microSD កាតដែលអាចទ្រទ្រង់បានទំហំដល់ទៅ 32GB ។

 image

បើនិយាយពីផ្នែកកាមេរ៉ាវិញពិតជាល្អឥតខ្ចោះ។ ELITE 3 ភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលបំពាក់ជាមួយបច្ចេកវិទ្យាថ្មី Voice Capture និង Smile Capture ងាយស្រួលក្នុងការថតរូប Selfies ។ ELITE 3 មានថាមពលថ្មខ្លាំងដល់ទៅ 3000 mAh ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 និងប្រើប្រាស់នូវ Leagoo UI 3.0 ទៀតផង។

 image

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ELITE 3 ភ្ជាប់ជាមួយនឹង 4G LTE  Connectivity នៅលើស៊ីមទាំងពីរដែលប្រសើរជាង ELITE 2 ដែលប្រើប្រាស់ HSPA+ Connectivity ។

 image

ជាមួយនឹងបច្ចេកវិទ្យា 4G LTE នេះបានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគឺល្បឿននៃការទាញយក (Download) ដល់ទៅ 150Mbps ហើយល្បឿននៃការ Upload ដល់ទៅ 50Mbps។ វាពិតជាអស្ចារ្យណាស់។ តើវាលឿនកម្រិតណាទៅបើប្រៀបធៀបជាមួយនឹង ELITE 2? បើនិយាយពីល្បឿនដំណើរការរបស់វាគឺលឿនជាង 50 ដងពីការប្រើប្រាស់ប្រព័ន្ធ 3G ។ ចំនែកល្បឿននៃការដោនឡូត ការផ្ទេរទិន្នន័យគឺពិតជាលឿនគ្មានគូប្រៀប។​

 image

LEAGOO ELITE 3 ជាស្មាតហ្វូនដែលមានល្បឿនលឿនដោយបានបំពាក់ជាមួយនឹងអង្គប្រតិបត្តិការប្រភេទ MediaTek MTK6582+MTK6290 Quad-Core ល្បឿន 1.3GHz ។

 image

កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលបានប្រើប្រាស់បច្ចេកវិទ្យា Auto-Focus សម្រាប់ចាប់យករូបភាពបានច្បាស់ ចំនែកកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល (f2.2 Aperture) ភ្ជាប់ជាមួយនឹង CMOS និងភ្លើង Flash ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SONY ប្រទេសជប៉ុន។ វាអាចចាប់យករូបភាពក្នុងកម្រិតច្បាស់បំផុត និងមានពន្លឺស្រស់ស្អាតបំផុត។

 image

លើសពីនេះទៀត ស្មាតហ្វូន ELITE 3 ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.4 OS អង្គចងចាំ 1GB និងមេម៉ូរីទំហំ 8GB ហើយថែមទាំងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា OTG Connectivity, Visitor Mode, Gesture Control, Wave Function និងមុខងារជាច្រើនទៀត។

 

 image

image

ជាមួយនឹងអេក្រង់ទំហំធំ 5.5 អ៊ីង IPS QHD កញ្ចក់ភ្លឺច្បាស់ត្រជាក់ភ្នែកជាផ្នែកមួយដ៏ទាក់ទាញរបស់ស្មាតហ្វូន ELITE 3 ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការមើលវីដេអូកម្រិត HD ការលេងហ្គេម ឬការមើលរូបភាពនៅលើបណ្តាញសង្គម Facebook ជាដើម។

 image

ចំនុចពិសេសចុងក្រោយនោះគឺ ELITE 3 បានបំពាក់ជាមួយនឹងមុខងារសម្រាប់វាស់ចង្វាក់បេះដូងដែលមានឈ្មោះថា Heartbeat Sensor សម្រាប់ថែរក្សាសុខភាពរបស់លោកអ្នកទៀតផង។

 image

តាមការបញ្ជាក់របស់ LEAGOO CAMBODIA បានឱ្យដឹងថា ស្មាតហ្វូន ELITE 3 នឹងមកដល់ប្រទេសកម្ពុជានៅដើមខែតុលាឆាប់ៗនេះ។ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 388811 ដើម្បីកក់ទិញចាប់ពីថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com និងធ្វើការចុច LIKE ទៅលើ Facebook Page តាមរយៈតំណរ www.facebook.com/leagoo.cambodia ឬ​ អាសយដ្នានរបស់ LEAGOO Showroom ស្ថិតនៅផ្ទះលេខ 8 ផ្លូវ 136 ផ្សារថ្មី រាជធានីភ្នំពេញ។